ការចុះផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបែបបទបច្ចេកទេសច្បាប់ស្តីពីព្រៃឈើដល់អាជ្ញាធរភូមិ ឃុំ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិកសហគមន៍ព្រៃឈើ បានចំនួន០៤សហគមន៍

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5738

កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់នៃរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចុះផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបែបបទបច្ចេកទេសច្បាប់ស្តីពីព្រៃឈើដល់អាជ្ញាធរភូមិ ឃុំ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិកសហគមន៍ព្រៃឈើ បានចំនួន០៤សហគមន៍ដែលមានអ្នកចូលរួមសរុបចំនួន១៩៦នាក់ (ស្រីចំនួន១០៦នាក់) ហើយការផ្សព្វផ្សាយនេះបានរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងសហគមន៍ព្រៃឈើ និងការការពារភ្លើងឆេះព្រៃ ដើម្បីរួមចំណែកក្នុងការថែរក្សាការពារព្រៃឈើប្រកបដោយនិរន្តរភាព។