រដ្ឋបាលព្រៃឈើមាននាយកដ្ឋានចំនួន ៦ វិទ្យាស្ថានចំនួន ១ ឧទ្យានចំនួន ១ និងអធិការដ្ឋានចំនួន ៤ ដូចមានក្នុងរចនាសម្ព័ន្ធខាងក្រោម៖
- នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
- នាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់
- នាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ
- នាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ
- នាយកដ្ឋានឧស្សាហកម្មព្រៃឈើ និងសហប្រតិបត្តិការអន្តរជាតិ
- នាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជន
- វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ
- ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ”ភ្នំតាម៉ៅ”
- អធិការដ្ឋានរដ្ឋបាលព្រៃឈើមេគង្គ
- អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប
- អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បួងបឹងទន្លេសាប
- អធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ
ទស្សនវិស័យ
បង្កើនការអភិវឌ្ឍវិស័យព្រៃឈើ និងសត្វព្រៃប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីរួមចំណែកសម្រេចបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០៣០
បេសកកម្ម
(១)គ្រប់គ្រងធនធានព្រៃឈើ សត្វព្រៃប្រកបដោយនិរន្តរភាព ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន
(២)ផ្តល់សេវាកម្មបច្ចេកទេសមានភាពទំនើប វិទ្យាសាស្ត្រ នវានុ-វត្តន៍ និងវិធានសមស្រប ដើម្បីអភិវឌ្ឍធនធានព្រៃឈើនិងសត្វព្រៃប្រកបដោយប្រសិទ្ធផលខ្ពស់
(៣)អភិវឌ្ឍធនធានព្រៃឈើនិងសត្វព្រៃ ក្នុងនោះផ្តោតសំខាន់លើការបង្កើនការដាំឈើ និងឧស្សាហកម្មឈើ។
