ក្រុមការងារចំណូលរដ្ឋបាលព្រៃឈើបានចុះពង្រឹង និងប្រជុំពិភាក្សាលើយន្ដការប្រមូលចំណូលនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 4894

កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារចំណូលរដ្ឋបាលព្រៃឈើបានចុះពង្រឹង និងប្រជុំពិភាក្សាលើយន្ដការប្រមូលចំណូលនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ។ ដែលមានអ្នកចូលរួមសរុបចំនួន៥៥រូប ការចុះនេះ ក្រុមការងារចំណូលបានផ្គូរផ្គងចំណូលពីការចេញលិខិតអនុញ្ញាតសេវាសាធារណៈ ពិន័យអន្តរកាណ៍ ពិន័យដោយសាលក្រម និងប្រាក់ចំណូលពីការលក់ឡាយឡុងឈើ។ លើសពីនេះទៅទៀតក្រុមការងារបានធ្វើការប្រជុំ និងពិភាក្សាជួយដោះស្រាយនូវកង្វះខាតមួយចំនួនទាក់ទងទៅនឹងនីតិវិធីនៃការ ប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ប្រភេទI ការចងក្រង និងទុកដាក់ឯកសារអោយបានត្រឹមត្រូវ និងមានលំដាប់លំដោយតាមនិតិវិធីគណនេយ្យ។ ព្រមទាំងបានជំរុញឱ្យតាមបណ្ដាខណ្ឌរូតរះបង់ប្រាក់ចំណូលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។