នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះស្ដីពីកំណែទម្រង់ព្រៃឈើ(TWG-FR) រួមជាមួយ លោក Antonio Schiavone ប្រធានផ្នែកប្រតិបត្តិនៃអង្គការ FAO ប្រចាំប្រទេសកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី ៤៩ នៅសាលប្រជុំរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្ដីរដ្ឋបាលព្រៃឈើ តំណាងអន្ដរស្ថាប័ន វិស័យឯកជន អង្គការ និងដៃគូអភិវឌ្ឍន៍នានាដែលគាំទ្រសកម្មភាពការងារក្នុងវិស័យព្រៃឈើ។ របៀបវារៈ សំខាន់ៗរួមមាន៖ ១.ការធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធនឹងសូចនករតាមដានរួមគ្នា(JMI), ស្ថានភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច(ELC), វឌ្ឍនភាពនៃការរៀបចំវិសោធនកម្មច្បាប់ស្តីពីព្រៃឈើនិងផែនការ យុទ្ធសាស្រ្តព្រៃផ្តល់ផល ២.ការចែករំលែកព័ត៌មានរបស់ស្ថាប័ន និងដៃគូអភិវឌ្ឃន៍ពាក់ព័ន្ធ ៣. បច្ចុប្បន្នភាពនៃការអនុវត្តរបស់អនុក្រុមការងារ(Sub-working group) នៃ TWG-FR និង ៤.កិច្ចពិភាក្សា។ អង្គប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ ហើយឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រតិភូ បានលើកទឹកចិត្ត និងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមដាំដុះ និងស្តារព្រៃឈើឡើងវិញ ដើម្បីរួមចំណែកបំពេញតម្រូវការនៃការប្រើប្រាស់ឈើដាំ ពិសេសការបង្កើននូវគម្របបៃតងនៅទូទាំងប្រទេសកម្ពុជា។ កិច្ចប្រជុំលើកទី៥០របស់ TWG-FR គ្រោងនឹងរៀបចំនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
នាព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រដ្ឋបាលព្រៃឈើ សហការជាមួយលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេសអាស៊ានស្តីពីសហគមន៍ព្រៃឈើ(AWG-SF) និងអង្គការស្បៀង និងកសិកម្ម(FAO) បានរៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងស្តីពី “Scaling Up Agroforestry in the ASEAN Region for Food Security and Environment Benefit” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើ មន្ត្រីបង្គោលAWG-SF នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងអង្គការដៃគូពាក់ព័ន្ធសរុបចំនួន ៦២ នាក់។ គោលបំណងសំខាន់ៗនៃសិក្ខាសាលាគឺដើម្បីស្វែងរកការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើមដែលមានស្រាប់ និងពិភាក្សាពីគោលបំណង លទ្ធផលរំពឹងទុក និងសកម្មភាពសម្រាប់គាំទ្រដល់ការអនុវត្តគោលការណ៍ណែនាំអាស៊ានស្តីពីកសិ-រុក្ខកម្ម។
នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងាររដ្ឋបាលព្រៃឈេីបានចុះធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ) ស្ថិតនៅក្នុងខេត្តកំពត, ជាលទ្ធផលនៃការចុះស្រាវជ្រាវក្រុមការងារបានប្រមូលសំណាករុក្ខជាតិកេសរកូល (អ័រគីដេ) សរុបចំនួន ១០០សំណាក(កេសរកូលដីមាន៦ប្រភេទ) ដែលក្នុងនោះយើងបានកំណត់អត្តសញ្ញាណឈ្មោះជា ១៦ ប្រភេទ។
នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានរៀបចំកម្មពិធីដាំដើមឈើក្រោមប្រធានបទ《ទេសចរណ៍មួយនាក់ ដើមឈើមួយដើម》នៅក្នុងតំបន់ចម្ការពូជឈើគ្រញូង ដែលស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី និងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ កម្មវិធីនេះមានការចូលរួមពីសំណាក់ ភ្ញៀវជាតិ និងអន្តរជាតិ រួមមានប៉ូលីស ប៉េអឹម សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ថ្នាក់ដឺកនាំ និងមន្រ្តីរាជការចូលរួមចំនួន១២៤០នាក់។
៣.កញ្ញា.២០១៩ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលព្រៃឈើ និងអង្គការ RECOFTC ស្តីពី “កិច្ចសហការដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើនៅកម្ពុជា”។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើ និង RECOFTC បានដំណើរការ១២ឆ្នាំមកហើយ និងសម្រេចបានលទ្ធផលផ្លែផ្កាច្រើនជូនប្រជាពលរដ្ឋដែលរស់នៅពឹងអាស្រ័យព្រៃឈើនិងអនុផលព្រៃឈើ ពិសេសមកដល់បច្ចុប្បន្ននេះរាជរដ្ឋបាលកម្ពុជាបានបង្កើតសហគមន៍ព្រៃឈើចំនួន៦៣៥កន្លែង និងបន្តជំរុញបង្កើតបន្ថែមទៀត។ Recoftc និងជួយផ្នែកកសាងសមត្ថភាពដល់សហគមន៍ និងការងារសម្របសម្រួលផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នឹងជំរុញលើការលើកស្ទួយជីវភាពសហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍កសិកម្ម ដើម្បីសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០។ សូមចូលរួមជួយសហគមន៍ខ្មែរយើងទាំងអស់គ្នាគ្រប់រូបភាព ទាំងការដាំដើមឈើ ឫស្សី ចិញ្ចឹមត្រី សត្វ។ល។
ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលព្រៃឈេី និងនាយកដ្ឋានសហប្រតិបត្តិអន្តរជាតិ ចំនួន ០៧រូប ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជាន អនុញ្ញាតចាត់បញ្ជូនមកចូលរួមកិច្ចប្រជុំចំនួនបីបន្តបន្ទាប់គ្នា នៅទីក្រុងម៉ាកាទី ម៉ានីល ប្រទេសហ្វីលីពីន ៖
- កិច្ចប្រជុំទី១ : កិច្ចប្រជុំក្រុមការងារអាស៊ានស្តីពីកាអភិវឌ្ឍផលិតផលព្រៃឈេីលេីកទី២២ (22nd AWG-FPD) បាន និងកំពុងប្រព្រឹត្តទៅចាប់ពិថ្ងៃទី១៥-១៦ កក្កដា ២០១៩។ លទ្ធផលនៃកិច្ចប្រជុំក្រុមការងារនេះ នឹងរាយការណ៍េជូនកិច្ចប្រជុំ ASOF ពិនិត្យ និងអនុម័តនៅថ្ងៃបន្ទាប់
- កិច្ចប្រជុំទី២ : សិក្ខាសាលាអន្តរជាតិស្តីពី The 20th ASOF International Issues Affecting Forestry and Forest Products (ថ្ងៃទី១៧ កក្កដា) និង
- កិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈេីអាស៊ានលេីកទី២២ (22nd ASOF) ពីថ្ងឺទី១៨-២០ កក្កដា ២០១៩)។
នាព្រឹកថ្ងៃទី ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩ លោកហង់ ស៊ុនត្រា អនុប្រធានរដ្ឋបាលព្រៃឈើ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រតិភូ បានដឹកនាំសហការី ជួបប្រជុំទ្វេរភាគីជាមួយនឹងលោក LIang Baojun , Vice President នៃNational Academy of Forestry and Grassland Administration, នៃសាធារណៈរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំបានផ្តោតលើ ការកិច្ចសហប្រតិបត្តិការសុីជម្រៅស្តីពីការងារបណ្តុះបណ្តាលក្នុងវិស័យព្រៃឈើ ។
ភាគីរដ្ឋបាលព្រៃឈើបាន ស្វាគមន៍ក្រុមការងារភាគីចិន ដែលបានចំណាយពេលវេលាមកទស្សនៈកិច្ចនៅប្រទេសកម្ពូជា និងការពង្រឹងកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ភាគីរដ្ឋបាលព្រៃឈើបានលើកយកចំណុចសំខាន់ៗមួយចំនួនលើការងារបណ្តុះបណ្តាលដែលជាសេចក្តីត្រូវការចាំបាច់ដែលរួមមាន៖ ១).ការកសាងសមត្ថភាពមន្រ្តីលើការងារTissue Culture ដើម្បីផលិិតកម្មកូនឈើ ជាពិសេសប្រភេទឈើសំខាន់ៗ, ២).ការលើកស្ទួយជីវភាពសហគមន៍ព្រៃឈើ ,៣).ការកែច្នៃឫស្សី , ៤). ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ, ៥).ទេសចរណ៍ធម្មជាតិ, ៦).Personel Training លើការងារគោលយោបាយ និងផែនការយុទ្ធសាស្រ្ត។
ជាការឆ្លើយតបភាគីចិន បានសម្តែងការចាប់អារម្មណ៍ និងអាចជួយគាំទ្រសកម្មភាពការងារបណ្តុះបណ្តាលរបស់រដ្ឋបាលព្រៃឈើដែលបានលើកឡើង និងសន្យាពង្រីក និងពង្រឹងកិច្ចសហការនេះបន្ថែមទៀតនាថ្ងៃអនាគត។ បន្ថែមពីនេះភាគីចិនបានបង្ហាញពីប្រធានបទបណ្តុះបណ្តាលចំនួន ០៨ សម្រាប់ឆ្នាំ ២០១៩ និងសូមស្វាគមន៍មន្រ្តីរដ្ឋបាលព្រៃឈើដែលមានបំណងចូលរួមកម្មវិធីបណ្តុះបណ្តាលនៅសធារណៈរដ្ឋប្រជាមានិតចិន។
ជាចុងបញ្ចប់ភាគីទាំងពីរបានសន្យាបន្តកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតតាមរយៈការពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់ជាមួយគ្នា។
នាថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនាមរដ្ឋបាលព្រៃឈេី នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរៀបចំប្រារព្ធពិធី រុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងទិវាដ៏មហានក្ខត្តឬក្សនេះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចចៅហ្វាវាំង គង់ សំអុល វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្រ្តីរាជការនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករប្រមាណ ៧ ០០០នាក់។
នៅថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០១៦ ពិធី "រុក្ខទិវា" ត្រូវបានប្រារព្ធឡើងនៅ ចំណុច គ១ ភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមវត្តមានសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
គូសបញ្ជាក់ផងដែរថា "រុក្ខទិវា" ត្រូវបានប្រតិបត្តិតាមគន្លងនៃព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា "ព្រះបរមរតនកោដ្ឋ" (ហើយនិងមានបញ្ញត្តិក្នុងច្បាប់ស្តីពីព្រៃឈើ ដោយកំណត់យកថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្វពិធីនេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គព្រះមហាក្សត្រជាទីសក្ការៈ ឬព្រះរាជតំណាង)
សម្រាប់រុក្ខទិវា ឆ្នាំនេះមានកូនឈើពូជចម្រុះ គ្រញូង ធ្នង់ កកោះ អង្កាញ់ សរុបចំនួន ១៣ ៦០០ដើម ដាំនៅលើផ្ទៃដីទំហំ ១០ហត នៃផ្ទៃដីសរុប ៩៨៧ហត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។
ក្រុមការងាររដ្ឋបាលព្រៃឈើដឹកនាំដោយលោក ហង់ ស៊ុនត្រា អនុប្រធានរដ្ឋបាលព្រៃឈើ បានចូលរួមកិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តកិច្ចព្រមព្រៀងAFoCO នៅប្រទេសថៃ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ ៥ ខែកក្កដា ឆ្នាំ២០១៩។ គោលបំណងសំខាន់នៃកិច្ចប្រជុំមានដូចខាងក្រោម ៖
-ស្វែងរកធាតុចូលលើឯកសារគោលនយោបាយ គោលការណ៍ណែនាំ និងឯកសារផ្សេងៗ ដែលរៀបចំដោយក្រុមការងាររបស់លេខាធិការដ្ឋាន AFoCO
-ពិនិត្យ និងពិភាក្សាទៅលើការកែសម្រួលឯកសារស្តីពីការគ្រប់គ្រងបុគ្គលិក និងគោលការណ៍នៃការរៀបចំគម្រោងសំណើ
-ពិភាក្សាផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តដែលបានអនុម័តដោយសម័យប្រជុំសភាអង្គការ AFoCO លើកទី១
-ចែករំលែកព័ត៌មានស្តីពីផែនការសកម្មភាពឆ្នាំ២០១៩
ជាលទ្ធផលនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១.អង្គប្រជុំបានឯកភាពជាគោលការណ៍ទៅលើគោលនយោបាយថ្មីទាំង៥ ដែលបានស្នើឡើងដោយលេខាធិការដ្ឋាន
២.ពិនិត្យ និងបានកែសម្រួលផ្នែកខ្លះក្នុងស្តីពីការគ្រប់គ្រងបុគ្គលិក និងគោលការណ៍នៃការរៀបចំគម្រោងសំណើ ដើម្បីឲ្យការអនុវត្តគម្រោងមានភាពល្អប្រសើរ និងតម្លាភាព
៣.ផ្តល់យោបល់លើផែនការសកម្មភាព និងសុចនករ ក្នុងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ
៤.នឹងមានកិច្ចប្រជុំសភាAFoCO លើកទី៣ និងកិច្ចប្រជុំAFoCO Ministrial Meeting ក្នុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។
នារសៀលថ្ងៃព្រហស្បតិ៍១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្ដីពីកំណែទម្រង់ព្រៃឈើ នៅសាលប្រជុំរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរដ្ឋបាលព្រៃឈើ តំណាងអន្ដរស្ថាប័ន អង្គការ និងដៃគូអភិវឌ្ឍន៍ដែលគាំទ្រក្នុងវិស័យព្រៃឈើ និងបរិស្ថាន។ គោលបំណងសំខាន់ៗនៃកិច្ចប្រជុំនេះគឺដើម្បី៖ ១. ពិភាក្សារវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ស្ដីពីសូចនាកររួមគ្នា ២. ការបង្ហាញអំពីសកម្មភាពជាអាទិភាពរបស់រដ្ឋបាលព្រៃឈើទៅដល់ដៃគូអភិវឌ្ឍន៍ដើម្បីឈានដល់កិច្ចសហប្រតិបត្ដិការ និង៣. ដើម្បីចែករំលែកព័ត៌មានអំពីការវិវត្ដន៍នៃកម្មវិធី FLEGT ផងដែរ។
នៅថ្ងៃច័ន្ទ ៦កេីត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈេីបានចាត់មន្ត្រីរដ្ឋបាលព្រៃឈេីមួយក្រុម សហការជាមួយគម្រោងរេដបូកកម្ពុជា-កូរ៉េ (KCRP) ចុះជួយសម្របសម្រូលដំណេីរទស្សនកិច្ចនិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ចំនួន១១៥នាក់ ដឹកនាំដោយ ឯកឧត្តម ជីវ រដ្ឋា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិយុវជនកម្ពុជា និងជាអគ្គនាយករងយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ដេីម្បីសិក្សាស្វែងយល់អំពីការសិក្សាស្រាវជ្រាវ និងស្តារព្រៃឈេីឡេីងវិញ នៅក្នុងភូមិសាស្ត្រឃុំក្រយា និងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណេីរទស្សនកិច្ចរបស់ក្រុមនិស្សិតនេះ ក៏មានការចូលរួមសហការពីនាយរងខណ្ឌ នាយរងផ្នែក នាយ នាយរងសង្កាត់ និងមន្ត្រីនៃខណ្ឌរដ្ឋបាលព្រៃឈេីកំពង៉ធំ លោក ឈិត ខឿន មេឃុំបឹងល្វា (តំណាងអាជ្ញាធរដែនដី) និងតំណាងសហគមន៍ព្រៃឈេីមូលដ្ឋាន។ សរុបសមាសភាចូលរួមនៃកម្មវិធីទស្សនកិច្ចនេះ មានចំនួនប្រមាណជាង ១៥០នាក់។ សកម្មភាពសំខាន់ៗ ក្នុងដំណេីរទស្សនកិច្ចមួយថ្ងៃនេះរួមមាន ÷
១. សិក្សាស្វែងយល់នៅស្ថានីយ៍អង្កេតស្រាវជ្រាវអំពីរំភាយចំហាយទឹក ក្រោមកម្មវិធីស្រាវជ្រាវពីវដ្តចរន្តទឹកនៅតំបន់ទីជម្រាលក្នុងប្រទេសកម្ពុជា អាស៊ី-មូសុង
២. ចូលរួមដាំកូនឈេី នៅក្នុងសួនដាំដេិមឈេីអនុស្សាវរីយ៍ឧបត្ថម្ភគាំទ្រដោយគម្រោងរេដបូកកម្ពុជា-កូរ៉េ
៣. សិក្សាស្វែងយល់នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្រាវជ្រាវ អូរបឹងរូង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក ដែលបានដាំស្តារនៅឆ្នាំ២០១៣
៤. ចុះពិនិត្យ និងស្វែងយល់អំពីការដាំឈេីរុក្ខទិវា នៅទីតាំងព្រះរាជពិធីរុក្ខទិវា ០៩ កក្កដា ២០១៥ នៅភូមិសំលៀង ឃុំក្រយា ស្រុកសន្ទុក។
ជាមួយនឹងសកម្មខាងលេីនេះ មានការផ្តល់បង្ហាញសង្ខេប ការពន្យល់បកស្រាយ និងឆ្លេីយសំណួរ អំពីការស្រាវជ្រាវ ការស្តារព្រៃឈេីឡេីងវិញ និងការខំប្រឹងប្រែងរបស់រដ្ឋបាលព្រៃឈេីថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដោយលោក តិប ញាតា នាយរងអធិការនៃអធិការដ្ឋានរដ្ឋបាលព្រៃឈេីខាងជេីងបឹងទន្លេសាប ព្រមទាំងអំពីដំណេីរការ សកម្មភាព និងលទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងរេដបូកកម្ពុជា-កូរ៉េ ដោយលោក ប៊ុន រ៉ាដា អនុប្រធាននាយកដ្ឋានឧស្សាហកម្មព្រៃឈេី និងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋបាលព្រៃឈេី និងជាប្រធានគម្រោងរេដបូកកម្ពុជា-កូរ៉េ។
កម្មវិធីទស្សនកិច្ចសិក្សានេះ បានឆ្លុះបញ្ចាំង និងឆ្លេីយតបទៅនឹងកម្មវិធីព្រៃឈេីជាតិ (NFP) ផែនការសកម្មភាពរបស់រដ្ឋបាលព្រៃឈេី និងគោលបំណងរបស់គម្រោងរេដបូក-កម្ពុជា ក្នុងការងាផ្សព្វផ្សាយ អប់រំ និងចែករំលែកចំណេះដឹងអំពីការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យព្រៃឈេីដល់អ្នកពាក់ព័ន្ធ ជាពិសេសពលរដ្ឋកម្ពុជាជំនាន់ក្រោយ ដែលនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត។
ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំ ពិធីប្រកាសឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
កាលពីថ្ងៃទី១២ដល់ថ្ងៃទី១៩ ខែសីហា ២០១៨ ក្រុមការងាររដ្ឋបាលព្រៃឈើ សហការជាមួយរដ្ឋបាលព្រៃឈេីមូលដ្ឋានខេត្តសៀមរាប បានដឹកនាំ និងសម្របសម្រួលក្រុមនិស្សិតមកពីសាលា kyoung pook នៃសាធារណរដ្ឋកូរ៉េ ចុះសិក្សា និងប្រមូលសំណាកសត្វល្អិតលើគោកនៅក្នុងតំបន់ខេត្តសៀមរាប។
នារសៀលថ្ងៃអង្គារ៍ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការជួយសម្រួលដល់វិស័យឯកជនលើការងារដាំឈើ ក្រោមអធិបតីភាពលោកបណ្ឌិត កែវ អូម៉ាលីស្ស អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទរដ្ឋបាលព្រៃឈើ។
នារសៀលថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំឆ្លងផែនការមេនៃគម្រោងវិនិយោគដាំឈើរបស់ក្រុមហ៊ុន វិជ្ជរី អ៊ីមផត អិចផត ឯ.ក សម្រាប់ដាំឈើដៃគូសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោកបណ្ឌិត កែវ អូម៉ាលីស្ស អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទរដ្ឋបាលព្រៃឈើ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងាររដ្ឋបាលព្រៃឈើ បានចូលរួមកិច្ចប្រជុំ ពិនិត្យ ពិភាក្សាលើធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ក្រោមការដឹកនាំប្រជុំដោយឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កាលពីថ្ងៃទី១២-២១កក្កដាឆ្នាំ២០១៨ ក្រុមការងាររដ្ឋបាលព្រៃឈើ បានចុះសិក្សាស្រាវនិងកំណត់តំបន់សក្តានុពលទេសចរណ៍ស្ថិតនៅស្រុកជាំក្សាន្តខេត្តព្រះវិហារដោយបានជួបពិភាក្សាជាមួយគណកម្មការនិងអ្នកពាក់ព័ន្ធរបស់សហគមន៍ ដេីម្បីសិក្សាមេីលអំពីលទ្ធភាពរបស់សហគមន៍រំដោះស្រែក្នុងការបង្កេីតជាតំបន់ទេសចរណ៍ធម្មជាតិ
ពីថ្ងៃសុក្រ ១កើត ដល់ថ្ងៃច័ន្ទ ៤កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីគម្រោងព្រៃលំហែកម្សាន្តធម្មជាតិ នៃរដ្ឋបាលព្រៃឈើ បានអញ្ជើញលោកនាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងមន្ត្រីក្រោមឱវាទ សរុបចំនួន ៦រូប ធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅសហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ទស្សនកិច្ចសិក្សានេះមានគោលបំណងឲ្យមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ពិសេសមន្ត្រីអនុវត្តគម្រោងនៅចម្ការពូជគ្រញ៉ូង ខេត្តសៀមរាប រៀនសូត្រពីបទពិសោធន៍ល្អៗក្នុងការអនុវត្ត និងគ្រប់គ្រងតំបន់អេកូទេសចរណ៍ជីផាតប្រកបដោយភាពជោគជ័យ។
នារសៀលថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ លោក បណ្ឌិត កែវ អូម៉ាលីស្ស អនុប្រធានរដ្ឋបាលព្រៃឈើ និងសហការីបានចូលរួម ប្រជុំពិភាក្សាស្ដីពី គម្រោង ចំណូល ចំនាយ ថវិកាឆ្នាំ២០១៩ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំគណ:កម្មាធិការរួម ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ានក្នុងផែនការជំរុញផលិតផលកសិកម្ម និងព្រៃឈេី ប្រព្រឹត្តទៅពីថ្ងៃទី១០-១២ កក្កដា ២០១៨ នៅទីក្រុង ឡុមប៊ុក ប្រទេសឥណ្ឌូនេស៊ី
Opening Sesion of the 25th Joint Committee Meeting on ASEAN Cooperation in Agriculture and Forest Poducts Promotion Scheme (JCM), 10-12 July 2018, Lombok, West Nusa Tenggara, INDONESIA.
ថ្ងៃច័ន្ទ្ ១២រោច ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងព្រះបរមរាជវាំង បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំពិធីរុក្ខទិវា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធឡើងនៅភូមិព្រែកអំពិិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
នាព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានទទួលជួបជាមួយនឹងនាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសហប្រតិបត្ដិការព្រៃឈើកូរ៉េ-មេគង្គ។ គោលបំណងនៃជំនួបខាងលើ គឺដើម្បីជម្រាបជូនដំណឹងរបស់ស្ថាប័នសេវាកម្មព្រៃឈើ នៃសាធារណរដ្ឋកូរ៉េពាក់ព័ន្ធ ការិយបរិច្ឆេទបំពេញការងាររបស់បណ្ឌិត CHONG SE KYUNG នាយកប្រតិបត្តិបច្ចុប្បន្ននៃមជ្ឈមណ្ឌលសហប្រតិបត្តិការព្រៃឈើកូរ៉-មេគង្គ រយៈពេលពីរឆ្នាំ ដែលនឹងផុតសុពលភាពនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងជម្រាបជូនអំពីបេក្ខភាពនាយកប្រតិបត្តិថ្មីគឺលោកបណ្ឌិត KONG YOUNG HO មកបន្តការងារជាប្រធានមជ្ឈមណ្ឌលបន្ទាប់ពីការបញ្ចប់សុពលភាពរបស់នាយកប្រតិបត្តិបច្ចុប្បន្ន និងស្នើសុំរដ្ឋបាលព្រៃឈើបន្តផ្តល់កិច្ចសហការគាំទ្របេសកកម្មមជ្ឈមណ្ឌលសហប្រតិបត្តិការព្រៃឈើកូរ៉-មេគង្គជាបន្តទៀត។ នាឱកាសនេះផងដែរ ឯកឧត្តម អ៊ុង សំអាត និង លោកបណ្ឌិត KONG YOUNG HO បានចុះកិច្ចព្រមព្រៀងថ្មីដើម្បីបន្តកិច្ចសហការជាមួយគ្នា និង ផ្តល់កិច្ចសម្របសម្រួលក្នុងនាមជាប្រទេសម្ចាស់ផ្ទះសម្រាប់រយៈពេលពីរឆ្នាំជាបន្តទៀតដោយគិតចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។
ទីតាំងរៀបចំប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
ក្រុមការងាររដ្ឋបាលព្រៃឈើបានចូលរួមកិច្ចប្រជុំលើកទី១២របស់ក្រុមការងារអាស៊ានស្តីពីសហគមន៍ព្រៃឈើ (12th AWG-SF Meeting) ពីថ្ងៃទី ២៦-២៩ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្តដាណាំង ប្រទេសវៀតណាម។ កិច្ចប្រជុំផ្តោតសំខាន់លើការរៀបចំគោលការណ៍ណែនាំអំពីកសិរុក្ខកម្ម និងការអនុវត្តកម្មវិធីភាពជាដៃគូរអាស៊ានស្វីសស្តីពីសហគមន៍ព្រៃឈើនិងការប្រែប្រួលអាកាសធាតុ (ASFCC)។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រទេសជាសមាជិកអាស៊ានដូចជា កម្ពុជា ឥណ្ឌូនេស៊ី មាឡេស៊ី មីយ៉ានម៉ា ហ្វីលីពីន ថៃ ឡាវនិងវៀតណាម។
កាលពីថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានចាត់មន្ត្រីតំណាងពីររូប ចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា និងកែសម្រួលលើអត្ថបទបកប្រែ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន (ASEAN-Hong Kong, China Free Trade Agreement) ក្រោមការសម្របសម្រួលរបស់លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងកែសម្រួលលើជំពូកទី៥ ស្តីពី វិធានការអនាម័យ និងភូតគាមអនាម័យ (Chapter 5: Sanitary and Phytosanitary Measure) ដែលមាន ១០ប្រការ។
នាព្រឹកថ្ងៃអង្គារ៍ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់ព្រៃសហគមន៍ចំនួន ០៨សហគមន៍ព្រៃឈើ ស្ថិតក្នុងខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម ម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្ងៃច័ន្ទ ៦កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារអនុវត្តគម្រោងការស្តារព្រៃឈើ និងការជំរុញការប្រើប្រាស់ព្រៃឈើប្រកបដោយនិរន្តភាព នៅអាសុីអាគ្នេយ៍ នៃរដ្ឋបាលព្រៃឈើ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចុះវាយតម្លៃធនធានព្រៃឈើ និងផលិតផែនទីប្រើប្រាស់ដីក្នុងព្រៃចំការពូជធ្នង់ និងគ្រញូង នៅខេត្តសៀមរាប។
ថ្ងៃច័ន្ទ ៦កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងាររដ្ឋបាលព្រៃឈើបានជួបប្រជុំជាមួយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីជម្រាបជូនពីការអនុវត្តគម្រោងការស្តារព្រៃឈើ និងការជំរុញការប្រើប្រាស់ព្រៃឈើប្រកបដោយនិរន្តភាព នៅអាសុីអាគ្នេយ៍ ក្រោមការគាំទ្រដោយមូលនិធិពិេសសមេគង្គ-ឡានឆាង ។ ក្រុមការងារបានជម្រាបជូនពីគោលបំណង លទ្ធផលរំពឹងទុក របស់គម្រោង និងស្នើសុំការសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ និងបានផ្តល់សំភារៈការិយាល័យដូចជាម៉ាសុីនកំព្យូទ័រលើតុ ម៉ាសុីនព្រីន ម៉ាសុីនថតរូប និងGPS ដល់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។
ថ្ងៃសុក្រ ៣កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីគម្រោងបង្កើតព្រៃលំហែកម្សាន្តធម្មជាតិ របស់រដ្ឋបាលព្រៃឈើ សហការជាមួយមន្រ្តីមជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ ចុះពិនិត្យម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap) ចំនួន ១៣គ្រឿង ផ្លាស់ប្តូរ memory និងថ្ម ព្រមទាំងពិនិត្យរូបថតក្នុង memory របស់ម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ព្រៃចម្ការពូជគ្រញូង ខេត្តសៀមរាប លើកទី៤
ម៉ាស៊ីនថតស្វ័យប្រវត្តិថតជាប់រូបភាពសត្វមួយចំនួនដូចជា៖
-ថនិកសត្វ: ឈ្លូស ក្តាន់ញ៉ែង ជ្រូកព្រៃ សំពោចក្រអូប ស្វាត្រោស កាំប្រមា
-បក្សី: ត្រដក់តូច ចកវ៉ក។
នាព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានទទួលជួបពិភាក្សាជាមួយក្រុមលេខាធិការដ្ឋាន CITES ស្ដីពីផែនការសកម្មភាព ភ្លុកដំរីនៅប្រទេសកម្ពុជា។
ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងាររបស់រដ្ឋបាលព្រៃឈើដែលមាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ និងនាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់ បានចូលរួមជាវាគ្មិនក្នុងកម្មវិធីរបស់ទូរទស្សន៍ជាតិកម្ពុជា ក្នុងវេទិការស្វែងយល់ពីកសិកម្ម ក្រោមប្រធានបទ "សហគមន៍ព្រៃឈើ និងការអនុវត្តច្បាប់"។
ក្រុមការងាររដ្ឋបាលព្រៃឈើបានចូលរួមកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលលើកទី១៣ស្តីពីរេដបូក នាថ្ងៃទៅ២៨ ខែឧសភា ដល់ថ្ងទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅសាធារណរដ្ឋកូរ៉េ។ មានសិក្ខាកាមចូលរួមសរុបចំនួន១០ រូប មកពីប្រទេសកម្ពុជា និងសហភាពសហព័ន្ធមីយ៉ាន់ម៉ា។
សិក្ខាបណ្តុះបណ្តាលនេះមានគោលបំណង:
១-ចែករំលែកលទ្ធផលនៃការអនុវត្តគម្រោងទ្វេរភាគីរវាងសាធារណរដ្ឋកូរ៉េ និងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា និងនាយកដ្ឋានព្រៃឈើ នៃប្រទេសមីយ៉ាន់ម៉ា
២- ពិភាក្សាការរៀបចំside event សម្រាប់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៤ ដែលមឹងបករព្រឹត្តទៅនៅចុងឆ្នាំ២០១៨នេះ។
កាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មន្រ្តីរដ្ឋបាលព្រៃឈើ នៃគម្រោងបង្កើតព្រៃលំហែកម្សាន្តធម្មជាតិ ចុះពិនិត្យម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap) ចំនួន ១៣គ្រឿង ផ្លាស់ប្តូរ memory និងថ្ម ព្រមទាំងពិនិត្យរូបថតក្នុង memory របស់ម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ព្រៃចម្ការពូជគ្រញូង ខេត្តសៀមរាប។
ម៉ាស៊ីនថតស្វ័យប្រវត្តិថតជាប់រូបភាពសត្វមួយចំនួនដូចខាងក្រោម៖
-ថនិកសត្វ: ឈ្លូស ក្តាន់ញ៉ែង ជ្រូកព្រៃ សំពោចក្រអូប ស្វាត្រោស ស្វាក្តាម
-ល្មូន: ត្រកួត
-បក្សី: ត្រដក់តូច អកពស់ព្រៃ។
ម៉ាស៊ីនថតស្វ័យប្រវត្តិនេះនឹងដាក់ជាប់ក្នុង១កន្លែងរយៈពេល ៦០ថ្ងៃ ហើយក្រុមការងារនឹងចុះពិនិត្យ ផ្លាស់ប្តូរ memory និងថ្មក្នុងរយៈ ២សប្តាហ៍ម្តង៕
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពព័ត៌មានគម្រោងសហប្រតិបត្តិការរវាងដៃគូអភិវឌ្ឍន៍និងរដ្ឋបាលព្រៃឈើ ក្រោមអធិបតីភាពលោកបណ្ឌិត កែវ អូម៉ាលីស្ស អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីលោកប្រធានអង្គភាព និងមន្ត្រីក្រោមឱវាទរដ្ឋបាលព្រៃឈើ។
នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ លោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ បានចូលរួមកិច្ចប្រជុំ
គណ:កម្មការបច្ចេកទេសទី១០ ផ្នែកស្តង់ដារផលិតផលពីឈើ នៅវិទ្យាស្ថានស្ដង់ដាកម្ពុជា។
ព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាស្តីពី “ការចាប់ផ្តើមអនុវត្តគម្រោងនៃការបង្កើតព្រៃលំហែកម្សាន្តនៅ តំបន់ព្រៃចម្ការពូជគ្រញូង ខេត្តសៀមរាប” ក្រោមអធិបតីភាព លោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ។
សិក្ខាសាលានេះរៀបចំឡើងដើម្បី ផ្តល់ព័ត៌មានដល់អ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិស្តីពីការអនុវត្តគម្រោងនៃការបង្កើតព្រៃលំហែកម្សាន្តនៅ “តំបន់ព្រៃចម្ការពូជគ្រញូង” ខេត្តសៀមរាប ដែលជាជំនួយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ (KFS)។
នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន រួមជាមួយនិងឯកឧត្តម លោកជំទាវ ដែលជាប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាការទី៣ និងទី៨ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៥ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រាងបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ។ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី គឺអាចចាត់ទុកថាជាសមិទ្ធផលថ្មីមួយទៀត ដើម្បីធានាការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើប្រកបដោយនីរន្តរភាព ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅដ៏ត្រចេះត្រចង់របស់រាជរដ្ឋាភិបាលលើវិស័យព្រៃឈើ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ចាក់ថា កិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ដែលហៅកាត់ថា អាហ្វូកូ (AFoCO : Asian Forest Cooperation Organization) ត្រូវបានបង្កើតទ្បើងក្រោមរូបភាពជាអង្គការអន្តររដ្ឋាភិបាល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព្រៃឈើក្នុងតំបន់ តាមរយៈការបម្លែងគោលនយោបាយ និងបច្ចេកវិទ្យា ឲ្យទៅជាសកម្មភាពជាក់ស្តែង ក្រោមបរិបទនៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយផលប៉ះពាល់អំពីការប្រែប្រួលអាកាសធាតុ ហើយទីស្នាក់ការកណ្តាលរបស់អង្គការអាហ្វូកូ និងលេខាធិការដ្ឋានមានទីតាំងស្ថិតនៅក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ។ រហូតមកទល់ពេលនេះមានប្រទេសចំនួន ១០ បានចុះហត្ថលេខារួចហើយលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ីនេះ ក្នុងនោះរួមមាន៖ (១)សាធារណរដ្ឋកូរ៉េ (២)សាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត (៣)សាធារណរដ្ឋឥណ្ឌូណេស៊ី (៤)រាជាណាចក្រប៊ូតង់ (៥)សាធារណរដ្ឋសង្គមនិយមវៀតណាម (៦)ព្រះរាជាណាចក្រកម្ពុជា (៧)រាជាណាចក្រព្រុយណេ (៨)សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា (៩)ប្រទេសម៉ុងហ្គោលី និង (១០)សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងចំណោមប្រទេសហត្ថលេខីទាំង១០ខាងលើ មានប្រទេសចំនួន៥បានដាក់តម្កល់នូវលិខិតូបករណ៍នៃការផ្តល់សច្ចាប័នរួចហើយ ក្នុងនោះរួមមាន ៖ (១)សាធារណរដ្ឋកូរ៉េ (២)សាធារណរដ្ឋសង្គមនិយមវៀតណាម (៣)សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (៤)រាជាណាចក្រប៊ូតង់ និង(៥)សាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា។
នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានចុះពិនិត្យវឌ្ឍនៈភាពនៃការរៀបចំទីតាំងប្រារព្ធពិធី "រុក្ខទិវា" ៩ កក្កដា ឆ្នាំ២០១៨ ក្នុងស្ថានីយ៍ដាំឈើថ្មរូង ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃក្រុមការងារលេខាធិការដ្ឋានអចិន្រ្ដៃយ៍នៃគណៈកម្មាធិការអភិវឌ្ឍព្រៃឈើជាតិ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងជាប្រធានលេខាធិការដ្ឋានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការអភិវឌ្ឍព្រៃឈើជាតិ។
នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការរៀបចំពិធី រុក្ខទិវា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកបណ្ឌិត កែវ អូម៉ាលីស្ស អនុប្រធានរដ្ឋបាលព្រៃឈើ។
នាថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មន្រ្តីរដ្ឋបាលព្រៃឈើចំនួន ៤រូប បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីការពិនិត្យក្បួនអនុវត្តន៍ FLEG របស់អាស៊ាន និងបន្តចូលរួមកិច្ចប្រជុំ AWG-FM លើកទី១៤ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
នាថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងាររដ្ឋបាលព្រៃឈើសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងមជ្ឈមណ្ឌលជីវចម្រុះអង្គរ បានចុះដាក់ម៉ាសុីនថតស្វ័យប្រវត្តិចំនួន១១ គ្រឿង ដើម្បីសិក្សាពីវត្តមានសត្វព្រៃនៅតំបន់ចំការពូជគ្រញូង ខេត្តសៀមរាប ដែលជាផ្នែកមួយនៃសកម្មភាពអនុវត្តគម្រោងបង្កើតតំបន់គំរូសម្រាកលំហែកម្សាន្តកម្ពុជា-កូរ៉េ។
នាល្ងាចថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំពិភាក្សាក្រុមការងារអភិវឌ្ឍគម្រោងសំណើ (Project Proposal) ក្រោមអធិបតីភាពលោកបណ្ឌិត កែវ អូម៉ាលីស្ស អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីសមាជិកក្រុមការងារអភិវឌ្ឍគម្រោងសំណើរបស់រដ្ឋបាលព្រៃឈើ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំឆ្លងផែនការមេគម្រោងវិនិយោគដាំឈើដៃគូសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោកបណ្ឌិត កែវ អូម៉ាលីស្ស អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទរដ្ឋបាលព្រៃឈើ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោកបណ្ឌិត ឃន សារ៉េត និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់ព្រៃសហគមន៍ចំនួន ០៣ទីតាំង ស្ថិតនៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្ដីការក្រសួង។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅរដ្ឋបាលព្រៃឈើ មានកិច្ចប្រជុំពិភាក្សាដើម្បីបំពេញទិន្នន័យទម្រង់របាយការណ៍ ត្រួតពិនិត្យ និងវាយតម្លៃ ស្តីពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព(MAR-SFM) ក្រោមអធិបតីភាពលោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីនាយកដ្ឋានជំនាញក្រោមឱវាទរដ្ឋបាលព្រៃឈើ។
នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ លោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ បានចូលរួមពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី កម្មវិធីសិក្សារបស់សាលាជាតិកសិកម្មកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើ និងសេវាកម្មព្រៃឈើកូរ៉េ បានរៀបចំកិច្ចប្រជុំលើកទី៣ នៃគណ:កម្មាធិការដឹកនាំគម្រោងរេដបូកកម្ពុជា-កូរ៉េ នៅសណ្ឋគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដើម្បីពីនិត្យវឌ្ឍនភាព/លទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងឆ្នាំទី៣ អនុម័តផែនការសកម្មភាពឆ្នាំទី៤ នៃយ:ពេលអនុវត្តគម្រោង (2015-2018) និងចំណុចពាក់ព័ន្ធមួយចំនួនទៀតនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្ពុជា និងកូរ៉េ។ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ឯកឧត្តម ម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុល្ខាប្រមាញ់ និងនេសាទ (កសក) ឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការ កសក ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម ងួន សុជាតិ អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ធំ និងលោក Kyungsoo Kim តំណាងស្ថាប័នសេវាកម្មកូរ៉េ ជាគណ:អធិបតី និងមន្ត្រីនៃស្ថាប័នប្រទេសទាំងពីរ សរុបចំនួន ៣០នាក់។
នារសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំមន្រ្តីបង្គោលក្រុមការងារអាស៊ាន ដើម្បីតាមដាន និងធ្វើបច្ចុប្បន្នភាពការងារកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងត្រៀមកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២១ នៅប្រទេសមីយ៉ាន់ម៉ា ក្រោមអធិបតីភាពលោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមដោយមន្ត្រីបង្គោល មន្ត្រីបង្គោលរងនៃរដ្ឋបាលព្រៃឈើ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅរដ្ឋបាលព្រៃឈើបានរៀបចំ ពិធីបើកសិក្ខាសាលាស្តីពី“ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០១៩-២០២១ និងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ២០១៩-២០២៣”ក្រោមអធិបតីភាព លោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកជា ប្រធានរដ្ឋបាលព្រៃឈើ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រធានអង្គភាព និងមន្ត្រីជំនាញរបស់រដ្ឋបាលព្រៃឈើសរុបចំនួន ៥៣ នាក់។
នារសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្ដម អ៊ុង សំអាត អនុរដ្ឋលេខាធិការទទូលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំងដីសម្រាប់ប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។