ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៤ 1772

ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានជួបសម្តែងការគួរសមជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី ដែលដឹកនាំដោយលោកស្រី Li Qiaoyu អគ្គនាយករងនៃអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស បានសំដែងកិច្ចស្វាគមន៍ និងថ្លែងអំរណគុណដល់គណៈប្រតិភូចិន ដែលបានចំណាយពេលមកទស្សនកិច្ចនៅកម្ពុជា និងការជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគីស្តីពីការអភិវឌ្ឍវិស័យព្រៃឈើ និងឧស្សាហកម្មឈើដាំ។ ឯកឧត្តមបណ្ឌិតបានលើកឡើងពីការងារសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើ កម្ពុជា និងអគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី នាពេលកន្លងមក ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ និងត្រូវពង្រឹងបន្ថែមទៀតក្នុងកិច្ចសប្រតិបត្តិការលើការងារស្រាវជ្រាវ និងការអភិវឌ្ឍព្រៃឈើ ជាពិសេសការងារដាំឈើ និងឧស្សាហកម្មកែច្នៃឈើ។ 
ជាការឆ្លើយតបលោកស្រី ស្រី Li Qiaoyu បានធ្វើសេចក្តីសង្ខេបជូនអង្គប្រជុំពីការងារសំខាន់របស់អគ្គនាយកដ្ឋានព្រៃឈើតំបន់ស្វ័យយ័តក្វាងស៊ី ដោយបានសង្កត់ធ្ងន់លើការជំរុញ និងពង្រឹងបន្ថែមទៀត កិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរដែលបានអនុវត្តល្អប្រសើរនាពេលកន្លងមក ដែលនឹងផ្តោតលើការសិក្សាស្រាវជ្រាវ និងពង្រឹងបច្ចេកវិទ្យាព្រៃឈើ និងការងារអភិវឌ្ឍន៍ការដាំឈើដោយសារប្រទេសកម្ពុជា និងខេត្តក្វាងស៊ីមានលក្ខខណ្ឌអាកាសធាតុស្រដៀងគ្នា ។ ជាចុងក្រោយនេះលោកស្រីបានអញ្ជើញគណៈប្រតិភូព្រៃឈើកម្ពុជា ដើម្បីចូលរួម The Second World Forestry Industry Conference ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨-១២ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងណាននីង ប្រទេសចិនខាងមុខនេះ។
ឯកឧត្តមប្រតិភូបាន ឯកភាពនឹងសំណើចំណុចនៃកិច្ចសហប្រតិបត្តិការរបស់ភាគីចិន និងត្រៀមគណ:ប្រតិភូព្រៃឈើកម្ពុជាទៅចូលរូមវេទិកា ឧស្សាហកម្មព្រៃឈើពិភពលោកលើកទី២ តាមការអញើញពីភាគីចិន។
ចេញ​ផ្សាយ​ ១៣ មិថុនា ២០២៤ 1932

កម្មវិធីដាំកូនឈើ និងចែកកូនឈើ ចំនួន ៦០០០ ដើម ជូនដល់សហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោច និងសហគមន៍ព្រៃឈើផ្សេងទៀតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤  រដ្ឋបាលព្រៃឈើ អជ្ញាធរខេត្តកំពង់ធំ និងអង្គការស្បៀងអាហារកសិកម្ម បានរៀបចំ កម្មវិធីដាំកូនឈើ និងចែកកូនឈើ ចំនួន ៦០០០ ដើម ជូនដល់សហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោច និងសហគមន៍ព្រៃឈើផ្សេងទៀតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមជាអធិបតី ដោយលោកបណ្ឌិត ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម អ៊ុន ប៊ុត អភិបាលរងខេត្តកំពង់ធំ លោកស្រី Rebekah Bell នាយិកាអង្គការ FAO ប្រចាំកម្ពុជា លោក Joseph Scheuer អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក Markus Bürli នាយកនៃការិយាល័យ សហប្រតិបត្តិការស្វីស និងទីភ្នាក់ងារកុងស៊ុលនៅកម្ពុជា តំណាងសាកលវិទ្យាល័យភូមិន្ទ កសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ព្រះសង្ឃ សិស្សានុសិស្ស និងតំណាងសហគមន៍ព្រៃឈើទាំង ៦ឃុំ សរុបចំនួន ១៥០នាក់។
កម្មវិធីនេះ គាំទ្រដោយគម្រោង ស្តីពី “Restoration for Resilience and Recovery of forest communities in Cambodia” ។

ចេញ​ផ្សាយ​ ០៦ មិថុនា ២០២៤ 1796

ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងទស្សនកិច្ចសិក្សាស្តីពីរបាយការណ៍ការលើកកម្ពស់ នៃការចូលរួមចំណែកផលិតផលឈើទៅក្នុងប្រទេសនៃអនុតំបន់ទន្លេមេគង្គ “Enhancing the Contribution of Wood Products to the Economies of the Lower Mekong Sub-Region” Report and Study Tour”

នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងទស្សនកិច្ចសិក្សាស្តីពីរបាយការណ៍ការលើកកម្ពស់ នៃការចូលរួមចំណែកផលិតផលឈើទៅក្នុងប្រទេសនៃអនុតំបន់ទន្លេមេគង្គ “Enhancing the Contribution of Wood Products to the Economies of the Lower Mekong Sub-Region” Report and Study Tour” ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមការឧបត្ថម្ភដោយធនាគារពិភពលោក ដោយមានការអញ្ជើញចូលរួមមកពីរដ្ឋបាលព្រៃឈើ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រុមហ៊ុនដាំឈើ ធនាគារពិភពលោក ប្រតិភូឡាវ និងវៀតណាម សរុបមានចំនួន ៣៣រូប។
គោលបំណងនៃសិក្ខាសាលាគឺដើម្បីផ្សព្វផ្សាយការរកឃើញនៃលទ្ធផលសិក្សា និងការផ្តល់នូវអនុសាសន៍ ព្រមទាំងការជំរុញកិច្ចសន្ទនាក្នុងចំណោមអ្នកពាក់ព័ន្ធលើការដោះស្រាយបញ្ហាប្រឈម និងឱកាសក្នុងវិស័យព្រៃឈើក្នុងអនុតំបន់ទន្លេមេគង្គ។
ចេញ​ផ្សាយ​ ០៤ មេសា ២០២៤ 3055

កិច្ចប្រជុំអំពីការធ្វើបទបង្ហាញស្តីពី "CW Series Unmanned Aerial Vehicle System(UAS)" របស់ក្រុមហ៊ុន China National Aero-technology Import & Export Corporation(CATIC)

កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំមន្រ្តីជំនាញនៃអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើ ចូលរួមស្តាប់ និងពិភាក្សាលើបទបង្ហាញស្តីពី ការប្រើប្រាស់ដ្រូន CW UAS សម្រាប់គ្រប់គ្រងធនធានព្រៃឈើ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បទបង្ហាញនេះត្រូវបានរៀបចំដោយក្រុមហ៊ុន CATIC មកពីសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបង្ហាញអំពីសារៈប្រយោជន៍នៃបច្ចេកវិជ្ជាដ្រូន CW series ដែលអាចប្រើប្រាស់សម្រាប់វាយតម្លៃលើការប្រើប្រាស់ដី បម្រែបម្រួលគម្របដី ការកាប់រានដីព្រៃ ការកំណត់មុខសញ្ញា និងការតាមដានសកម្មភាពនានា (ទាំងពេលថ្ងៃ និងយប់) ការវាយតម្លៃដោយឆាប់រហ័សអំពីភ្លើងឆេះព្រៃ ព្រមទាំងចែករំលែកបទពិសោធន៍នៃការប្រើប្រាស់ ដ្រូន CW series ពាក់ព័ន្ធនឹងវិស័យព្រៃឈើកន្លងមកជាដើម។

ចេញ​ផ្សាយ​ ០១ មេសា ២០២៤ 2553

សិក្ខាសាលាស្តីពី «អនុសញ្ញាអន្តរជាតិសាយតេស ( CITES Convention) និងការអនុវត្តអនុសញ្ញាសាយតេសនៅកម្ពុជា»

ថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាស្តីពី «អនុសញ្ញាអន្តរជាតិសាយតេស ( CITES Convention) និងការអនុវត្តអនុសញ្ញាសាយតេសនៅកម្ពុជា» ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតិភាព លោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ក្រោមការឧបត្ថម្ភថវិកាដោយ លេខាធិការដ្ឋាន CITES ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលព្រៃឈើរាជធានី-ខេត្ត ក្រុមការងារអន្តរក្រសួងសម្រាប់ស្រាវជ្រាវស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបការធ្វើពាណិជ្ជកម្មភ្លុកដំរីល្មើសច្បាប់ (LEAT) សមត្ថកិច្ចវិទ្យាសាស្រ្តសាយតេសកម្ពុជា រដ្ឋបាលជលផល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងបរិស្ថាន នគរបាលជាតិ គ្រឹះស្ថានអប់រំ អង្គការWCS និងវិស័យឯកជន សរុបមានចំនួន ៧៥រូប។
គោលបំណងនៃអង្គសិក្ខាសាលាគឺដើម្បី ១).លើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញា CITES ក្នុងចំណោមអ្នកពាក់ព័ន្ធនានានៅកម្ពុជា ២).ផ្សព្វផ្សាយ ចែករំលែកព័ត៌មានក្នុងចំណោមភ្នាក់ងារអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធផ្សេងទៀតទាក់ទងទៅនឹងផែនការសកម្មភាពជាតិភ្លុកដំរី (Cambodia’s National Ivory Action Plan (NIAP)) ៣).ពិភាក្សា និងប្រមូលធាតុចូលពាក់ព័ន្ធសម្រាប់រៀបចំគោលការណ៍ណែនាំស្តីពីសន្និធិភ្លុកដំរី ការចុះបញ្ជីដំរីស្រុក (ចិញ្ចឹម) និងគោលការណ៍ណែនាំស្តីពីការកំណត់ប្រភពស្របច្បាប់ (LAF) សម្រាប់ប្រភេទសត្វព្រៃបង្កាត់ពូជក្នុងកសិដ្ឋាន (ចិញ្ចឹម)។
ចេញ​ផ្សាយ​ ០៤ មេសា ២០២៣ 7665

ការរៀបចំការងារកាត់តម្រឹមដើមមេប្រេងខ្យល់ ការដាក់ជីដើមមេ និងការកាត់ត្រួយបណ្តុះ (ប្រភេទប្រេងខ្យល់-Eucalyptus sp. និង អាកាស្យា-Acacia hybrid)

នាថ្ងៃទី ០៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជននៃរដ្ឋបាលព្រៃឈើ បានចុះរៀបចំការងារកាត់តម្រឹមដើមមេប្រេងខ្យល់ ការដាក់ជីដើមមេ និងការកាត់ត្រួយបណ្តុះ (ប្រភេទប្រេងខ្យល់-Eucalyptus sp.  និង អាកាស្យា-Acacia hybrid) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិដំណាក់អំពិល ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ដើម្បីឱ្យការងារនេះអនុវត្តមានប្រសិទ្ធិភាពខ្ពស់ ក្រុមការងារបានធ្វើការណែនាំការងារបច្ចេកទេសបន្ថែមទៀតដល់មន្ត្រីអនុវត្តន៍ទីវាល និងបុគ្គលិកបណ្តែតដែលធ្វើការនៅថ្នាលបណ្តុះកូនឈើរបស់នាយកដ្ឋាន។

ចេញ​ផ្សាយ​ ០៤ មេសា ២០២៣ 4773

សិក្ខាសាលាចាប់ផ្តើមគម្រោង និងកិច្ចប្រជុំលើកទី១នៃគណៈកម្មការដឹកនាំគម្រោងស្តីពី"ការបង្កើតសួនអាស៊ាន-កូរ៉េនៅកម្ពុជា"

នាថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោង និងកិច្ចប្រជុំលើកទី១នៃគណៈកម្មការដឹកនាំគម្រោងស្តីពី"ការបង្កើតសួនអាស៊ាន-កូរ៉េនៅកម្ពុជា" ក្រោមអធិបតីភាពលោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងការចូលរួមដោយសមាជិកគណៈកម្មាការដឹកនាំគម្រោងដែលមកពីរដ្ឋបាលព្រៃឈើ អង្គការ AFoCO KMFCC សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។ សិក្ខាសាលា និងកិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយអំពីការចាប់ផ្តើមគម្រោង ព្រមទាំងពិភាក្សា និងសម្រេចលើផែនការសកម្មភាព និងផែនការថវិកាប្រចាំ២០២៣។

ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០២៣ 9722

សិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធថ្នាក់ជាតិសម្រាប់ការរៀបចំបង្កើតគម្រោងស្តីពី សកម្មភាពសហគមន៍ដើម្បីនិរន្តភាពព្រៃឈើ (Community Action for Sustainable Forest, CASFor)

នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាគណៈអធិបតីនៃសិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធថ្នាក់ជាតិសម្រាប់ការរៀបចំបង្កើតគម្រោងស្តីពី សកម្មភាពសហគមន៍ដើម្បីនិរន្តភាពព្រៃឈើ (Community Action for Sustainable Forest, CASFor) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះ រៀបចំរួមគ្នាដោយដៃគូអភិវឌ្ឍន៍ដូចជា FAO UNDP SDC RECOFTC និង WCS ព្រមទាំងមានចូលរួមដោយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីនៃក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធសរុបចំនួន ៤០នាក់។

ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៣ 6074

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃនៃរដ្ឋបាលព្រៃឈើ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវវិស័យព្រៃឈើ និងផលិតផលព្រៃឈើ (FFPRI) នៃប្រទេសជប៉ុន ចុះប្រមូលទិន្នន័យដូចជាសំណើមដី សីតុណ្ហភាពដី និងបរិយាកាស ព្រមទាំងវាស់កំពស់ដើមឈើខ្ពស់ៗ

កាលពីថ្ងៃទី ០១ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃនៃរដ្ឋបាលព្រៃឈើ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវវិស័យព្រៃឈើ និងផលិតផលព្រៃឈើ (FFPRI) នៃប្រទេសជប៉ុន ចុះប្រមូលទិន្នន័យដូចជាសំណើមដី សីតុណ្ហភាពដី និងបរិយាកាស ព្រមទាំងវាស់កំពស់ដើមឈើខ្ពស់ៗ នៅតាមចំណុចដៅចំនួន ៤០ទីតាំង នៅក្នុងឡូត៍ស្រាវជ្រាវវដ្តទឹកនៃព្រៃល្បោះ ដែលមានទំហំ៤ហិកតា ស្ថិតនៅភូមិសាស្ត្រខេត្តក្រចេះ និងឡូត៍ព្រៃល្បោះ និងព្រៃស្រោង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ការសិក្សានេះក៏បានកត់ត្រានូវបម្រែបម្រួលនៃសារព័ន្ធរុក្ខជាតិតាមប្រភេទព្រៃនីមួយៗផងដែរ ដូចជាការជម្រុះស្លឹក ការចេញស្លឹកថ្មី និងការចេញផ្កា-ផ្លែជាដើម។

ចេញ​ផ្សាយ​ ០៣ កុម្ភៈ ២០២៣ 8473

កិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្ដលេីរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ តម្រង់ទិសឆ្នាំ២០២៣ និងលេីកទិសដៅឆ្នាំ២០២៤” (ផ្នែកព្រៃឈើ)

នារសៀលថ្ងៃព្រហស្បត្តិ៍ ១២កេីត  ខែមាឃឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភះ  ឆ្នាំ២០២៣ រដ្ឋបាលព្រៃឈើ បានរៀបចំកិច្ចប្រជុំពិនិត្យ  និងពិភាក្សាបន្ដលេីរបាយការណ៍បូកសរុបការងារកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទឆ្នាំ២០២២  តម្រង់ទិសឆ្នាំ២០២៣  និងលេីកទិសដៅឆ្នាំ២០២៤” (ផ្នែកព្រៃឈើ) ក្រោមអធិបតីភាព លោក ឈាង  ដានី  អនុប្រធានរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈេី  ប្រធាននាយកដ្ឋាន  វិទ្យាស្ថាន  ឧទ្យាន សួនសត្វ  និងមន្ត្រីក្រោមឱវាទសរុបចំនួន  ២៥រូប។ គោលបំណងនៃកិច្ចប្រជុំដេីម្បី  (១)ពិនិត្យបន្ថែមលេីរបាយការណ៍សង្ខេបប្រចាំឆ្នាំ២០២២  (២)ពិនិត្យ បន្ថែមលេីសូចនាករ  តម្រង់ ទិស ឆ្នាំ២០២៣  និងរៀចំដាក់សូចនាករ  លេីកទិសដៅឆ្នាំ២០២៤  និង  (៣)ពិភាក្សា រួមលេីប្រធានបទ  និងកំណត់ថ្ងៃយកបទបង្ហាញ  "ការពង្រឹងការគ្រប់គ្រងធនធានព្រៃឈេី  និងជំរុញផលិតកម្មឈេីដាំ"។

ចេញ​ផ្សាយ​ ០៣ កុម្ភៈ ២០២៣ 6889

កិច្ចប្រជុំពិភាក្សាជាមួយក្រុមបេសកកម្មរបស់ JICA ពីប្រទេសជប៉ុន

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានជួបប្រជុំពិភាក្សាជាមួយក្រុមបេសកកម្មរបស់ JICA ពីប្រទេសជប៉ុន ដែលដឹកនាំដោយលោក ASAOKA Hiroaki ដើម្បីពិនិត្យពីការអនុវត្តគម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលកំពុងអនុវត្តនៅក្នុងសហគមន៍ព្រៃឈើភ្នំតាគង់ ខេត្តស្ទឹងត្រែង។

ចេញ​ផ្សាយ​ ២១ តុលា ២០២០ 11235

Signing of agreement for restoring Asian drylands: Landscape Partnership for Asia 22 October 2020 16:00 – 17:00 UTC +9 Join with Zoom

Signing of agreement for restoring Asian drylands:

Landscape Partnership for Asia

22 October 2020

16:00 – 17:00 UTC +9

Join with Zoom

 

Seoul, Republic of Korea, 20 Oct 2020 – Leaders of the Asian Forest Cooperation Organization (AFoCO), World Agroforestry and Center for International Forestry Research (CIFOR-ICRAF), Global EverGreening Alliance (Alliance) will sign on 22 October a landmark partnership agreement to restore drylands and drought-prone areas in Asia.

The Landscape Partnership for Asia will contribute to efforts to restore economic and environmentally productive functions to drylands and drought-prone areas to achieve national and global targets for food security, climate mitigation and adaptation, biodiversity conservation, social equity, bioenergy, governance and economic growth, specifically, to prevent more land degradation, store substantial amounts of carbon and increase biodiversity.

The Partnership will deploy proven and cost-effective solutions that can be expanded to large scale. These will include farmer-managed and assisted natural regeneration; agroforestry; sustainable forest, land, rangeland and water management; bioenergy production; financial instruments; and value-chain development with accompanying social-equity and institutional capacity building. These solutions will help mitigate the climate crisis, build agricultural and environmental resilience, and improve livelihoods through development of small-to-medium enterprises and value chains.

‘For these reasons, we hope to emphasize the importance of cooperation between communities, scientists, researchers and political stakeholders and strengthen governance and institutional capacities for forest and land restoration’ said Chencho Norbu, executive director of AFoCO, which is hosting the secretariat of the Partnership.

‘This is one of the most important agreements for land restoration in the world,’ said Tony Simons, executive director of CIFOR-ICRAF. ‘With more than 14 countries signed up or interested already, ranging from Kazakhstan through Mongolia to Indonesia, covering millions of hectares of degraded forest and agricultural land, the signing of this agreement is an historic moment leading up to the United Nations Decade of Ecosystem Restoration.’

‘We will achieve the ambition through a consortium of partners in the governmental, non-governmental and private sectors through establishing a network of “engagement landscapes”,’ said Robert Nasi, managing director of CIFOR-ICRAF. ‘Engagement landscapes allow focus in geographical locations that aim to take an intensive, systematic approach to collaborative research over the long term.’

‘The Partnership will draw on the collective experience of diverse stakeholders across sectors and borders, supporting local innovation at the grassroots and improving access to knowledge and markets,’ said Christopher Armitage, chief executive officer of the Alliance. ‘This will empower rural communities to really own and benefit from more sustainable landscape management well beyond the end of the Partnership in 2032.’

These groups will include governments, research and development organizations, the private sector, multi-sectoral platforms, civil-society networks and community-based associations that will implement performance-based investments in the restoration of Asian drylands and drought-prone areas, building on successes already achieved.

The Partnership will deploy proven techniques with a well-established track record for dryland restoration across a range of biophysical and socioeconomic landscapes at wide scale to speed regreening and improve livelihoods.

Knowledge will be shared across Asia, inviting specialist expertise from Africa and other dryland regions, to establish a coherent body of ‘green, blended development’ knowledge and successes on the ground that will sustain further expansion of scale.

The Partnership will also implement a trans-Asia monitoring and evaluation system that assists national governments to measure progress in relation to targets and that will feed these achievements into international commitments, linking to other restoration initiatives such as the Bonn Challenge, the Decade of Ecosystems Restoration, and the Forest Landscape Restoration programme of the Food and Agriculture Organization of the United Nations for Asia-Pacific.

 

If you miss this event, tune in to the Global Landscapes Forum ‘One World, One Health, where the announcement will be shared with delegates.

 

MEDIA ENQUIRIES

AFoCO: Jimyung Kim, Program Officer for Assembly and Governance: jmkim@afocosec.org; +82-10-9678-2808. Location: Seoul, Republic of Korea

CIFOR-ICRAF: Robert Finlayson, Senior Strategic Communication and Liaison, ICRAF: r.finlayson@cgiar.org; +62 81212125308. Location: Bogor, Indonesia. Budhy Kristanty, Communications Project Coordinator, Asia: b.kristanty@cgiar.org. Location: Bogor, Indonesia

Alliance: Sally Armitage, Lead, Media and Communications: sally.armitage@evergreening.org; +61 458 432 820. Location: Melbourne, Australia

 

 

ABOUT THE FOUNDERS OF THE LANDSCAPE PARTNERSHIP FOR ASIA

Asian Forest Cooperation Organization (AFoCO)

Formalized in 2018, AFoCO is an intergovernmental organization committed to strengthening forest cooperation by transforming proven technologies and policies into concrete actions in the context of sustainable forest management to address the impacts of climate change. Through concerted efforts with member countries, AFoCO strives to undertake and promote action-oriented forest cooperation programs in Asia on sustainable forest management; enhancing forest carbon stocks and supporting related initiatives; addressing deforestation and forest degradation; strengthening capacity building and research and development in the forest sector; and partnerships that build on forest-related international efforts and global initiatives.

Center for International Forestry Research (CIFOR) and World Agroforestry (ICRAF)

The Center for International Forestry Research (CIFOR) and World Agroforestry (ICRAF) envision a more equitable world where forestry and landscapes enhance the environment and well-being for all. CIFOR-ICRAF are non-profit, scientific institutions that conduct research on the most pressing challenges of forest and landscape management around the world. Using a global, multidisciplinary approach, the aim is to improve human well-being, protect the environment, and increase equity. Their work focuses on innovative research, developing partners’ capacity, and actively engaging in dialogue with all stakeholders to inform policies and practices that affect forests and people. Their work spans the globe, with expertise in the ‘global South’. Founded in 1993 and 1978 respectively, CIFOR-ICRAF are members of CGIAR, a global research partnership for a food secure future dedicated to reducing poverty, enhancing food and nutrition security, and improving natural resources.

Global EverGreening Alliance

Since early 2012, the Alliance has brought together leading research, technical and development organizations. The Alliance harnesses collective energies and builds on the shared vision to restore degraded land and improve the sustainability, profitability and reliability of smallholders’ farming systems. The Alliance provides a collaborative platform to support and facilitate massive-scale environmental restoration and sustainable agricultural intensification projects, increasing biodiversity, and both mitigating and adapting to the impacts of climate change on a globally significant scale.

ចេញ​ផ្សាយ​ ២១ តុលា ២០២០ 10835

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការស្ថារតំបន់ដីស្ងួត៖ ភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ [4:00 PM – 5:00 PM, UTC +9] ចូលរួមតាមរយៈ ហ្សូម (Zoom)

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការស្ថារតំបន់ដីស្ងួត៖

ភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ី

ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

[4:00 PM – 5:00 PM, UTC +9]

ចូលរួមតាមរយៈ ហ្សូម (Zoom)

 

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ ថ្នាក់ដឹកនាំនៃអង្គការសហប្រតិបត្តិព្រៃឈើអាស៊ី (AFoCO) មជ្ឈមណ្ឌលកសិរុក្ខកម្មសកលនិងមជ្ឍមណ្ឌលសម្រាប់ការស្រាវជ្រាវព្រៃឈើអន្តរជាតិ (CIFOR-ICRAF) និងសម្ព័ន្ធគ្លូបលអ៊ីវើហ្គ្រីននីងរើងថា ិបត្តិអង្គការ ធភាព ដែលអាចមានវិសាលភាពគ្រប់ដណ្តប់លើចម្រុះ។ភិបាលកិច្ច និងកំណើនសេដ្ឋកិច្ច ជាពិសេសនោះដើម្បីការពារការរេចរិ (Alliance) នឹងចុះហត្ថលេខារួមគ្នានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូតំបន់ទេសភាព ក្នុងគោលបំណងដើម្បី​ស្តារឡើងវិញនូវតំបន់ដីស្ងួត និងតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួត។​

ភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ីនេះនឹងចូលរួមចំណែកក្នុងការខិតខំស្តារសេដ្ឋកិច្ច និងមុខងារបរិស្ថាន នៅ​តំបន់ដីស្ងួត និងតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួតឡើងវិញ ដើម្បីសម្រេចបានគោលដៅជាតិ និងអន្តរជាតិសម្រាប់សុវត្ថិភាពស្បៀង ការកាត់បន្ថយផលប៉ះពាល់និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវ​ចម្រុះ សមធម៌សង្គម ជីវថាមពល អភិបាលកិច្ច និងកំណើនសេដ្ឋកិច្ច ជាពិសេសនោះ ដើម្បីការពារការសឹករេចរឹលដីដោយ​​បង្កើនចំនួនកាបូនស្តុក និងជីវចម្រុះឱ្យបានគ្រប់គ្រាន់ឡើងវិញ។

ភាពជាដៃគូនេះនឹងនាំមកនូវដំណោះស្រាយដែលត្រឹមត្រូវប្រកបដោយចំណាយមានប្រសិទ្ធភាព ដែលអាចធ្វើការពង្រីកវិសាលភាពបានយ៉ាងទូលំទូលាយ។ ទាំងនេះរួមបញ្ចូលទាំងវិធីសាស្រ្តនៃការបង្កើតឡើងវិញតាមបែបធម្មជាតិ​ដែលគ្រប់គ្រងដោយកសិករ កសិរុក្ខកម្ម ការគ្រប់គ្រប់ព្រៃឈើ ដី និងធនធានទឹកប្រកដោយនិរន្តភាព ផលិតកម្មជីវ​ថាមពល លិខិតុបករណ៍ហិរញ្ញវត្ថុ​ និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃជាមួយនឹងសមធម៌សង្គម និងការកសាងសមត្ថភាព​ស្ថាប័ន។ ដំណោះស្រាយទាំងនេះនឹងជួយកាត់បន្ថយវិបត្តិអាកាសធាតុ បង្កើតភាពធន់នៃកសិកម្មនិងបរិស្ថាន ព្រម​ទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងខ្សែសង្វាក់តម្លៃ។

លោក Chencho Norbu នាយកប្រតិបត្តិអង្គការ AFoCO ដែលជាស្ថាប័នទទួលបន្ទុកធ្វើជាលេខាធិការដ្ឋាននៃភាពជាដៃគូនេះ ​បានមានប្រសាសន៍ថា “សម្រាប់ហេតុផលទាំងនេះ ពួកយើងសង្ឃឹមថានឹងមានការសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហគមន៍ អ្នកសិក្សាស្រាវជ្រាវ និងអ្នកពាក់ព័ន្ធនយោបាយ ព្រមទាំងមានការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័នសម្រាប់ការស្តារព្រៃឈើនិងដីឡើងវិញ”។

លោក Tony Simons នាយកប្រតិបត្តិនៃ CIFOR-ICRAF បានមានប្រសាសន៍ថា “នេះគឺជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់មួយសម្រាប់ការស្តារផ្ទៃដីឡើងវិញនៅលើពិភពលោកយើងនេះ។ មានប្រទេសចំនួនជាង១៤ ដែលបាន​ចុះហត្ថលេខា ឬ ចាប់អារម្មណ៍រួចទៅហើយលើកម្មវិធីនេះ រាប់ចាប់ពីប្រទេសកាហ្សាក់ស្ថាន ឆ្លងកាត់ដល់ប្រទេសម៉ុងហ្គោលី រហូតមកដល់ប្រទេសឥណ្ឌូនេស៊ី ដែលគិតទៅវាគ្របដណ្តប់លើផ្ទៃដីព្រៃឈើនិងដីកសិកម្មរេចរឹលប្រមាណ​រាប់លានហិកតា ដែលវាញុំាឱ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយឆ្ពោះទៅរក​ការស្តារប្រព័ន្ធអេកូឡូស៊ីទសវត្សរ៍នៃអង្គការសហប្រជាជាតិ។

លោក Robert Nasi នាយកគ្រប់គ្រងនៃ CIFOR-ICRAF បានលើកឡើងថា “ពួកយើងនឹងសម្រេចមហិច្ឆតានេះតាមរយៈសហការគ្នាជាដៃគូរវាងរដ្ឋាភិបាល ស្ថាប័នក្រៅរដ្ឋាភិបាល និងស្ថាប័នឯកជន ដោយបង្កើតនូវបណ្ដាញ ‘ភាពពាក់ព័ន្ធក្នុងតំបន់ទេសភាព ឬ Engagement Landscapes’។​ ភាពពាក់ព័ន្ធក្នុងតំបន់ទេសភាពនឹងអនុញ្ញាតឱ្យមានការផ្តោតអារម្មណ៍ទៅលើទីតាំងភូមិសាស្រ្ត ដែលមានបំណងទទួលយក​វិធីសាស្រ្តល្អិតល្អន់ និងមានលក្ខណៈ​ជាប្រព័ន្ធក្នុងការស្រាវជ្រាវរួមគ្នាក្នុងរយៈពេលវែង។”

លោក Christopher Armitage នាយកប្រតិបត្តិនៃអង្គការ Alliance បានមានប្រសាសន៍ថា “ភាពជាដៃគូនេះនឹងទាញយកបទពិសោធន៍​ដ៏សំខាន់ៗពីអ្នកពាក់ព័ន្ធទាំងអស់​ គ្រប់វិស័យ​ និងដែនដី​ ដេីម្បីគាំទ្រដល់ការច្នៃប្រឌិត​នៅទីវាលជាក់ស្តែង​ ព្រមទាំងការធ្វើឱ្យប្រសើរឡេីងនូវចំនេះដឹង​ និងទីផ្សារផងដែរ។ ទាំងនេះនឹងផ្តល់សិទ្ធិអំណាចដល់ពួកគេឱ្យនៅតែបន្តការគ្រប់គ្រងនិងស្តារតំបន់ទេសភាពប្រកបដោយនិរន្តរភាព ក្រោយភាពជាដៃគូនេះបញ្ចប់នៅឆ្នាំ ២០៣២។”

ក្រុមទាំងនេះនឹងចូលរួមដោយ រដ្ឋាភិបាល អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍ វិស័យឯកជន វេទិកាពហុវិស័យ បណ្តាញ​សង្គមស៊ីវិល និងសហគមន៍នានា ដើម្បីអនុវត្តការវិនិយោគផ្អែកលើការអនុវត្តក្នុងការស្តារតំបន់ដីស្ងួត និងតំបន់ដែលងាយរងគ្រោះដោយគ្រោះរាំងស្ងួតឡើងវិញ។

ភាពជាដៃគូនេះនឹងបង្កើតបច្ចេកទេសដ៏ត្រឹមត្រូវ ជាមួយនឹងកំណត់ត្រាដ៏ច្បាស់លាស់មួយ សម្រាប់ការស្តារតំបន់​ដីស្ងួតឡើងវិញ គ្រប់ដណ្តប់លើតំបន់ជីវសាស្ត្រ និងសេដ្ឋកិច្ចសង្គមយ៉ាងទូលំទូលាយ ដើម្បីពន្លឿនការតំរ៉ែតំរង់និងការលើកកម្ពស់ជីវភាពរស់នៅតាមមូលដ្ឋាន។

ចំណេះដឹងផ្សេងៗនឹងចែករំលែកទៅគ្រប់ទីកន្លែងទូទាំងទ្វីបអាស៊ី តាមរយៈអ្នកឯកទេសមានបទពិសោធន៍ពីទ្វីបអាហ្រ្វិច និងតំបន់ដីរាំងស្ងួតដទៃទៀត ដើម្បីបង្កើតជាក្រុមនៃការអភិវឌ្ឍបៃតងរួមមួយ ដែលមានចំណេះដឹង និងភាពជោគជ័យនៅមូលដ្ឋានគ្រប់គ្រាន់ ហើយវានឹងទ្រទ្រង់ដល់ការពង្រីកវិសាលភាពបន្ថែមទៀត។

ភាពជាដៃគូនេះនឹងអនុវត្តផងដែរនូវប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃអន្តរទ្វីបអាស៊ី ដែលជួយដល់រដ្ឋាភិបាលទាំងអស់​ដើម្បីវាស់វែងវឌ្ឍនភាពទាក់ទងគោលដៅនានា ព្រមទាំងអាចបញ្ចូលការសម្រេចទាំងនោះទៅក្នុងការប្តេជ្ញាចិត្តលើឆាកអន្តរជាតិដោយផ្សារភ្ជាប់ទៅនឹងគំនិតផ្តួចផ្តើមនៃកម្មវិធីស្តារបរិស្ថានផ្សេងទៀតដូចជា Bonn Challenge, Decade of Ecosystems Restoration និង Forest Landscape Restoration Programme របស់អង្គការស្បៀងអាហារនិងកសិកម្មនៅអាស៊ីប៉ាស៊ីហ្វិកជាដើម។

ប្រសិនបើអ្នកខកខានព្រឹត្តិការណ៍នេះ សូមតាមដានកម្មវិធី "Global Landscapes Forum ‘One World, One Health

ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖

AFoCO: Jimyung Kim, Program Officer for Assembly and Governance: jmkim@afocosec.org; +82-10-9678-2808. Location: Seoul, Republic of Korea

CIFOR-ICRAF: Robert Finlayson, Senior Strategic Communication and Liaison, ICRAF: r.finlayson@cgiar.org; +62 81212125308. Location: Bogor, Indonesia. Budhy Kristanty, Communications Project Coordinator, Asia: b.kristanty@cgiar.org. Location: Bogor, Indonesia

Alliance: Sally Armitage, Lead, Media and Communications: sally.armitage@evergreening.org; +61 458 432 820. Location: Melbourne, Australi

 

អំពីស្ថាបនិកនៃភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ី

អង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)

AFoCO បានបង្តើតឡើងជាផ្លូវការក្នុងឆ្នាំ ២០១៨ គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការព្រៃឈើ ដោយបំលែងបច្ចេកវិទ្យា និងគោលនយោបាយ​ឱ្យទៅជាសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន ក្នុងបរិបទការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសជាសមាជិករបស់ខ្លួននោះ AFoCO ខ្នះខ្នែងក្នុងការអនុវត្ត និងពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើនៅអាស៊ី ដែលផ្តោតលើសកម្មភាពគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព បង្កើនកាបូនស្តុកក្នុងព្រៃឈើ គាំទ្រគំនិតផ្តួចផ្តើមពាក់ព័ន្ធនានា ដោះស្រាយបញ្ហានៃការកាប់បំផ្លាញនិងការរេចរឹល​ព្រៃឈើ​ ពង្រឹងការកសាងសមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងវិស័យព្រៃឈើ និងបង្កើតភាពជាដៃគូនានាឆ្ពោះទៅរកការសម្រេចរួមគ្នាលើឆាកអន្តរជាតិពាក់ព័ន្ធនឹងព្រៃឈើ។

មជ្ឈមណ្ឌលស្រាវជ្រាវព្រៃឈើអន្តរជាតិ (CIFOR) និង មជ្ឍមណ្ឌលកសិរុក្ខកម្មសកល (ICRAF)

CIFOR និង ICRAF មានទស្សនវិស័យបង្កើតឱ្យកាន់តែប្រសើរឡើងនៃសមភាពលើពិភពលោក ដោយព្រៃឈើ និងតំបន់ទេសភាព អាចជួយលើកកម្ពស់បរិស្ថាន និងសុខុមាលភាពសម្រាប់មនុស្សទាំងអស់។ CIFOR-ICRAF ជាស្ថាប័នមិនរកប្រាក់ចំណេញ និងជាស្ថាប័នវិទ្យាសាស្ត្រ ដែលស្រាវជ្រាវលើបញ្ហាប្រឈមនានានៃការគ្រប់គ្រងព្រៃឈើ និងតំបន់ទេសភាពនៅជុំវិញពិភពលោក។ តាមរយៈការប្រើវិធីសាស្រ្តពហុវិជ្ជា ស្ថាប័ននេះមានគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពមនុស្ស ការពារបរិស្ថាន និងបង្កើនសមធម៌ក្នុងសង្គម។ ការងាររបស់ពួកគេផ្តោតលើការស្រាវជ្រាវច្នៃប្រឌិត អភិវឌ្ឍន៍ដៃគូសមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សាជាមួយអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងជូនព័ត៌មានដល់ការអនុវត្តគោលនយោបាយ។ CIFOR ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ និង ICRAF ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ គឺជាសមាជិកនៃ CGIAR ដែលជាស្ថាប័ននៃភាពជាដៃគូស្រាវជ្រាវសកលមួយសម្រាប់ធានាអនាគតស្បៀងអាហារដោយផ្តោតលើកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងការកែលំអធនធានធម្មជាតិ។

សម្ព័ន្ធគ្លូបលអ៊ីវើហ្គ្រីននីងរើងថា ិបត្តិអង្គការ ធភាព ដែលអាចមានវិសាលភាពគ្រប់ដណ្តប់លើចម្រុះ។ភិបាលកិច្ច និងកំណើនសេដ្ឋកិច្ច ជាពិសេសនោះដើម្បីការពារការរេចរិ (Global EverGreening Alliance)

ចាប់តាំងពីដើមឆ្នាំ ២០១២ សម្ព័ន្ធគ្លូបលអ៊ីវើហ្គ្រីននីងរើងថា ិបត្តិអង្គការ ធភាព ដែលអាចមានវិសាលភាពគ្រប់ដណ្តប់លើចម្រុះ។ភិបាលកិច្ច និងកំណើនសេដ្ឋកិច្ច ជាពិសេសនោះដើម្បីការពារការរេចរិ (Alliance) បានប្រមូលផ្តុំក្រុមអង្គការឈានមុខគេនានាដែលធ្វើការលើការស្រាវជ្រាវ បច្ចេកទេស និងអភិវឌ្ឍន៍។ Alliance ប្រើប្រាស់ថាមពលសមូហភាព និងបង្កើតនូវចក្ខុវិស័យរួមគ្នា ដើម្បីស្តារឡើងវិញនូវដីរេចរឹល ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាព ប្រាក់ចំណេញ និងភាពជឿជាក់នៃប្រព័ន្ធកសិកម្មខ្នាតតូចរបស់កសិករ។ Alliance ផ្តល់នូវវេទិការួមគ្នា ដើម្បីគាំទ្រ និងសម្របសម្រួលដល់ការស្តារបរិស្ថាន និងគម្រោងពង្រឹងកសិកម្មប្រកបដោយនិរន្តភាព ការបង្កើនជីវចម្រុះ និងទាំងការកាត់បន្ថយផលប៉ះពាល់និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 7137

កិច្ចប្រជុំពិភាក្សាលើការរៀបចំគោលការណ៍ណែនាំស្តីពីការបង្កើត និងចុះបញ្ជីព្រៃឯកជន និងការអភិវឌ្ឍព្រៃឯកជននៅកម្ពុជា ដើម្បីប្រមូលនូវព័ត៌មាន និងធាតុចូលសំខាន់ៗពីរដ្ឋបាលព្រៃឈើមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា

នាថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជននៃរដ្ឋបាលព្រៃឈើ បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម រៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំគោលការណ៍ណែនាំស្តីពីការបង្កើត និងចុះបញ្ជីព្រៃឯកជន និងការអភិវឌ្ឍព្រៃឯកជននៅកម្ពុជា ដើម្បីប្រមូលនូវព័ត៌មាន និងធាតុចូលសំខាន់ៗពីរដ្ឋបាលព្រៃឈើមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 7283

កិច្ចប្រជុំពិភាក្សាលើ គំរូពាក្យស្នើសុំបង្កើត និងចុះបញ្ជីព្រៃឯកជន សៀវភៅបន្ទុក និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីព្រៃឯកជន

រសៀលថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯ.ឧ អ៊ុង សំអាត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំពិភាក្សាលើ គំរូពាក្យស្នើសុំបង្កើត និងចុះបញ្ជីព្រៃឯកជន សៀវភៅបន្ទុក និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីព្រៃឯកជន។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 6402

កិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យលើការប្រើប្រាស់ ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្ដិរបស់មន្រ្ដីរដ្ឋបាលព្រៃឈើ

រសៀលថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំអង្គប្រជុំស្ដីពី ការត្រួតពិនិត្យលើការប្រើប្រាស់ ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្ដិរបស់មន្រ្ដីរដ្ឋបាលព្រៃឈើ។ អង្គប្រជុំបានជំរុញឲ្យមន្រ្តីគ្រប់អង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើទាំងអស់ត្រូវប្រើប្រាស់ឯកសណ្ឋាន ពេលបំពេញការងារ និងចុះបេសកកម្ម ឲ្យបានត្រឹមត្រូវ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 8108

កិច្ចប្រជុំស្ដីពីវឌ្ឍនភាព និងទិសដៅអនុវត្ដបន្ដសម្រាប់ក្រុមការងាររៀបចំគម្រោងសំណើ របស់រដ្ឋបាលព្រៃឈើ

នារសៀលថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទូកជាប្រធានរដ្ឋបាលព្រៃឈើ​ បានដឹកនាំអង្គប្រជុំស្ដីពីវឌ្ឍនភាព និងទិសដៅអនុវត្ដបន្ដសម្រាប់ក្រុមការងាររៀបចំគម្រោងសំណើ របស់រដ្ឋបាលព្រៃឈើ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 6420

កិច្ចប្រជុំ ស្តីពីការរៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ជាតំបន់ទេសចរណ៍ធម្មជាតិ

នាថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ជាតំបន់ទេសចរណ៍ធម្មជាតិ ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 7036

ការឃាត់ចាប់ឈើហ៊ុបមូលប្រភេទក្រៅលំដាប់ថ្នាក់ចំនួន ០៦កំណាត់ ស្ថិតនៅភូមិសាស្រ្ដខេត្តកំពង់ធំ

នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សហការណ៍ជាមួយក្រុមអន្តរាគមន៍ នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានឃាត់ចាប់ឈើហ៊ុបមូលប្រភេទក្រៅលំដាប់ថ្នាក់ចំនួន ០៦កំណាត់ ស្មើនឹង ៣ម៉ែត្រត្រីគុណ០៨៧ និងឈើហ៊ុបមូលប្រភេទលេខ៣ចំនួន ០៦កំណាត់ ស្មើនឹង ០៣ម៉ែត្រត្រីគុណ១៦៥ ដែលប្រព្រឹត្តឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ធើ្វសន្និធិនៅខាងជើងតំបន់ភ្នំរាំង ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ បច្ចុប្បន្ន ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានដឹកជញ្ជូនវត្ថុតាងយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីចាត់ការតាមនីតិវិធី ៕

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 6267

កិច្ចប្រជុំជាមួយនឹងអាជ្ញាធរសវនកម្មជាតិ ក្នុងគោលបំណងប្រមូលព៍ត៌មាន និងឯកសារពាក់ព័ន្ធដើម្បីរៀបចំផែនការសវនកម្ម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅរដ្ឋបាលព្រៃឈើមានរៀបចំកិច្ចប្រជុំជាមួយនឹងអាជ្ញាធរសវនកម្មជាតិ ក្នុងគោលបំណងប្រមូលព៍ត៌មាន និងឯកសារពាក់ព័ន្ធដើម្បីរៀបចំផែនការសវនកម្ម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំ ប្រធានអង្គភាព និងមន្រ្ដីពាក់ព័ន្ធនានាក្រោមឱវាទរដ្ឋបាលព្រៃឈើ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 6333

កិច្ចប្រជុំពិភាក្សា និង ចុះពិនិត្យផលប៉ះពាល់ក្នុងការតម្លើងបង្គោលភ្លើងរបស់អគ្គីសនីកម្ពុជាក្នុងទីតាំងជាក់ស្តែងនៃសហគមន៍ព្រៃឈើព្រៃឈើប្រាំបីមុម ដែលស្ថិតក្នុងឃុំប្រាំបីមុម ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងប្រជុំពិភាក្សា ព្រមទាំងចុះពិនិត្យ ទីតាំងជាក់ស្តែងចំពោះការសុំទីលានបាញ់ស៊ីបរបស់តំបន់សឹករងក្នុងតំបន់ព្រៃសហគមន៍ព្រះខែ ស្ថិតក្នុងត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ

កាលពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើសហការជាមួយរដ្ឋបាលព្រៃឈើមូលដ្ឋាន អាជ្ញាធម៌មូលដ្ឋាន គណៈកម្មាការគ្រប់គ្រងសហគមន៍ និងសមាជិកសហគមន៍ព្រៃឈើព្រមទាំងអ្នកពាក់ពន្ធ័បានចុះធ្វើការសម្របសម្រួលសកម្មភាពប្រជុំពិភាក្សា និង ចុះពិនិត្យផលប៉ះពាល់ក្នុងការតម្លើងបង្គោលភ្លើងរបស់អគ្គីសនីកម្ពុជាក្នុងទីតាំងជាក់ស្តែងនៃសហគមន៍ព្រៃឈើព្រៃឈើប្រាំបីមុម ដែលស្ថិតក្នុងឃុំប្រាំបីមុម ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងប្រជុំពិភាក្សា ព្រមទាំងចុះពិនិត្យ ទីតាំងជាក់ស្តែងចំពោះការសុំទីលានបាញ់ស៊ីបរបស់តំបន់សឹករងក្នុងតំបន់ព្រៃសហគមន៍ព្រះខែ ស្ថិតក្នុងត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 8880

ការបង្ក្រាបបទល្មើសព្រៃឈើរថយន្តម៉ាក FUSO ពាក់ស្លាកលេខ 2C-2859 ដឹកឈើប្រណិត(ធ្នង់) ស្ថិតនៅត្រង់ចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រុមបង្ក្រាបបទល្មើសខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំដោយនាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបរួមសហការណ៍ជាមួយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី នឹងកងរាជអាវុធហត្ថខេត្តសៀមរាបដឹកនាំដោយលោក សេង វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់រថយន្តមួយគ្រឿង ត្រង់ចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រថយន្តម៉ាក FUSO ពាក់ស្លាកលេខ 2C-2859 ដឹកឈើប្រណិត(ធ្នង់) ចំនួន ២១២ដុំ ស្មើនឹង៩ម៉ែត្រត្រីគុណ២៧១ ដឹកជញ្ជូនឈើអារដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅពេលចាប់ឃាត់ ជនល្មើស បានរត់គេចខ្លួនបាត់។ វត្ថុតាងនៃបទល្មើសដូចរៀបរាប់ខាងលើត្រូវក្រុមការងារយើងសំរេចយកទៅរក្សាទុកនៅ ស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិ ព្រះដាក់ ឃុំ ព្រះដាក់ ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ដើម្បី ចងក្រងសំណុំរឿងតាមនិតិវិច្បាប់ស្តីពីព្រៃឈើ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 9166

ការចុះបង្ក្រាបបទល្មើសសត្វព្រៃនៅក្នុងខេត្តសៀមរាប

នាថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឺងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង នៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបបទល្មើសសត្វព្រៃនៅទីតាំងដូចខាងក្រោម៖
១. អាហារដ្ឋានម្លប់មហាហេង ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងដូចខាងក្រោម៖
-ទោមងាប់ចំនូន១១ក្បាល
-លលកងាប់ចំនួន៥០ក្បាល
-និងចាបស្រូវងាប់ចំនួន២៣០ក្បាល។
២. អាហារដ្ឋានថារីម៉ាក់ប្រាង្គ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងដូចខាងក្រោម៖
-សាច់ជ្រូកព្រៃស្រស់ចំនួន៣គីឡូក្រាម
-លលកទ្រាំងងាប់ចំនួន៣៧ក្បាល
-ចាបស្រូវងាប់ចំនួន១៥០ក្បាល
-និងគ្រួចអ៊ីតងាប់ចំនួន១០ក្បាល។
៣. អាហារដ្ឋានសម្រស់ម្លប់ម៉ាក់ប្រាង្គថ្មី ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងដូចខាងក្រោម៖
-សាច់អន្សងស្រស់ចំនួន៣.៣គីឡូក្រាម
-សាច់ជ្រូកព្រៃស្រស់ចំនួន៥.៣គីឡូក្រាម
-ចាបស្រូវងាប់ចំនួន៨០ក្បាល
-លលកបាយងាប់ចំនួន១០ក្បាល
-និងអណ្តើកស្រែងាប់១ក្បាលស្មើនឹង០.៨គីឡូក្រាម។
វត្តុតាងទាំងអស់ខាងលើ ត្រូវបានកប់បំផ្លាញចោលនៅថ្នាលបណ្តុះកូនឈើស្ពានអង្គរភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 8546

កិច្ចប្រជុំ​ ដេីម្បីពិនិត្យរកធាតុចូល​ បំពេញក្នុងកម្រងបញ្ជីសំណួរស្តីពីព័ត៌មានរុក្ខជាតិ​

នារសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំ​ ដេីម្បីពិនិត្យរកធាតុចូល​ បំពេញក្នុងកម្រងបញ្ជីសំណួរស្តីពីព័ត៌មានរុក្ខជាតិ​ ដែលរៀបចំដោយ
លេខាធិការដ្ឋានសាយតេស។ កិច្ចប្រជុំនេះ ក្រោមអធិបតីឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រី្តនៃអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើសរុបចំនួន ២២ រូប។

 
ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 9912

ការសិក្សាស្រាវជ្រាវ និងប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ) ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី

នៅក្នុងខែឧសភា ឆ្នាំ២០២០ ក្រុមការងាររដ្ឋបាលព្រៃឈេីបានចុះធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ) ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី(ដោយមានកិច្ចសហការជាមួយមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី)។ ជាលទ្ធផលនៃការចុះសិក្សាស្រាវជ្រាវនេះ ក្រុមការងារបានធ្វើការប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ) សរុបចំនួន ១០៨ សំណាក ដែលក្នុងនោះយើងបានកំណត់អត្តសញ្ញាណឈ្មោះជា ១២ ប្រភេទ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 9383

ការចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសសត្វព្រៃតាមអាហារដ្ឋាន ក្នុងខេត្តកោះកុង

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ អធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ បានសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសសត្វព្រៃតាមអាហារដ្ឋាន ក្នុងខេត្តកោះកុង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១/ អាហារដ្ឋានឈ្មោះសប្បាយ សប្បាយ បានដកហូតសត្វក្លុំ ២៩៦ក្បាល(ងាប់) សាច់ជ្រូកព្រៃ៣គីឡូក្រាម សាច់ត្រកួត៤.៥០គីឡូក្រាម ចាបស្រុកងាប់២៥ក្បាល ពពូលងាប់៥ក្បាល អណ្តើកទឹករស់១០ក្បាលស្មើនឹង៤គីឡូក្រាម ស្នូកអណ្តើកទឹក១៨ស្នូកស្មើនឹង១៦គីឡូក្រាម ស្នូកអណ្តើកសោម២៤ស្នូក ស្មើនឹង៤គីឡូក្រាម ស្នូកអណ្តើកភ្នំ៣ស្នូកស្មើនឹង ០.៦គីឡូក្រាម ស្នូកអណ្តើកបិទមុខ៣ស្នូកស្មើនឹង០.៣គីឡូក្រាម ទ្រូងអណ្តើកទឹក១៦៦ទ្រូងស្មើនឹង១២គីឡូក្រាម ទ្រូងអណ្តើកសោម៥ទ្រូង ស្មើនឹង០.៨គីឡូក្រាម ទ្រូងអណ្តើកភ្នំ៣ទ្រូងស្មើនឹង០.៦គីឡូក្រាម។ វត្ថុតាងសំណាកងាប់និងសាច់សត្វព្រៃ បានធ្វើការដុតកំទេចចោល សត្វអណ្តើកទឹករស់ចំនួន១០ក្បាល បានធ្វើការព្រលែងចូលក្នុងព្រៃធម្មជាតិវិញ និងពិន័យជាប្រាក់ចំនួន ៩.០០១.៨០០រៀល។
២. អាហារដ្ឋានសម្រស់ស្មាច់ង៉ាម បានដកហូតសាច់ជ្រូកព្រៃ៤គីឡូក្រាម សាច់ត្រកួត១គីឡូក្រាម ពពូលងាប់១ក្បាល។ ក្រុមការងារបានធ្វើកិច្ចសន្យា អោយម្ចាស់ហាងនោះបញ្ឈប់ការយកសត្វព្រៃធ្វើម្ហូបទៀត រីឯវត្ថុតាងសាច់សត្វព្រៃបានយកទៅដុតកំទេចចោល។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5658

ការចុះអនុវត្តផ្ទាល់អំពីវិធីសាស្រ្តអង្កេតសត្វព្រៃ និងការតម្លើងម៉ាស៊ីនថតស្វ័យប្រវត្តដើម្បីយករូបភាពសត្វព្រៃនៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ

នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារនាយកដ្ឋានសត្វព្រៃនិងជីវចម្រុះបានដឹកនាំមន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលនិងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារចុះអនុវត្តផ្ទាល់អំពីវិធីសាស្រ្តអង្កេតសត្វព្រៃ និងការតម្លើងម៉ាស៊ីនថតស្វ័យប្រវត្តដើម្បីយករូបភាពសត្វព្រៃនៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 4675

វគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្រ្តស្រាវជ្រាវ និងការប្រមូលទិន្នន័យសត្វព្រៃ” នៅខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ

នៅថ្ងៃអង្គារ៍ ៦ រោច ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០ នាយកដ្ឋានសត្វព្រៃនិងជីវចម្រុះសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្រ្តស្រាវជ្រាវ និងការប្រមូលទិន្នន័យសត្វព្រៃ” នៅខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដោយមានអ្នកចូលរួមសរុបចំនួន ២៣ នាក់ ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់ចំណេះដឹងដល់មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានអំពីវិធីសាស្រ្តសិក្សាស្រាវជ្រាវសត្វព្រៃនិងការប្រមូលទិន្នន័យសត្វព្រៃដើម្បីធ្វើការវាយតម្លៃនិងអង្កេតតាមដានស្ថានភាពសត្វព្រៃប្រភេទសំខាន់ៗនៅក្នុងខេត្តព្រះវិហារ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 9029

ការចុះសិក្សាស្រាវជ្រាវ​ និង​ អង្កេតសត្វព្រៃ​ នៅក្នុងសហគមន៍ព្រៃឈើវាលកន្សែង

ក្រុមការងារសិក្សាស្រាវជ្រាវ និងអង្កេតតាមដានវត្តមានសត្វព្រៃ នៃរដ្ឋបាលព្រៃឈេី​ បានចុះសិក្សាស្រាវជ្រាវ​ និង​ អង្កេតសត្វព្រៃ​ នៅក្នុងសហគមន៍ព្រៃឈើវាលកន្សែង ដែលមានវិសាលភាពគ្របដណ្តប់លើផ្ទៃដី ព្រៃពាក់កណ្តាលស្រោងដែលទទួលរងការកាប់ឈើកន្លងមក និងមានដំណុះរុក្ខជាតិស្រទាប់ក្រោមក្រាស់សរុបចំនួន ១.៦២៤ហិកតា ស្ថិតនៅក្នុងភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ តាមរយៈការសិក្សាស្រាវជ្រាវរយៈពេល ១០ថ្ងៃនេះ ចំនួនសត្វព្រៃដែលត្រូវបានកត់ត្រា និងទិន្នន័យមួយចំនួនបានមកពីការសម្ភាសបង្ហាញថា ថនិកសត្វចំនួន ៣៦ប្រភេទ បក្សីចំនួន ៦៥ប្រភេទ និងឧរង្គសត្វចំនួន ៣៥ប្រភេទ ត្រូវបានកត់ត្រា ក្នុងនោះរួមមានប្រភេទរងគ្រោះជិតផុតពូជបំផុត (CR) ចំនួន០១ប្រភេទ ប្រភេទកំពុងរងគ្រោះជិតផុតពូជ (EN) ចំនួន ៤ប្រភេទ, ប្រភេទងាយរងគ្រោះ (VU) ចំនួន ១៤ប្រភេទ។

 
ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 7385

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីទស្សនទានកសិ-រុក្ខកម្ម និងការអនុវត្តគម្រោងលើកកម្ពស់ជីវភាពសហគមន៍នៅក្នុងសហគមន៍ព្រៃឈើចំនួន៤ គឺ សហគមន៍ឃ្មុំស្រកថ្លុកឬស្សី សហគមន៍ព្រៃហ៊ំ សហគមន៍ត្រពាំងសណ្ដាន់ និងសហគមន៍ត្រពាំងក្បាលខ្មោច

ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ គណៈកម្មាធិការ និងសមាជិកសហគមន៍ព្រៃឈើបានប្រជុំផ្សព្វផ្សាយស្ដីពីទស្សនទានកសិ-រុក្ខកម្ម និងការអនុវត្តគម្រោងលើកកម្ពស់ជីវភាពសហគមន៍នៅក្នុងសហគមន៍ព្រៃឈើចំនួន៤ គឺ សហគមន៍ឃ្មុំស្រកថ្លុកឬស្សី សហគមន៍ព្រៃហ៊ំ សហគមន៍ត្រពាំងសណ្ដាន់ និងសហគមន៍ត្រពាំងក្បាលខ្មោច។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 9159

ការចុះសិក្សាស្រាវជ្រាវ និងកំណត់តំបន់ព្រៃឈើដែលមានសក្តានុពលសម្រាប់វិស័យទេសចរណ៍ធម្មជាតិ ក្នុងតំបន់សហគមន៍ព្រៃឈើព្រៃក្បាលបី ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ

ក្រុមការងាររដ្ឋបាលព្រៃឈើសហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីចុះសិក្សាស្រាវជ្រាវ និងកំណត់តំបន់ព្រៃឈើដែលមានសក្តានុពលសម្រាប់វិស័យទេសចរណ៍ធម្មជាតិ ក្នុងតំបន់សហគមន៍ព្រៃឈើព្រៃក្បាលបី ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។. សហគមន៍ព្រៃឈើព្រៃក្បាលបីមានសក្តានុពលសម្រាប់វិស័យទេសចរណ៍ដូចជា៖
-មានវត្តមានសត្វស្លាបទឹកច្រើនប្រភេទកំពុងហិចហើរ និងរកចំណី
- មានទូកម៉ាស៊ីនសម្រាប់ទេសចរ អាចធ្វើដំណើរតាមផ្លូវទឹកចូលក្នុងព្រៃសហគមន៍ដើម្បីមើលវត្តមានសត្វព្រៃ និងអនុផលព្រៃឈើច្រើនប្រភេទ
-មានខ្ចុះសម្រាកលំហែរ និងទទួលទានអាហារបែបធម្មជាតិ
-មានផ្លូវលំដែលអាចឱ្យយានជំនិះគ្រប់ប្រភេទចរាចរបានទាំងប្រាំង និងវស្សា
-ទេសចរអាចមានជម្រើសទៅទស្សនាតំបន់កម្សាន្តទំនប់ទឹកបង្ហៀរនៅជិតស.គ គឺទំនប់១មករា និង៦មករា មាន រៀបចំសម្ភារសម្រាប់ហែលទឹក ក៏ជាតំបន់មួយដែលស្ថិតនៅជិតទីប្រជុំជន(១៣គីឡូម៉ែត្រពីកំពង់ថ្ម)

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5712

ការសម្របសម្រួលសកម្មភាពប្រជុំ ពិនិត្យ និងផ្ទៀងផ្ទាត់តំបន់សក្តានុពលព្រៃសហគមន៍ចំនួន០៣កន្លែង គឺសហគមន៍ព្រៃឈើភ្នំខ្ពប ដែលស្ថិតក្នុងឃុំព្រៃថ្នង ស្រុកទឹកឈូ សហគមន៍ព្រៃឈើនារាយណ៍ ស្ថិតក្នុងឃុំនារាយណ៍ ស្រុកឈូក និងសហគមន៍ព្រៃឈើជ្រោះគគីរដែក ស្ថិតក្នុងឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត

ដោយមានសំណើសុំអន្តរាគមន៍ពីខណ្ឌរដ្ឋបាលព្រៃឈើកំពតដើម្បី សុំប្រកាសទទួលស្គាល់ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់ព្រៃសហគមន៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាមានការឯកភាពពិឯកឧត្តមប្រធានរដ្ឋបាលព្រៃឈើ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនៃការិយាល័យសហគមន៍ព្រៃឈើសហការជាមួយរដ្ឋបាលព្រៃឈើមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន គណៈកម្មាការគ្រប់គ្រងសហគមន៍ និងសមាជិកសហគមន៍ព្រៃឈើព្រមទាំងអ្នកពាក់ពន្ធ័បានចុះធ្វើការសម្របសម្រួលសកម្មភាពប្រជុំ ពិនិត្យ និងផ្ទៀងផ្ទាត់តំបន់សក្តានុពលព្រៃសហគមន៍ចំនួន០៣កន្លែង គឺសហគមន៍ព្រៃឈើភ្នំខ្ពប ដែលស្ថិតក្នុងឃុំព្រៃថ្នង ស្រុកទឹកឈូ សហគមន៍ព្រៃឈើនារាយណ៍ ស្ថិតក្នុងឃុំនារាយណ៍ ស្រុកឈូក និងសហគមន៍ព្រៃឈើជ្រោះគគីរដែក ស្ថិតក្នុងឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 7709

ការចុះផ្សព្វផ្សាយដល់ម្ចាស់ទីតាំងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណ:គ្រួសារ លេីខេត្តចំនួនពីរគឺខេត្តបាត់ដំបង និងខេត្តប៉ៃលិន

ក្រុមការងាររដ្ឋបាលព្រៃឈេីសហកាជាមួយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងប៉ៃលិន បានចុះផ្សព្វផ្សាយដល់ម្ចាស់ទីតាំងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណ:គ្រួសារ លេីខេត្តចំនួនពីរគឺខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។ ជាលទ្ធផល ក្រុមការងារបានចុះផ្សព្វផ្សាយដល់ម្ចាស់ទីតាំងចំនួន១២គ្រួសារ ត្រូវជា១៥ទីតាំង ក្នុងនោះខេត្តបាត់ដំបង៩គ្រួសារ ត្រូវជា១២ទីតាំង និងខេត្តប៉ៃលិន៣គ្រួសារ ចំនួន៣ទីតាំង៕

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 6283

ការចុះធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍ជាលិកាវប្បកម្មរុក្ខជាតិ នៅសហគមន៍ព្រៃឈើអូរសោម ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ

កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០ ក្រុមការងាររបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏ព្រៃឈើ-សត្វព្រៃ នៃរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានចុះធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍ជាលិកាវប្បកម្មរុក្ខជាតិ នៅសហគមន៍ព្រៃឈើអូរសោម ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ ដើម្បីប្រមូលសំណាករុក្ខជាតិ ពីដើមមេពូជក្នុងព្រៃធម្មជាតិ មកបណ្តុះនៅក្នុងបន្ទប់ពិសោធន៍។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 6000

ការត្រួតពិនិត្យ លើវឌ្ឍន៍ភាពនៃការអនុវត្ដឡូតិ៍បង្ហាញកសិ-រុក្ខកម្មចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៩ និងធ្វើការសិក្សាពីបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងការអនុវត្ដការងារកសិ-រុក្ខកម្មនៅខេត្តកំពង់ធំ ព្រះវិហារ ស្វាយរៀង និងខេត្តកំពត

កាលពីថ្ងៃទី១០ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ ក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការណ៍ជាមួយមន្រ្ដីរដ្ឋបាលព្រៃឈើខេត្ដកំពង់ធំ ព្រះវិហារ ស្វាយរៀង និងខេត្ដកំពតបានធ្វើការត្រួតពិនិត្យ លើវឌ្ឍន៍ភាពនៃការអនុវត្ដឡូតិ៍បង្ហាញកសិ-រុក្ខកម្មចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៩ និងធ្វើការសិក្សាពីបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងការអនុវត្ដការងារកសិ-រុក្ខកម្ម។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5845

ការផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងអំពីគុណប្រយោជន៍ទូទៅនៃជីវចម្រុះរបស់ព្រៃឈើជាសាធារណៈ និងបច្ចេកទេសដាំដុះព្រៃឈើឡើងវិញដើម្បីរួមចំណែកក្នុងការងារថែរក្សាការពារព្រៃឈើឱ្យបានយូរអង្វែង

កាលពីថ្ងៃទី០៩ដល់ថ្ងៃ១៩ខែមីនា ឆ្នាំ២០២០ ក្រុមការងារផ្សព្វផ្សាយរដ្ឋបាលព្រៃឈើសហការណ៍ជាមួយមន្រ្ដីរដ្ឋបាលព្រៃឈើមូលដ្ឋាន បានរៀបចំការផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងអំពីគុណប្រយោជន៍ទូទៅនៃជីវចម្រុះរបស់ព្រៃឈើជាសាធារណៈ និងបច្ចេកទេសដាំដុះព្រៃឈើឡើងវិញដើម្បីរួមចំណែកក្នុងការងារថែរក្សាការពារព្រៃឈើឱ្យបានយូរអង្វែង។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 10260

ការចុះពិនិត្យទីតាំងសំណើសុំថែរក្សារសត្វត្រចៀកកាំលក្ខណះគ្រួសារនៅខេត្តកោះកុង បានចំនួន ០៥​ ទីតាំង​ ដោយសហការជាមួយនិងខណ្ឋរដ្ឋបាលព្រៃឈើកោះកុង

ក្រុមការងារនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះបានចុះពិនិត្យទីតាំងសំណើសុំថែរក្សារសត្វត្រចៀកកាំលក្ខណះគ្រួសារនៅខេត្តកោះកុង បានចំនួន ០៥​ ទីតាំង​ ដោយសហការជាមួយនិងខណ្ឋរដ្ឋបាលព្រៃឈើកោះកុង។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5919

វគ្គបណ្ដុះបណ្ដាលស្ដីពី “កាបង្កើនការយល់ ដឹង ដល់ បុរស និងស្រ្តីពីការប្រែប្រួល អាកាសធាតុ កសិកម្ម ចម្រុះ និងការកាត់បន្ថយ គ្រោះថ្នាក់ការងារ លើកុមារ ក្នុងវិស័យព្រៃឈើ” នៅសហគមន៍ព្រៃឈើ ព្រៃក្បាលបី ឃុំទីពោរ ស្រុកសន្ទុក ខេត្តកំពង់ធំ

កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០
ក្រុមការងារយេនឌ័រដ្ឋបាលព្រៃឈើបានសហការ ជាមួយមន្រ្តីរដ្ឋបាលព្រៃឈើមូលដ្ឋាន បានរៀបចំ វគ្គបណ្ដុះបណ្ដាលស្ដីពី “កាបង្កើនការយល់ ដឹង ដល់ បុរស និងស្រ្តីពីការប្រែប្រួល អាកាសធាតុ កសិកម្ម ចម្រុះ និងការកាត់បន្ថយ គ្រោះថ្នាក់ការងារ លើកុមារ ក្នុងវិស័យព្រៃឈើ” នៅសហគមន៍ព្រៃឈើ ព្រៃក្បាលបី ឃុំទីពោរ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានសមាជិក សហគមន៍ព្រៃឈើចូលរួមចំនួន៤០នាក់ ក្នុងនេះមាន ស្រ្តីចំនួន២១នាក់។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 6483

ការចុះពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាព សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ កាប់រានដីព្រៃ និងវត្ថុតាងបទល្មើសព្រៃឈើ ដែលមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានបានចាប់ឃាត់ និងរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង និងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ

កាលពីថ្ងៃទី០២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់ នៃរដ្ឋបាលព្រៃឈើ បានចុះពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាព សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ កាប់រានដីព្រៃ និងវត្ថុតាងបទល្មើសព្រៃឈើ ដែលមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានបានចាប់ឃាត់ និងរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង និងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ចំនួន៤៨៤ករណី រង់ចាំចំណាត់ការបន្តតាមច្បាប់ស្តីពីព្រៃឈើ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 9659

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋបាលព្រៃឈើ និងក្រុមហ៊ុន លីអូប៉ា ប៊ែមប៊ូ ឯ.ក ស្តីពី”គម្រោងស្តារដីព្រៃរេចរឹលឡើងវិញដោយការដាំដុះឬស្សី”

នៅព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅរដ្ឋបាលព្រៃឈើមានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋបាលព្រៃឈើ និងក្រុមហ៊ុន លីអូប៉ា ប៊ែមប៊ូ ឯ.ក ស្តីពី”គម្រោងស្តារដីព្រៃរេចរឹលឡើងវិញដោយការដាំដុះឬស្សី” ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដោយមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំ ប្រធានអង្គភាពក្រោមឱវាទ សមាជិក សមាជិកាក្រុមការងារអភិវឌ្ឍន៍ឬស្សីរបស់រដ្ឋបាលព្រៃឈើ ព្រមទាំងលោក Richard Dansey នាយកប្រតិបត្តនៃក្រុមហ៊ុន លីអូប៉ា ប៊ែមប៊ូ ឯ.ក និងសហការី។
នាក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ដមប្រតិភូបានសម្ដែងនូវការកោតសរសើរដល់ក្រុមការងារអភិវឌ្ឍន៍ឬស្សីរបស់រដ្ឋបាលព្រៃឈើចំពោះការខិតខំប្រឹងប្រែងរៀបចំនូវគម្រោងនេះឡើង ដែលជាកាលានុវត្តន៍ភាពថ្មីមួយទៀត ក្នុងការរួមចំណែក ជួយជំរុញ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើងតាមរយះកិច្ចសហការដាំដុះឬស្សីលើដីព្រៃរេចរឹលសម្រាប់ផ្គត់ផ្គង់ការផលិតអគ្គិសនីនិងជំរុញផលិតកម្មឬស្សីនៅកម្ពុជា។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 6123

ការចុះល្បាត ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មេីសព្រៃឈេីស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដោយប្រទះឃេីញមានការកាប់ ដុតបំផ្លាញព្រៃឈេីទន្រ្ទានយកដីសហគមន៍ប្រហែល ៣០ហិកតា ធ្វេីជាកម្មសិទ្ធិ

នាថ្ងៃសុក្រ ១៣កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់ នៃរដ្ឋបាលព្រៃឈេី បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈេីសំឡូត មន្រ្តីឧទ្យានុរក្សតំបន់ប្រេីប្រាស់ច្រេីនយ៉ាង និងគណៈកម្មការសហគមន៍ព្រៃឈេីកញ្ចាំង បានចុះល្បាត ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មេីសព្រៃឈេីស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដោយប្រទះឃេីញមានការកាប់ ដុតបំផ្លាញព្រៃឈេីទន្រ្ទានយកដីសហគមន៍ប្រហែល ៣០ហិកតា ធ្វេីជាកម្មសិទ្ធិ។ ចំពោះករណីនេះ ខណ្ឌរដ្ឋបាលព្រៃឈេីបាត់ដំបងបាននឹង កំពុងស្រាវជ្រាវរកជនសង្ស័យ ដេីម្បីចាត់វិធានការតាមនីតិវិធីនៃច្បាប់ស្ដីពីព្រៃឈេី។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5097

ការដឹក​ទឹក​រៀងរាល់​មួយ​សបា្តហ៍​ មួយ​ដង​ចាក់​ចូល​ក្នុង​អាង​ទឹក​ដែល​បាន​សង់​នា​ឆ្នាំ​កន្លង​មក​សម្រាប់​សត្វ​ផឹក របស់ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ

នៅ​រដូវ​ប្រាំង​ក្តៅ​ហួតហែង​ប្រភព​ទឹក​​ក្នុង​តំបន់​ព្រៃ​នៃ​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​បាន​រីងស្ងួត​ស្ទេីរ​គ្រប់​កន្លែង​។ សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ ​ប្រឈម​នឹង​កង្វះ​ទឹក​ផឹក​។ ជា​វិធានការ​ ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​បាន​ដឹក​ទឹក​រៀងរាល់​មួយ​សបា្តហ៍​ មួយ​ដង​ចាក់​ចូល​ក្នុង​អាង​ទឹក​ដែល​បាន​សង់​នា​ឆ្នាំ​កន្លង​មក​សម្រាប់​សត្វ​ផឹក។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 6221

ពិធីមិទ្ទិញអបអរសាទរទិវាអន្ដរជាតិនារី ៨មីនាខួបទី១០៩ ឆ្នាំ២០២០

នាព្រឹកថ្ងៃសុក្រ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលព្រៃឈើបានប្រារព្ធពិធីមិទ្ទិញអបអរសាទរទិវាអន្ដរជាតិនារី ៨មីនាខួបទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្ដិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលព្រៃឈើ សរុបចំនួន១២០ នាក់។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5146

កិច្ចប្រជុំស្ដីពីការពិភាក្សាលើការរៀបចំចងក្រង និងផលិតឯកសារផ្សព្វផ្សាយសម្រាប់ដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំស្ដីពីការពិភាក្សាលើការរៀបចំចងក្រង និងផលិតឯកសារផ្សព្វផ្សាយសម្រាប់ដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីរៀបចំផ្សព្វផ្សាយឯកសារបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យព្រៃឈើឱ្យបានទូលំទូលាយ និងត្រៀមរៀបចំបង្កើត App សម្រាប់ផ្តល់ព័ត៌មាន និងការអភិវឌ្ឍនៃវិស័យព្រៃឈើកម្ពុជា ដើម្បីងាយស្រួលទៅដល់សាធារណជនស្វែងយល់ និងធ្វើការទំនាក់ទំនងការងារជាមួយរដ្ឋបាលព្រៃឈើ។

 
ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 6318

ការចុះសិក្សាស្រាវជ្រាវនឹងប្រមូលសំណាករុក្ខជាតិ នៅតំបន់ភូមិសាស្រ្តទឹកធ្លាក់លេងឈិន លេងអង ស្ថិតនៅភូមិហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី

ក្រុមការងាររបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈេី សត្វព្រៃ នៃរដ្ឋបាលព្រៃឈេីសហការណ៍ជាមួយខណ្ឌរដ្ឋបាលព្រៃឈេីមណ្ឌលគិរី អាជ្ញាធរដែនដី ចុះសិក្សាស្រាវជ្រាវនឹងប្រមូលសំណាករុក្ខជាតិ នៅតំបន់ភូមិសាស្រ្តទឹកធ្លាក់លេងឈិន លេងអង ស្ថិតនៅភូមិហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5144

សិក្ខាសាលាផ្សព្វផ្សាយស្តីពី បច្ចេកទេសគ្រាប់ពូជឈើ និងកាត់បណ្តុះឈើ ដល់អាជ្ញាធរដែនដី គណៈកម្មាធិការ និងសមាជិកសហគមន៍ព្រៃឈើត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ក្រុមការងាររបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏ព្រៃឈើ-សត្វព្រៃ នៃរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី បច្ចេកទេសគ្រាប់ពូជឈើ និងកាត់បណ្តុះឈើ ដល់អាជ្ញាធរដែនដី គណៈកម្មាធិការ និងសមាជិកសហគមន៍ព្រៃឈើត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 10222

ការចុះធ្វើអនាម័យឡូតិ៍ស្រាវជ្រាវ ស្តារព្រៃឈើ និងឡូតិ៍រហាល នៅសហគមន៍ព្រៃឈើអូរសោម ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នៃរដ្ឋបាលព្រៃឈើសហការណ៍ជាមួយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ដកំពង់ធំ គណៈកម្មាធិការ និងសមាជិកសហគមន៍ព្រៃឈើ ចុះធ្វើអនាម័យឡូតិ៍ស្រាវជ្រាវ ស្តារព្រៃឈើ និងឡូតិ៍រហាល នៅសហគមន៍ព្រៃឈើអូរសោម ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

 
ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 10308

ការចុះសិក្សាស្រាវជ្រាវ និងអង្កេតតាមដានវត្តមានសត្វព្រៃ នៅក្នុងតំបន់សិក្សាស្ថិតនៅក្នុងសហគមន៍ព្រៃឈើអណ្តូងព្រះនាង

ក្រុមការងារចុះសិក្សាស្រាវជ្រាវ និងអង្កេតតាមដានវត្តមានសត្វព្រៃ នៅក្នុងតំបន់សិក្សាស្ថិតនៅក្នុងសហគមន៍ព្រៃឈើអណ្តូងព្រះនាង ដែលមានវិសាលភាពគ្របដណ្តប់លើផ្ទៃដីព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃល្បោះ សរុបចំនួន ២.៧៤៩ហិកតា ស្ថិតនៅក្នុងភូមិចំនួន០៥ (ភូមិវ៉ង ភូមិវ៉ាយ ភូមិកាចូនលើ ភូមិកាចូនក្រោម និងភូមិទាមលើ) ឃុំកាចូន ស្រុកវ៉ឺនសៃ ខេត្តរតនគីរី។ ជាលទ្ធផលក្រុការងារបានកត់ត្រា និងទិន្នន័យមួយចំនួនបានមកពីការសម្ភាសបង្ហាញថា ថនិកសត្វចំនួន ៤៣ប្រភេទ បក្សីចំនួន ៦៤ប្រភេទ និងឧរង្គសត្វចំនួន ៤០ប្រភេទ ត្រូវបានកត់ត្រា ក្នុងនោះរួមមានប្រភេទរងគ្រោះជិតផុតពូជបំផុត (CR) ចំនួន០១ប្រភេទ ប្រភេទកំពុងរងគ្រោះជិតផុតពូជ (EN) ចំនួន ៦ប្រភេទ, ប្រភេទងាយរងគ្រោះ (VU) ចំនួន ១៨ប្រភេទ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5169

ការចុះអប់រំ ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីគុណប្រយោជន៍ទូទៅនៃជីវចម្រុះរបស់ព្រៃឈើជាសាធារណះ និងបច្ចេកទេសដាំដុះព្រៃឈើឡើងវិញដើម្បីរួមចំណែកក្នុងការងារថែរក្សា ការពារព្រៃឈើឱ្យបានយូរអង្វែង និងប្រកបដោយនិរន្តរភាពនៅខេត្តស្ទឹងត្រែង

ក្រុមការងាររបស់នាយកដ្ឋានរដ្ឋបាល ផែនការ និងហរិញ្ញវត្ថុនៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិសហការណ៍ជាមួយមន្រ្ដីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានចុះអប់រំ ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីគុណប្រយោជន៍ទូទៅនៃជីវចម្រុះរបស់ព្រៃឈើជាសាធារណះ និងបច្ចេកទេសដាំដុះព្រៃឈើឡើងវិញដើម្បីរួមចំណែកក្នុងការងារថែរក្សា ការពារព្រៃឈើឱ្យបានយូរអង្វែង និងប្រកបដោយនិរន្តរភាព។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5825

ការលើកស្លាកតំបន់ស្តារព្រៃឈើឡើងវិញ និងធ្វើអនាម័យព្រៃដើម្បីការពារភ្លើងឆេះព្រៃ ដែលមានទីតាំងស្ថិតក្នុងភូមិផ្តៀកជ្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប

ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នៃរដ្ឋបាលព្រៃឈើសហការណ៍ជាមួយផ្នែករដ្ឋបាលព្រៃឈើជីក្រែង និងខណ្ឌរដ្ឋបាលព្រៃឈើខេត្ដសៀមរាបបានលើកស្លាកតំបន់ស្តារព្រៃឈើឡើងវិញ និងធ្វើអនាម័យព្រៃដើម្បីការពារភ្លើងឆេះព្រៃ ដែលមានទីតាំងស្ថិតក្នុងភូមិផ្តៀកជ្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 6016

កិច្ចប្រជុំស្តីពី ការពិគ្រោះយោបល់លើការកំណត់ក្រុមហ៊ុនផ្គត់ផ្គង់ឈើតាមរាជធានី-ខេត្ត

នាព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិគ្រោះយោបល់លើការកំណត់ក្រុមហ៊ុនផ្គត់ផ្គង់ឈើតាមរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលព្រៃឈេី និងក្រុមហ៊ុនផ្គត់ផ្គង់ឈើទូទាំងរាជធានី-ខេត្ត សរុបទាំងអស់មានចំនួន ១៥០ នាក់។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 12854

ការចុះអប់រំ ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីគុណប្រយោជន៍ទូទៅនៃជីវចម្រុះរបស់ព្រៃឈើជាសាធារណះ និងបច្ចេកទេសដាំដុះព្រៃឈើឡើងវិញដើម្បីរួមចំណែកក្នុងការងារថែរក្សា ការពារព្រៃឈើឱ្យបានយូរអង្វែង និងប្រកបដោយនិរន្តរភាព

ថ្ងៃព្រហស្បតិ៍៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់ជាតិសហការជាមួយមន្រ្ដីរដ្ឋបាលព្រៃឈើខេត្តក្រចេះ បានចុះអប់រំ ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីគុណប្រយោជន៍ទូទៅនៃជីវចម្រុះរបស់ព្រៃឈើជាសាធារណះ និងបច្ចេកទេសដាំដុះព្រៃឈើឡើងវិញដើម្បីរួមចំណែកក្នុងការងារថែរក្សា ការពារព្រៃឈើឱ្យបានយូរអង្វែង និងប្រកបដោយនិរន្តរភាព។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5014

កិច្ចប្រជុំជាមួយ ក្រុមការងារចុះពិនិត្យ និងវាយតម្លៃទ្រព្យសម្បត្ដិរបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្

នាព្រឹកថ្ងៃពុធ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក បណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើបានដឹកនាំកិច្ចប្រជុំជាមួយ ក្រុមការងារចុះពិនិត្យ និងវាយតម្លៃទ្រព្យសម្បត្ដិរបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5369

ការចុះផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបែបបទបច្ចេកទេសច្បាប់ស្តីពីព្រៃឈើដល់អាជ្ញាធរភូមិ ឃុំ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិកសហគមន៍ព្រៃឈើ បានចំនួន០៤សហគមន៍

កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់នៃរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចុះផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបែបបទបច្ចេកទេសច្បាប់ស្តីពីព្រៃឈើដល់អាជ្ញាធរភូមិ ឃុំ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិកសហគមន៍ព្រៃឈើ បានចំនួន០៤សហគមន៍ដែលមានអ្នកចូលរួមសរុបចំនួន១៩៦នាក់ (ស្រីចំនួន១០៦នាក់) ហើយការផ្សព្វផ្សាយនេះបានរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងសហគមន៍ព្រៃឈើ និងការការពារភ្លើងឆេះព្រៃ ដើម្បីរួមចំណែកក្នុងការថែរក្សាការពារព្រៃឈើប្រកបដោយនិរន្តរភាព។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 4960

ការចុះសិក្សាស្រាវជ្រាវ និងកំណត់តំបន់ព្រៃឈើដែលមានសក្តានុពលសម្រាប់វិស័យទេសចរណ៍ធម្មជាតិជំហានទី១ ក្នុងតំបន់សហគមន៍ព្រៃឈើចង្ក្រានរយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែណូយ ឃុំក្រាំងល្វា ស្រុកវ៉ារិន ខេត្តសៀមរាប

រុមការងារនាយកដ្ឋានសត្វព្រៃ​ និងជីវចម្រុះ​ នៃរដ្ឋបាលព្រៃឈើបានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ ខណ្ឌរដ្ឋបាលព្រៃឈេីសៀមរាប​ បានចុះសិក្សាស្រាវជ្រាវ និងកំណត់តំបន់ព្រៃឈើដែលមានសក្តានុពលសម្រាប់វិស័យទេសចរណ៍ធម្មជាតិជំហានទី១ ក្នុងតំបន់សហគមន៍ព្រៃឈើចង្ក្រានរយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែណូយ ឃុំក្រាំងល្វា ស្រុកវ៉ារិន ខេត្តសៀមរាប។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 8909

ការចុះពិនិត្យអប់រំផ្សព្វផ្សាយ​ប្រជាពល​រដ្ឋ​តំបន់​ព្រៃ​សម្រាប់ដោះលែងសត្វព្រៃក្នុងតំបន់បម្រុងទុកនៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Green Island Agriculture Development (Cambodia) Co., Ltd ស្ថិតនៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ

កាលពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារពិនិត្យអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋតំបន់ព្រៃសម្រាប់ដោះលែងសត្វព្រៃក្នុងតំបន់បម្រុងទុកនៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Green Island Agriculture Development (Cambodia) Co., Ltd បានសហការជាមួយផ្នែករដ្ឋបាលព្រៃឈើរដ្ឋបាលមូលដ្ឋានចុះ​ទៅ​កាន់​ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះដើម្បីពិនិត្យអប់រំផ្សព្វផ្សាយ​ប្រជាពល​រដ្ឋ​តំបន់​ព្រៃ​សម្រាប់ដោះលែងសត្វព្រៃក្នុងតំបន់បម្រុងទុកនៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Green Island Agriculture Development (Cambodia) Co., Ltd។
ក្រុមការងារចុះជួបលោក​មេឃុំ​ក្បាល​ដំរី មេភូមិពាក់ព័ន្ធ និងប្រជាពលរដ្ឋអ្នកចូលប្រមូលអនុផលព្រៃឈើក្នុងព្រៃ ដើម្បីជម្រាប​ពីគោលបំណងនៃការអភិរក្សព្រៃឈើ និងសត្វព្រៃ សិទ្ធិក្នុងការចូលប្រមូលអនុផលព្រៃឈើ​សម្រាប់ប្រើប្រាស់ជាលក្ខណៈប្រពៃណី ហាមការលួចចូលកាប់ឈើដោយគ្មានការអនុញ្ញាត ការបង្កភ្លើងឆេះព្រៃជាដើម។
ក្រៅពីនេះ ក្រុមការបានចុះពិនិត្យស្ថានភាពក្នុងព្រៃ ប្រទះឃើញ​អន្ទាក់សត្វសត្វព្រៃ ហើយដោះបានចំនួន ១០៣ខ្សែ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 11948

ការចុះពិនិត្យ ផ្ទៀងផ្ទាត់ វត្ថុតាងបទល្មើសព្រៃឈើ និងធ្វើបច្ចុប្បន្នភាពសំណុំរឿងបទល្មើព្រៃឈើ ដែលមន្រ្តីរដ្ឋបាលព្រៃឈើមូលដ្ឋានបានចាប់ឃាត់ និងរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ សៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ

កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់ នៃរដ្ឋបាលព្រៃឈើ បានចុះពិនិត្យ ផ្ទៀងផ្ទាត់ វត្ថុតាងបទល្មើសព្រៃឈើ និងធ្វើបច្ចុប្បន្នភាពសំណុំរឿងបទល្មើព្រៃឈើ ដែលមន្រ្តីរដ្ឋបាលព្រៃឈើមូលដ្ឋានបានចាប់ឃាត់ និងរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ សៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ ចំនួន ២០៩ករណី រង់ចាំចំណាត់ការបន្តតាមច្បាប់ស្តីពីព្រៃឈើ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5358

ការចុះផ្សព្វផ្សាយ និងជំរុញការចុះបញ្ជិកាថែរក្សាសត្វត្រចៀកកាំបានចំនួន១៦ផ្ទះស្រុកគីរីវង់ និងស្រុកទ្រាំង​ ខេត្តតាកែវ

កាលពីថ្ងៃទី០៦ដល់១៩ខែកុម្ភ: ក្រុមការងារនាយកដ្ឋានសត្វ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈេី​ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈេីតាកែវបានចុះផ្សព្វផ្សាយ និងជំរុញការចុះបញ្ជិកាថែរក្សាសត្វត្រចៀកកាំបានចំនួន១៦ផ្ទះស្រុកគីរីវង់ និងស្រុកទ្រាំង​ ខេត្តតាកែវ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5307

ការចុះផ្សព្វផ្សាយ ទប់ស្កាត់ភ្លើងឆេះព្រៃ, ការរៀបចំផែនការអភិវឌ្ឍន៍ព្រៃសហគមន៍ និងផ្តល់សៀវភៅ គោលការណ៍ណែនាំស្តីពី ការរៀបចំប្រព័ន្ធ តាមដានការអនុវត្តកសិរុក្ខកម្ម និងសួនបន្លែគ្រួសារ និងរបាយការណ៍បច្ចេកទេសស្តីពី ការស្តារព្រៃឈើនៅសហគមន៍ព្រៃឈើដំរីចាក់ធ្លក ស្រុកបសេដ្ឋ ខេត្តកំពង់ស្

នាថ្ងៃសុក្រ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារគម្រោង" ការធ្វើសមាហរណកម្មគ្រប់គ្រងប្រពន្ធ័អេកូឡូស៊ីព្រៃឈើ និងការធ្វើឡូតិ៍បង្ហាញស្តីពី ការស្តារព្រៃឈើនៅមហាអនុតំបន់មេគង្គកម្ពុជា" របស់រដ្ឋបាលព្រៃឈើ បានសហការជាមួយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ ចុះផ្សព្វផ្សាយ ទប់ស្កាត់ភ្លើងឆេះព្រៃ, ការរៀបចំផែនការអភិវឌ្ឍន៍ព្រៃសហគមន៍ និងផ្តល់សៀវភៅ គោលការណ៍ណែនាំស្តីពី ការរៀបចំប្រព័ន្ធ តាមដានការអនុវត្តកសិរុក្ខកម្ម និងសួនបន្លែគ្រួសារ និងរបាយការណ៍បច្ចេកទេសស្តីពី ការស្តារព្រៃឈើនៅសហគមន៍ព្រៃឈើដំរីចាក់ធ្លក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5656

ការសម្របសម្រួលសកម្មភាពប្រជុំ ពិនិត្យ និងផ្ទៀងផ្ទាត់តំបន់សក្តានុពលព្រៃសហគមន៍ចំនួន០២កន្លែង គឺសហគមន៍ព្រៃឈើប្រាំបីមុម២ ដែលស្ថិតក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងសហគមន៍ព្រៃឈើត្រពាំងពិការ ស្ថិតក្នុងភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង

ដោយមានសំណើសុំអន្តរាគមន៍ពីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងស្វាយរៀងដើម្បី សុំប្រកាសទទួលស្គាល់ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់ព្រៃសហគមន៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាមានការឯកភាពពិឯកឧត្តមប្រធានរដ្ឋបាលព្រៃឈើ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនៃការិយាល័យសហគមន៍ព្រៃឈើសហការជាមួយរដ្ឋបាលព្រៃឈើមូលដ្ឋាន អាជ្ញាធម៌មូលដ្ឋាន គណៈកម្មាការគ្រប់គ្រងសហគមន៍ និងសមាជិកសហគមន៍ព្រៃឈើព្រមទាំងអ្នកពាក់ពន្ធ័បានចុះធ្វើការសម្របសម្រួលសកម្មភាពប្រជុំ ពិនិត្យ និងផ្ទៀងផ្ទាត់តំបន់សក្តានុពលព្រៃសហគមន៍ចំនួន០២កន្លែង គឺសហគមន៍ព្រៃឈើប្រាំបីមុម២ ដែលស្ថិតក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងសហគមន៍ព្រៃឈើត្រពាំងពិការ ស្ថិតក្នុងភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 11791

ការសិក្សាស្រាវជ្រាវ និងប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ) ស្ថិតនៅក្នុងខេត្តពោធ៌សាត់

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ក្រុមការងាររដ្ឋបាលព្រៃឈេីបានចុះធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ) ស្ថិតនៅក្នុងខេត្តពោធ៌សាត់។
ជាលទ្ធផលនៃការចុះសិក្សាស្រាវជ្រាវនេះក្រុម ការងារបានប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ) សរុបចំនួន ៥៦ សំណាក ដែលក្នុងនោះយើងបានកំណត់អត្តសញ្ញាណឈ្មោះជា ៦ ប្រភេទ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5000

កិច្ចប្រជុំលើកទី2 ស្តីពីកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំផែនការសកម្មភាព និងផែនការចំណាយថវិការបស់អនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី42 និងកិច្ចប្រជុំអមជាមួយផ្សរងទៀត (42nd AMAF & its Related Meetings)

នាព្រឹកថ្ងៃអង្គារ 10 រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2020 ថ្នាក់ដឹកនាំ និងមន្រ្ដីរដ្ឋបាលព្រៃឈើចំនួន 03រូប ដែលជាអនុប្រធាន និងសមាជិកអនុគណៈកម្មការ បានចូលរួមកិច្ចប្រជុំលើកទី2 ស្តីពីកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំផែនការសកម្មភាព និងផែនការចំណាយថវិការបស់អនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី42 និងកិច្ចប្រជុំអមជាមួយផ្សរងទៀត (42nd AMAF & its Related Meetings) ក្រោមអធិបតីភាព ឯកឧត្ដម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 7486

សិក្ខាសាលាស្ដីពី បូកសរុបការអនុវត្ដចំណូល-ចំណាយថវិកាឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២០ របស់រដ្ឋបាលកណ្ដាល និងមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ដ នៅខេត្ដកែប

នាព្រឹកថ្ងៃចន្ទ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្ដីរដ្ឋបាលព្រៃឈើបានចូលរួមសិក្ខាសាលាស្ដីពី បូកសរុបការអនុវត្ដចំណូល-ចំណាយថវិកាឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២០ របស់រដ្ឋបាលកណ្ដាល និងមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ដ នៅខេត្ដកែប ក្រោមអធិបតីភាព ឯកឧត្ដម យុទ្ធ ភូថង រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 13778

សិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាល (NGOs) ក្នុងក្របខ័ណ្ឌវិស័យកសិកម្ម នាថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2020 នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលព្រៃឈើបីរូប ត្រូវបានចាត់អញ្ជើញចូលរួមសិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាល (NGOs) ក្នុងក្របខ័ណ្ឌវិស័យកសិកម្ម នាថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2020 នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 4972

ការចុះកំណត់ឡូតិ៍ស្រាវជ្រាវព្រៃឈើ ចំនួន ១០ឡូតិ៍ មានទំហំ (៥០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ) ស្ថិតក្នុងតំបន់ស្ថានីយស្រាវជ្រាវព្រៃឈើជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃនៃរដ្ឋបាលព្រៃឈើបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមាជិកចូលរួមសរុបចំនួន ២៨នាក់ (ស្រ្តី ៩នាក់) ដោយចុះកំណត់ឡូតិ៍ស្រាវជ្រាវព្រៃឈើ ចំនួន ១០ឡូតិ៍ មានទំហំ (៥០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ) ស្ថិតក្នុងតំបន់ស្ថានីយស្រាវជ្រាវព្រៃឈើជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5291

ពិធីបើកសិក្ខាសាលាស្តីពី “ការបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០១៩ និងទិសដៅអនុវត្ដបន្តឆ្នាំ២០២០”

នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០១៩ និងទិសដៅអនុវត្ដបន្តឆ្នាំ២០២០” ដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ រដ្ឋបាលព្រៃឈើ អង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើទាំងអស់សរុបចំនួន ៤០៤ នាក់។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5083

កិច្ចប្រជុំប្រចាំឆ្នាំគម្រោង "សិក្សាស្រាវជ្រាវអំពីហានិភ័យនៃការចម្លងជំងឺមកមនុស្សពីប៉ារ៉ាស៊ីតរបស់ពពួកថនិកសត្វខ្លួនតូចៗ ប្រចៀវ និងជ្រឹង" នៅសណ្ឋាគារភ្នំពេញ

នាថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំគម្រោង "សិក្សាស្រាវជ្រាវអំពីហានិភ័យនៃការចម្លងជំងឺមកមនុស្សពីប៉ារ៉ាស៊ីតរបស់ពពួកថនិកសត្វខ្លួនតូចៗ ប្រចៀវ និងជ្រឹង" នៅសណ្ឋាគារភ្នំពេញ ដែលឧបត្ថម្ភដោយអង្គការ DTRA ក្រោមអធីបតីភាពរបស់លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ ក្នុងគោលបំណងបង្ហាញអំពីវឌ្ឍនៈភាពនៃការអនុវត្តគម្រោងប្រចាំឆ្នាំ២០១៩ និងលើកផែនការសកម្មភាពអនុវត្តបន្តសម្រាប់ឆ្នាំ២០២០។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5728

ការចុះឆ្ការធ្វើអនាម័យព្រៃក្នុងតំបន់ស្តារព្រៃឈើឡើងវិញ ដើម្បីត្រៀមនឹងដាំបញ្ចូលកូនឈើប្រភេទបេង ព្រមទាំងបានត្រួតពិនិត្យស្លាកបង្ហាញឡូត៍ និងបង្គោលព្រំដែលបានបោះឆ្នាំ២០១៩

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នៃរដ្ឋបាលព្រៃឈើបានចុះឆ្ការធ្វើអនាម័យព្រៃក្នុងតំបន់ស្តារព្រៃឈើឡើងវិញ ដើម្បីត្រៀមនឹងដាំបញ្ចូលកូនឈើប្រភេទបេង ព្រមទាំងបានត្រួតពិនិត្យស្លាកបង្ហាញឡូត៍ និងបង្គោលព្រំដែលបានបោះឆ្នាំ២០១៩ផងដែរ ដែលមានទីតាំងស្ថិតក្នុងភូមិផ្តៀកជ្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5729

ការចុះផ្សព្វផ្សាយស្តីពីការចិញ្ចឹមសត្វត្រចៀកកាំ​ នៅស្រុកបូទុមសាគរ ខេត្តកោះកុង

កាលពីថ្ងៃទី៨ ដល់២១ ខែមករា ឆ្នាំ២០២០ ក្រុមការងាររដ្ឋបាលព្រៃឈេី.សហការជាមួយផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹកបានចុះផ្សព្វផ្សាយស្តីពីការចិញ្ចឹមសត្វត្រចៀកកាំ​ នៅស្រុកបូទុមសាគរ ខេត្តកោះកុង។ ជាលទ្ធផលម្ចាស់ទីតាំងចំនួន១០គ្រួសារ ត្រូវជា១១ទីតាំង បានដាក់ពាក្យស្នេីសុំមករដ្ឋបាលព្រៃឈេីដេីម្បីថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ៕

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5012

ការចុះពិនិត្យទីតាំងស្នើសុំបង្កើតសួនសត្វ និងរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិលើផ្ទៃដីទំហំ១០០ហិកតា ក្នុងសហគមន៍ព្រៃឈើភ្នំដងរ៉ែកសម្រែកព្រៃស្រស់ ស្ថិតនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

កាលពីថ្ងៃទី២០ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ អាជ្ញាធរដែនដី ដើម្បីប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុន អេស អ៊ី រ៉ាយស៍ ហ្រ្គីន ចុះពិនិត្យទីតាំងស្នើសុំបង្កើតសួនសត្វ និងរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិលើផ្ទៃដីទំហំ១០០ហិកតា ក្នុងសហគមន៍ព្រៃឈើភ្នំដងរ៉ែកសម្រែកព្រៃស្រស់ ស្ថិតនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5447

ការចុះប្រមូលសំណាកស្លឹកនាងនួន ចំនួន ២០សំណាក សម្រាប់យកទៅវិភាគ DNA នៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស

នាថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃនៃ រដ្ឋបាលព្រៃឈើ ក្រោមជំនួយថវិការពី Darwin Initiative បានចុះប្រមូលសំណាកស្លឹកនាងនួន ចំនួន ២០សំណាក សម្រាប់យកទៅវិភាគ DNA នៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5216

វគ្គបណ្តុះបណ្តាលស្តីពី “ការលក់គ្រាប់ពូជឈើ និងកូនឈើ” ដល់សហគមន៍ព្រៃឈើដែលមានសក្កដានុពលក្នុងការលក់គ្រាប់ពូជ ចំនួន៩ មកពីខេត្ត ចំនួន ៦ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ស្ទឹងត្រែង​ និងខេត្តឧត្តរមានជ័យ

នាថ្ងៃពុធ - ព្រហស្បតិ៍ ១៤-១៥ កើត ខែបុស្ស ឆ្នាំកុរ ឯកសក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២០ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃនៃ រដ្ឋបាលព្រៃឈើ ក្រោមជំនួយថវិការពី Darwin Initiative បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការលក់គ្រាប់ពូជឈើ និងកូនឈើ” ដល់សហគមន៍ព្រៃឈើដែលមានសក្កដានុពលក្នុងការលក់គ្រាប់ពូជ ចំនួន៩ មកពីខេត្ត ចំនួន ៦ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ស្ទឹងត្រែង​ និងខេត្តឧត្តរមានជ័យ សរុបសិក្ខាកាមទាំងអស់ចំនួន២៤ នាក់ នៅភោជនីដ្ឋាន គីម សេង ខេត្តកំពង់ធំ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ កសាងសមត្ថភាពសហគមន៍មូលដ្ឋានពី គុណភាព របៀបនៃការវេចខ្ចប់ ខ្សែច្រវាក់ផលិតកម្ម និង ទីផ្សារគ្រាប់ពូជឈើ និងកូនឈើ។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 4899

កម្មវិធីពិគ្រោះ​ ប្រឹក្សា​ និងព្យាបាលជម្ងឺជូនដល់មន្រ្តីរដ្ឋបាលព្រៃឈេី​ ដោយវេជ្ជបណ្ឌិតមកពីសាធារណរដ្ឋកូរ៉េ​

នាថ្ងៃទី១០​ មករា​ឆ្នាំ២០២០​ រដ្ឋបាលព្រៃឈេី​ បានរៀបចំកម្មវិធីពិគ្រោះ​ ប្រឹក្សា​ និងព្យាបាលជម្ងឺជូនដល់មន្រ្តីរដ្ឋបាលព្រៃឈេី​ ដោយវេជ្ជបណ្ឌិតមកពីសាធារណរដ្ឋកូរ៉េ​ ។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 5926

ការបណ្តុះបណ្តាលនិស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្រ្តព្រៃឈើនៃសាលាជាតិកសិកម្មព្រែកលៀប ចំនួន ០៦នាក់ ស្តីពីការបង្កាត់ពូជរុក្ខជាតិនៅក្នុងបន្ទប់ពិសោធន៌ជាលិកាវប្បកម្មរុក្ខជាតិ

វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃបានបណ្តុះបណ្តាលនិស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្រ្តព្រៃឈើនៃសាលាជាតិកសិកម្មព្រែកលៀប ចំនួន ០៦នាក់ ស្តីពីការបង្កាត់ពូជរុក្ខជាតិនៅក្នុងបន្ទប់ពិសោធន៌ជាលិកាវប្បកម្មរុក្ខជាតិ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបំពេញបន្ថែមដល់លំហាត់អនុវត្តន៍របស់ពួកគេអំពីការបង្កាត់ពូជរុក្ខជាតិតាមរយៈជាលិកាវប្បកម្ម។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 4977

ទស្សនកិច្ចរបស់គណៈប្រតិភូមកពីរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ សេវាកម្មព្រៃឈើកូរ៉េ

ថ្ងៃពុធ ៧រោច ខែមគសិរ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងាររដ្ឋបាលព្រៃឈើបានបានសម្របសម្រួល​ រៀបចំទស្សនកិច្ចរបស់គណៈប្រតិភូមកពីរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ សេវាកម្មព្រៃឈើកូរ៉េ ចំនួន០៥រូប​ ដេីម្បី​ចុះពិនិត្យស្ថានីយស្រាវជ្រាវ និងការងារស្តារព្រៃឈើ​ និងការគ្រប់គ្រងចម្ការពូជគ្រញូង​ ឃុនរាម ស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 9204

វគ្គបណ្តុះបណ្តាលស្តីពី "បច្ចេកទេសបង្កាត់ពូជឈើម៉ៃសាក់ និងបច្ចេកទេសធ្វើសុវឌ្ឍកម្ម" នៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម ខេត្តកំពង់ចាម

នាថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលព្រៃឈើបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "បច្ចេកទេសបង្កាត់ពូជឈើម៉ៃសាក់ និងបច្ចេកទេសធ្វើសុវឌ្ឍកម្ម" នៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម ខេត្តកំពង់ចាម មានអ្នកសរុបចំនួន ៣៥នាក់។ វគ្គបណ្តុះបណ្តាលនេះឧបត្ថម្ភដោយគម្រោង ITTO PP-A/54-331 និងមានបំណងពង្រឹងសមត្ថភាពដល់មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធនូវបច្ចេកទេសបង្កាត់ឈើម៉ៃសាក់តាមរយៈការតភ្នែក (Budding) ការផ្សាំ (Grafting) និងកាត់ត្រួយនៃមែកបណ្តុះ (Cutting) ព្រមទាំងរបៀបវាយតម្លៃគុណភាព ការជ្រើសរើសដើម និងកំណត់ចំនួនដើមឈើដែលត្រូវធ្វើរហាល និងបង្រៀនអំពីបច្ចេកទេសធ្វើរហាល និងក្រីមែក។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 5444

ពិធី “ចុះកិច្ចព្រមព្រៀងព្រៃសហគមន៍” រវាងនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើរស្មីសាមគ្គីព្រែកជីក

ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលព្រៃឈើ សហការជាមួយគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ បានរៀបចំពិធី “ចុះកិច្ចព្រមព្រៀងព្រៃសហគមន៍” រវាងនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើរស្មីសាមគ្គីព្រែកជីក គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៣២៣ហិកតា។ ពិធីចុះកិច្ចព្រមព្រៀងនេះ ប្រារព្ធនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើព្រមទាំងមានការនិមន្ត និងចូលរួមពី ព្រះសង្ឃ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងេនសាទខេត្តកោះកុង លោកអភិបាលស្រុក មន្រ្តីរដ្ឋបាលព្រៃឈើ និងបងប្អូនសហគមន៍ព្រៃឈើសរុបជាង២០០នាក់។

រដ្ឋបាលព្រៃឈើថ្លែងអំណរគុណជាអនេកចំពោះដៃគូអភិវឌ្ឍន៍នានា អាជ្ញាធរដែនដីគ្រប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ដំណើរការគ្រប់គ្រងព្រៃឈើ ជាពិសេសរៀបចំសហគមន៍ព្រៃឈើនៅកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះគឺមានវឌ្ឍភាពគួរជាទីកត់សម្គាល់ ដែលខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលទទួលបានលទ្ធផលជាវិជ្ជមាននេះ។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 7068

ការចាប់ឃាត់រថយន្តក្រុង០១​ គ្រឿងពាក់ស្លាកលេខ​81B-001.13(ស្លាកលេខវៀតណាម) បានរកឃេីញឈេីអារប្រណិត​ (ធ្នង់)​

នៅព្រឹកថ្ងៃពុធ ១៥កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋាននីតិកម្ម​ និងពង្រឹងការអនុវត្តច្បាប់​ នៃ​ រដ្ឋបាលព្រៃឈេីថ្នាក់កណ្តាល​ បានសហការជាមួយផ្នែករដ្ឋបាលព្រៃឈេីបរកែវ​ និងកងរាជអាវុធហត្ថស្រុកបរកែវ​ បានចាប់ឃាត់រថយន្តក្រុង០១​ គ្រឿងពាក់ស្លាកលេខ​81B-001.13(ស្លាកលេខវៀតណាម) បានរកឃេីញឈេីអារប្រណិត​ (ធ្នង់)​ ទំងន់៧៨០គីឡូក្រាមស្មេីនឹង០.៥៧៧ វត្ថុតាងនៃបទល្មេីស​ និងមធ្យោបាយដឹកជញ្ជូនត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅខណ្ឌរដ្ឋបាលព្រៃឈេីរតនគិរី។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 5443

វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត និងការប្រើប្រាស់ដ្រូនដើម្បីផលិតផែនទី​ និងកាវាយតម្លៃទីជម្រាល"

វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត និងការប្រើប្រាស់ដ្រូនដើម្បីផលិតផែនទី​ និងកាវាយតម្លៃទីជម្រាល" បានរៀបចំឡើងដល់មន្រ្តីរដ្ឋបាលព្រៃឈើចំនួន ១៨នាក់ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៦ ដល់១១ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីកសាងសមត្ថភាពមន្រ្តីវ័យក្មេងនៃព្រៃឈើ អំពីការប្រើប្រាស់ដ្រូន ដែលជាបច្ចេកវិទ្យាថ្មី ក្នុងប្រមូលទិន្នន័យព័ត៌មានភូមិសាស្រ្ត ដើម្បីផលិតផែនទី និងប្រើប្រាស់ក្នុងវិស័យព្រៃឈើ។ វគ្គបណ្តុះបណ្តាលនេះគាំទ្រថវិកាដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោង “គ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពតាមរយៈយន្តការរេដបូកនៅក្នុងខេត្តកំពង់ធំ ITTO PD 740/14 Rev. 2 (F)”

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 7900

មូលដ្ឋានគ្រឹះនៃបច្ចេកទេសជាលិកាវប្បកម្ម ការសិក្សាស្រាវជ្រាវលើប្រភេទឈើ និងការបង្កាត់ពូជផ្កាអ័រគីដេនៅកម្ពុជា

វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នៃរដ្ឋបាលព្រៃឈើ បានបណ្តុះបណ្តាលនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ពីររូប។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើនចំណេះដឹងថ្មីមួយដល់និស្សិតអំពីមូលដ្ឋានគ្រឹះនៃបច្ចេកទេសជាលិកាវប្បកម្ម ការសិក្សាស្រាវជ្រាវលើប្រភេទឈើ និងការបង្កាត់ពូជផ្កាអ័រគីដេនៅកម្ពុជា។ មន្រ្តីបច្ចេកទេសបានបង្ហាត់បង្ហាញអំពីជាលិការវប្បកម្មនៅក្នុងបន្ទប់ពិសោធន៍ និងសកម្មភាពកាត់បណ្តុះជាលិកាឈើ ព្រមទាំងអនុវត្តន៌សកម្មភាពបង្កាត់ពូជផ្កាអ័រគីដេផងដែរ។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 10112

ជំនួបសម្ដែងការគួរសមរវាងរដ្ឋបាលព្រៃឈើ និងក្រុមការងារ USAID Greening PreyLang

នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋបាលព្រៃឈើ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើនិងសហការី បានអនុញ្ញាតឲ្យក្រុមការងារ USAID Greening PreyLang ចូលជួបសំដែងការគួរសម នៅរដ្ឋបាលព្រៃឈើ។

ក្នុងជំនួបនេះក្រុមការងារ USAID Greening PreyLang បានជម្រាបជូនឯកឧត្តមប្រតិភូស្តីពីសាវតាគម្រោង រយៈពេលអនុវត្ត(៥ឆ្នាំ ២០១៨-២០២៣) សកម្មភាពសំខាន់ និងតំបន់គោលដៅ ដែលនឹងត្រូវសហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាការឆ្លើយតប ឯកឧត្តមប្រតិភូ បានសំដែងនូវការសាទរ ដែលក្រុមការងារបានមកពិភាក្សាជាមួយរដ្ឋបាលព្រៃឈើ ជាពិេសសការគាំទ្រសកម្មភាពនៃការអនុវត្តសហគមន៍ព្រៃឈើ និងជំរុញឲ្យគម្រោង USAID Greening PreyLang ឲ្យមានឯកសារកិច្ចព្រមព្រៀងជាមួយរដ្ឋបាលព្រៃឈើ ដើម្បីងាយស្រួលក្នុងការអនុវត្តការងារនៅទីវាល។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 3915

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៦របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប រដ្ឋបាលព្រៃឈើសហការជាមួយអង្គការដៃគូ បានបើក “កិច្ចប្រជុំប្រចាំឆ្នាំលើកទី៦របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើ អង្គការដៃគូ និងសហគមន៍ព្រៃឈើសរុប១៥០នាក់។ កិច្ចប្រជុំនេះរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ចែករំលែកបទពិសោធន៍ និងស្វែងរកនូវយុទ្ធសាស្រ្តគន្លឹះ ដើម្បីជំរុញដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើនៅកម្ពុជាទទួលបានជោគជ័យ សំដៅចូលរួមចំណែកក្នុងការគ្រប់គ្រងធនធានព្រៃឈើដោយនិរន្ដភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសាកល។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៩។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 10935

ការចុះពិនិត្យ​ និង​ស្វែង​រក​លទ្ធភាព​សម្រាប់​លែង​សត្វ​ព្រៃ​ក្នុង​តំបន់​បំរុង​ទុក​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ Green Island Agriculture Development (Cambodia) Co.,Ltd​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ក្បាល​ដំរី​ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ

ពីថ្ងៃ៦កើត ដល់ថ្ងៃ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៥ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ លោក​ សៀ​ រ៉ា​ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ ចុះពិនិត្យ​ និង​ស្វែង​រក​លទ្ធភាព​សម្រាប់​លែង​សត្វ​ព្រៃ​ក្នុង​តំបន់​បំរុង​ទុក​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ Green Island Agriculture Development (Cambodia) Co.,Ltd​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ក្បាល​ដំរី​ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​។

ក្រុម​ការងារ​បាន​ធ្វើ​ការ​សិក្សា​តំបន់​ដី​សម្បទាន​ដេីម្បី​​ស្វែង​យល់​ពី​ស្ថានភាព​ភូមិ​សាស្ត្រ​ ជីវចម្រុះ​ កត្តា​ប្រឈម​ដែល​កេីត​ឡេីង​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ស្វែង​រក​លទ្ធភាព​លែង​សត្វ​ព្រៃ​នៅ​ទី​នោះ​។ ទន្ទឹម​នឹង​នេះ ភាគី​ក្រុមហ៊ុន​បាន​សម្ដែង​នូវ​សេចក្ដី​ត្រេកអរ​ចំពោះ​ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ​ និង​ស្នើ​សុំ​កិច្ច​សហការ​ទប់ស្កាត់​ និង​បង្រ្កាប​សកម្មភាព​បរបាញ់​សត្វ​ខុស​ច្បាប់​ក្នុង​ដែន​ព្រៃ​របស់​ក្រុមហ៊ុន​។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 5061

កិច្ចប្រជុំស្តីពី”ការពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្ត”

នៅរសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលព្រៃឈើ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំកិច្ចប្រជុំស្តីពី”ការពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្ត” ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនថ្នាក់ដឹកនាំនៃរដ្ឋបាលព្រៃឈើ នាយកដ្ឋាន វិទ្យាស្ថាន ឧទ្យានសួនសត្វ អធិការដ្ឋាន ខណ្ឌ និងផ្នែករដ្ឋបាលព្រៃឈើទាំង២៥រាជធានី ខេត្ត សម្រាប់យកទៅអនុវត្តក្នុងការបំពេញការងារស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តថ្មីៗនាពេលបច្ចុប្បន្ន។
នាក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលព្រៃឈើ បានស្នើឲ្យគ្រប់អង្គភាពរបស់រដ្ឋបាលព្រៃឈើ ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចបន្ថែមទៀតប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់តាមសមត្ថិច្ចរៀងៗខ្លួន ក្នុងនោះខណ្ឌ និងផ្នែករដ្ឋបាលព្រៃឈើត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តច្បាប់ ការត្រួតពិនិត្យរោងសន្និធិ ការផ្តល់នូវPC ជាពិសេសការប្រើប្រាស់ត្រាដែលផ្នែករដ្ឋបាលព្រៃឈើបាន គឺត្រូវអនុវត្តឲ្យស្របតាមខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តជាមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្ដមប្រតិភូ បានស្នើឲ្យរៀបចំជាGroup Telegram ដែលមានសមាសភាពនៃនាយកដ្ឋានពាក់ព័ន្ធ ខណ្ឌ និងផ្នែករដ្ឋបាលព្រៃឈើចូលរួម ដើម្បីសំរួលក្នុងការងារទំនាក់ទំនង និងដោះស្រាយបញ្ហាផ្សេងៗ។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 11230

ការចុះសិក្សាស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទីតាំងដីចម្ការឈើភ្នំខ្ទង់ ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំបង្កើតជាស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើភ្នំខ្ទង់

នាថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែវិចិ្ឆកា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជននៃរដ្ឋបាលព្រៃឈើ បានជួបពិភាក្សាជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ និងអាជ្ញាធរដែនដី ចុះសិក្សាស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទីតាំងដីចម្ការឈើភ្នំខ្ទង់ ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំបង្កើតជាស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើភ្នំខ្ទង់។

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 4708

សិក្ខាសាលាស្តីពី ការបូកសរុបលទ្ធផលការងារយេនឌ័រប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ ២០២០ នៅសណ្ឋាគា រីជិនស៊ី ខេត្តសៀមរាប

នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងាររដ្ឋបាលព្រៃឈើបានចូលរួមសិក្ខាសាលាស្តីពី ការបូកសរុបលទ្ធផលការងារយេនឌ័រប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ ២០២០ នៅសណ្ឋាគា រីជិនស៊ី ខេត្តសៀមរាប ដែលប្រព្រឹត្តិទៅពីថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 11992

រដ្ឋបាលព្រៃឈើបានសហការជាមួយនឹង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការ Geres អង្គការ RECOFTC និងក្រុមហ៊ុន Okoone បានដាក់សម្ភោធ ឲ្យដំណើរការនូវប្រព័ន្ធឌីជីថលសម្រាប់ផលិត​កម្ម និងការប្រើប្រាស់ធ្យូងប្រកបដោយនិរន្តរភាពនៅរាជធានីភ្នំពេញ

ថ្ងៃទី០២ ខែធ្នូ ឆ្នាំ​២០១៩ រដ្ឋបាលព្រៃឈើបានសហការជាមួយនឹង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការ Geres អង្គការ RECOFTC និងក្រុមហ៊ុន Okoone បានដាក់សម្ភោធ ឲ្យដំណើរការនូវប្រព័ន្ធឌីជីថលសម្រាប់ផលិត​កម្ម និងការប្រើប្រាស់ធ្យូងប្រកបដោយនិរន្តរភាពនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលព្រៃឈើ តំណាងមកពីក្រសួងពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការមិនមានរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋាន សរុបចំនួន ៧០ នាក់។ គោលបំណងនៃពិធីនេះគឺ ធ្វើការលើកកម្ពស់ការយល់ដឹងរបស់អ្នកពាក់អំពីការសាកល្បងប្រព័ន្ធបច្ចេកវិទ្យានិងដំណើរការរបស់ប្រព័ន្ធឌីជីថលសម្រាប់ការតាមដានប្រតិបត្តិការរបស់ពួកគេនៅគ្រប់ជំហាននៃខ្សែសង្វាក់ផលិតកម្ម​ និងការចែកចាយធ្យូង ក្នុងទិសដៅគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមប្រតិភូប្រធានរដ្ឋបាលព្រៃឈើ លើកឡើងអំពីសារសំខាន់នៃប្រព័ន្ធឌីជីថលនេះ ដែលចូលរួមចំណែកដល់ការអនុវត្តកម្មវិធីព្រៃឈើជាតិ(២០១០-២០២៩)​ ជាពិសេសការផ្គត់ផ្គង់ឈើឥន្ទនៈ​ដូចជាអុស និងធ្យូងសម្រាប់តម្រូវការក្នុងស្រុក និងការដាំស្តារព្រៃឈើឡើងវិញតាមសហគមន៍ព្រៃឈើសម្រាប់ការផ្គត់ផ្គង់តម្រូវការនាពេលអនាគត។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 4994

កិច្ចប្រជុំក្រុមការងារបច្ចេកទេសលើវិស័យកសិកម្មលើកទី ៥ នៅទីក្រុងសៀមរាប ដែលប្រព្រឹត្តិទៅពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងពិភាក្សាលើសកម្មភាពដែលបានសហការអនុវត្តកន្លងមក ព្រមទាំងផែនការសហការបន្ទាប់រវាងប្រទេសទាំងពីរ

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីរដ្ឋបាលព្រៃឈើពីររូបបានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើវិស័យកសិកម្មលើកទី ៥ នៅទីក្រុងសៀមរាប ដែលប្រព្រឹត្តិទៅពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងពិភាក្សាលើសកម្មភាពដែលបានសហការអនុវត្តកន្លងមក ព្រមទាំងផែនការសហការបន្ទាប់រវាងប្រទេសទាំងពីរ។ ភាគីកម្ពុជាដឹកនាំដោយលោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា រីឯភាគីថៃដឹកនាំដោយ លោក Pisan Pongsapitch, Deputy Permanent Secretary នៃក្រសួងកសិកម្ម និងសហករណ៍ ថៃ។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 11787

ការចុះអន្តរាគមន៍ ពិនិត្យ និងផ្ទៀងផ្ទាត់ជាក់ស្តែងលើវិវាទដីក្នុងដែនព្រៃសហគមន៍វាលអូរក្តី ដែលតវ៉ាដោយ ៤៦គ្រួសារ ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងរវាងខណ្ឌរដ្ឋបាលព្រៃឈើ និងសហគមន៍ព្រៃឈើវាលអូរក្តី

ក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាលសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាជើងបឹងទន្លេសាប និងរដ្ឋបាលថ្នាក់ក្រោមជាតិបានចុះអន្តរាគមន៍ ពិនិត្យ និងផ្ទៀងផ្ទាត់ជាក់ស្តែងលើវិវាទដីក្នុងដែនព្រៃសហគមន៍វាលអូរក្តី ដែលតវ៉ាដោយ ៤៦គ្រួសារ ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងរវាងខណ្ឌរដ្ឋបាលព្រៃឈើ និងសហគមន៍ព្រៃឈើវាលអូរក្តី។ សហគមន៍ព្រៃឈើវាលអូរក្តីត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលស្គាល់តាមរយៈប្រកាសលេខ៥៣៧ ប្រក.កសក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។

សកម្មភាពនេះបានទទួលការគាំទ្រថវិកាទាំងស្រុងពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការ ITTO គម្រោង PD 740/14 Rev. 2 ។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 8245

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីកសិ-រុក្ខកម្មនៅក្នុងសហគមន៍ព្រៃឈើនៅកម្ពុជា

នាថ្ងៃអង្គារ ១៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលព្រៃឈើ ក្រោមកិច្ចគាំទ្រពីអង្គការ ICRAF ប្រចាំប្រទេសវៀតណាមបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីកសិ-រុក្ខកម្មនៅក្នុងសហគមន៍ព្រៃឈើនៅកម្ពុជា ។

លោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានចូលរួមបេីកសិក្ខាសាលា​ និង​មានការចូលរួមពីមន្រ្តីក្រោមឱវាទរដ្ឋបាលព្រៃឈើ និងអង្គការដៃគូផងដែរ។

អង្គសិក្ខាសាលាបានពិភាក្សាលើទំរង់ មាតិកា និងខ្លឹមសារនៅក្នុងផែនទីបង្ហាញផ្លូវនេះ ដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌអាស៊ាន និងបរិបទនៅក្នុងប្រទេសកម្ពុជា ជាពិសេសគាំទ្រដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងជួយលើកកម្ពស់ជីវភាពរបស់សហគមន៍នៅជនបទ។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 4894

ក្រុមការងារចំណូលរដ្ឋបាលព្រៃឈើបានចុះពង្រឹង និងប្រជុំពិភាក្សាលើយន្ដការប្រមូលចំណូលនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ

កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារចំណូលរដ្ឋបាលព្រៃឈើបានចុះពង្រឹង និងប្រជុំពិភាក្សាលើយន្ដការប្រមូលចំណូលនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ។ ដែលមានអ្នកចូលរួមសរុបចំនួន៥៥រូប ការចុះនេះ ក្រុមការងារចំណូលបានផ្គូរផ្គងចំណូលពីការចេញលិខិតអនុញ្ញាតសេវាសាធារណៈ ពិន័យអន្តរកាណ៍ ពិន័យដោយសាលក្រម និងប្រាក់ចំណូលពីការលក់ឡាយឡុងឈើ។ លើសពីនេះទៅទៀតក្រុមការងារបានធ្វើការប្រជុំ និងពិភាក្សាជួយដោះស្រាយនូវកង្វះខាតមួយចំនួនទាក់ទងទៅនឹងនីតិវិធីនៃការ ប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ប្រភេទI ការចងក្រង និងទុកដាក់ឯកសារអោយបានត្រឹមត្រូវ និងមានលំដាប់លំដោយតាមនិតិវិធីគណនេយ្យ។ ព្រមទាំងបានជំរុញឱ្យតាមបណ្ដាខណ្ឌរូតរះបង់ប្រាក់ចំណូលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 5106

ការចុះពិនិត្យផ្ទៃដីព្រៃពុំទាន់ឈូសឆាយក្នុងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ៣ក្រុមហ៊ុនរួមមានក្រុមហ៊ុន តៃ នីញ តៃ នីញ សៀមរាប អភិវឌ្ឍន៍កៅស៊ូ ក្រុមហ៊ុន បេស រូយ៉ាល់ (ខេ) ខូ អិលធីឌី និងក្រុមហ៊ុន ហួត ម៉េងរីតា ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់កណ្ដាលបានជួបប្រជុំជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងមានការសហការជាមួយរដ្ឋបាលព្រៃឈើមូលដ្ឋាន បានចុះពិនិត្យផ្ទៃដីព្រៃពុំទាន់ឈូសឆាយក្នុងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ៣ក្រុមហ៊ុនរួមមាន៖ ក្រុមហ៊ុន តៃ នីញ តៃ នីញ សៀមរាប អភិវឌ្ឍន៍កៅស៊ូ ក្រុមហ៊ុន បេស រូយ៉ាល់ (ខេ) ខូ អិលធីឌី និងក្រុមហ៊ុន ហួត ម៉េងរីតា ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 7030

កិច្ចប្រជុំគណៈកម្មការនាយកព្រៃគំរូនៅអាសុី ប្រចាំឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់១៩ ឆ្នាំ២០១៩ នៅខេត្តសៀមរាប

ក្រោមកិច្ចសម្របសម្រួលដោយរដ្ឋបាលព្រៃឈើ និងនាយកដ្ឋានព្រៃឈើកាណាដា បានរៀបចំកិច្ចប្រជុំគណៈកម្មការនាយកព្រៃគំរូនៅអាសុី ប្រចាំឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់១៩ ឆ្នាំ២០១៩ នៅខេត្តសៀមរាប ។ អង្គប្រជុំចូលរួមដោយតំណាងប្រទេសជាសមាជិកព្រៃគំរូអាសុី តំណាងដៃគូអភិវឌ្ឍន៍ដូចជា APFNet, IUCN, FAO មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងមន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សរុបប្រមាណ ៤០ រូប។

អង្គប្រជុំបានពិភាក្សា និងកំណត់ការពង្រីកតំបន់យុទ្ធសាស្រ្ត និងសកម្មភាព ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត រយៈពេល០៥ ឆ្នាំ និងបានកំណត់ទីតាំងប្រជុំនៅប្រទេសប៊ុយតាន សម្រាប់ឆ្នាំ២០២០ ការប្តេជ្ញាចិត្តរបស់ដៃគូអភិវឌ្ឍន៍គាំទ្រគម្រោងសំណើថ្នាក់តំបន់។

ជាមួយនេះគ្នាផងដែរ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីយន្តការព្រៃគំរូ នៅថ្ងៃបន្ទាប់ ដែលមានប្រទេសជាសមាជិកព្រៃគំរូនៅអាសុី និងប្រទេសអង្កេតការណ៍។ សិក្ខាសាលាមាន គោលបំណង ចែករំលែកភាពជោគជ័យនិងបញ្ហាប្រឈម នៃការអនុវត្តព្រៃគំរូ និងការបេ្តជ្ញាចិត្តរបស់ នាយកដ្ឋានព្រៃឈើកាណាដា ក្នុងការគាំទ្រដល់ការអនុវត្តព្រៃគំរូនៅអាសុី។ សិក្ខាកាមក៏ចុះទស្សនកិច្ច នៅតំបន់ចម្ការពូជគ្រញុងខេត្តសៀមរាប និងបានដាំឈើជាអនុស្សាវរីយ៍ផងដែរ។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 10201

ពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ចំនួន១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ខណ្ឌរដ្ឋបាលព្រៃឈើ និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង មានរៀបចំពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ចំនួន១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ខណ្ឌរដ្ឋបាលព្រៃឈើ និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ។ សហគមន៍ព្រៃឈើទាំង១០ដែលបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ រួមមាន សហគមន៍ព្រៃឈើតាខេះសំឡូត ភ្នំដេកា តាខេះមានជ័យ ភូមិកញ្ចាំង ភ្នំរ៉ៃ ភ្នំជីប៉ាង ជ្រោយស្នា កំពីងពួយ ភ្នំក្រោល និងសហគមន៍ព្រៃឈើភ្នំជីហង្ស ដែលមានផ្ទៃដីព្រៃសរុបទំហំ ៦.០៧៤ហិកតា។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 5304

វគ្គបណ្តុះបណ្តាលស្តីពី ទីផ្សារគ្រាប់ពូជឈើ និងកូនឈើ ដល់មន្រ្តីរដ្ឋបាលព្រៃឈើ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីបង្កើនចំណេះដឹងអំពីខ្សែសង្វាក់ទីផ្សារគ្រាប់ពូជឈើ និងកូនឈើដល់អ្នកពាក់ពន្ធក្នុងការផលិត និងលក់កូនឈើ

ថ្ងៃព្រហស្បតិ៍-សុក្រ ៣-៤ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃនៃរដ្ឋបាលព្រៃឈើសហការជាមួយនឹង Darwin Initiative បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ទីផ្សារគ្រាប់ពូជឈើ និងកូនឈើ ដល់មន្រ្តីរដ្ឋបាលព្រៃឈើ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីបង្កើនចំណេះដឹងអំពីខ្សែសង្វាក់ទីផ្សារគ្រាប់ពូជឈើ និងកូនឈើដល់អ្នកពាក់ពន្ធក្នុងការផលិត និងលក់កូនឈើ។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 10439

ក្រុមកាងាររដ្ឋបាលព្រៃឈេីបានចុះពង្រឹងការថែរក្សាសត្វព្រៃក្នុងតំបន់ព្រៃបម្រុងទុកអចិន្ត្រៃយ៍នៅខេត្ត ក្រចេះសហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើមូលដ្ឋានស្រុកស្នួល និងខេត្តកោះកុង

ក្រុមកាងាររដ្ឋបាលព្រៃឈេីបានចុះពង្រឹងការថែរក្សាសត្វព្រៃក្នុងតំបន់ព្រៃបម្រុងទុកអចិន្ត្រៃយ៍នៅខេត្ត ក្រចេះសហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើមូលដ្ឋានស្រុកស្នួល និងខេត្តកោះកុង ១-បានផ្សព្វផ្សាយ និងចែកជូនប្រកាស លេខ០២០ ប្រក.កសក និងប្រកាសលេខ ២៤០ប្រក.កសក ស្តីពីបញ្ជីប្រភេទសត្វព្រៃនានាដែលត្រូវហាមឃាត់ ដល់មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន ដើម្បីជាមូលដ្ឋានសម្រាប់ធ្វើការទប់ស្កាត់បង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។. ២-បានចូលរួមក្នុងសកម្មភាពល្បាតក្នុងព្រៃសហគមន៍ ដើម្បីដោះអន្ទាក់ ចុះត្រួតពិនិត្យ និងឆែកយានយន្តឆ្លងកាត់ ជាលទ្ធផល ក្រុមការងារបានធ្វើការរឹបអូស សត្វក្រគួត រស់ចំនួន ០២ ក្បាល និង សត្វអណ្តើកចំនួន ០៣ក្បាល។ បន្ទាប់ពីបានធ្វើកិច្ចសន្យាបញ្ឈប់ការបរបាញ់សត្វព្រៃ ជូនដល់ប្រជាពលរដ្ឋរួច ក្រុមការងារ និងមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន បានធ្វើការដោះលែងសត្វព្រៃទាំងនោះចូលទៅក្នុងព្រៃធម្មជាតិវិញ ។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 4769

ការចុះជម្រុញការចុះបញ្ជិកាថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារបានចំនួន៣០ទីតាំង នៅខេត្តតាកែវ សៀមរាប បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

កាលពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ បានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើខេត្តតាកែវ សៀមរាប បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យបានចុះជម្រុញការចុះបញ្ជិកាថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារបានចំនួន៣០ទីតាំង។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 5306

ការចុះប្រជុំជាមួយគណៈកម្មាគ្រប់គ្រងសហគមន៍ និងសមាជិកសហគមន៍ចំនួន៦គឺ សហគមន៍ព្រៃឈើក្រឡាពាស សហគមន៍ព្រៃឈើភូមិក្រោម សហគមន៍ព្រៃឈើព្រះនិម្មិត សហគមន៍ព្រៃឈើឈើទាលព្រឹស សហគមន៍ព្រៃឈើព្រៃក្រញូង និងសហគមន៍ព្រៃឈើអូរឬស្សីកណ្តាល ដែ់លស្ថិតនៅក្នុងស្រុកសៀមបូក ស្រុកអូរស្វាយសែនជ័យ និងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

នាខែតុលា ឆ្នាំ២០១៩ ក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល បានចុះប្រជុំជាមួយគណៈកម្មាគ្រប់គ្រងសហគមន៍ និងសមាជិកសហគមន៍ចំនួន៦គឺ សហគមន៍ព្រៃឈើក្រឡាពាស សហគមន៍ព្រៃឈើភូមិក្រោម សហគមន៍ព្រៃឈើព្រះនិម្មិត សហគមន៍ព្រៃឈើឈើទាលព្រឹស សហគមន៍ព្រៃឈើព្រៃក្រញូង និងសហគមន៍ព្រៃឈើអូរឬស្សីកណ្តាល ដែ់លស្ថិតនៅក្នុងស្រុកសៀមបូក ស្រុកអូរស្វាយសែនជ័យ និងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 4735

ក្រុមការងារអនុវត្ដគម្រោងរេដបូកទំរីង (PMU) បានចុះឆែកឡូតិ៍គំរូអចិន្រ្តៃយ៍នៅក្នុងតំបន់គម្រោង ដើម្បីត្រៀមធ្វើការផ្ទៀងផ្ទាត់ពីភាគីទី៣ មកពីក្រុមហ៊ុន S&A Carbon ក្នុងការបង្កើតឥណទានកាបូនដែលស្ថិតក្រោមស្ដង់ដារ VCS និង CCB នៅចុងឆ្នាំ២០១៩ ខាងមុខនេះ

កំពង់ធំ៖ កាលពីថ្ងៃទី ២៥ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារអនុវត្ដគម្រោងរេដបូកទំរីង (PMU) បានចុះឆែកឡូតិ៍គំរូអចិន្រ្តៃយ៍នៅក្នុងតំបន់គម្រោង ដើម្បីត្រៀមធ្វើការផ្ទៀងផ្ទាត់ពីភាគីទី៣ មកពីក្រុមហ៊ុន S&A Carbon ក្នុងការបង្កើតឥណទានកាបូនដែលស្ថិតក្រោមស្ដង់ដារ VCS និង CCB នៅចុងឆ្នាំ២០១៩ ខាងមុខនេះ។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 4238

វគ្គបណ្ដុះបណ្ដាលការយល់ដឹងដល់បុរស និងស្រ្តីពីការប្រែប្រួលអាកាសធាតុ កសិកម្មចម្រុះ និងការកាត់បន្ថយគ្រោះថ្នាក់ការងារក្នុងវិស័យព្រៃឈើដល់សមាជិកសហគមន៍ព្រៃឈើរំដោះស្រែមួយ និងសហគមន៍ព្រៃរំដោះស្រែពីរដែលមានទីតាំងនៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ

កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារយេនឌ័ររដ្ឋបាលព្រៃឈើបានរៀបចំវគ្គបណ្ដុះបណ្ដាលការយល់ដឹងដល់បុរស និងស្រ្តីពីការប្រែប្រួលអាកាសធាតុ កសិកម្មចម្រុះ និងការកាត់បន្ថយគ្រោះថ្នាក់ការងារក្នុងវិស័យព្រៃឈើដល់សមាជិកសហគមន៍ព្រៃឈើរំដោះស្រែមួយ និងសហគមន៍ព្រៃរំដោះស្រែពីរដែលមានទីតាំងនៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារដែលមានអ្នកចូលរួមចំនួន៤០នាក់ (ស្រី១៥នាក់)។