កិច្ចប្រជុំគណៈកម្មការនាយកព្រៃគំរូនៅអាសុី ប្រចាំឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់១៩ ឆ្នាំ២០១៩ នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 7030

ក្រោមកិច្ចសម្របសម្រួលដោយរដ្ឋបាលព្រៃឈើ និងនាយកដ្ឋានព្រៃឈើកាណាដា បានរៀបចំកិច្ចប្រជុំគណៈកម្មការនាយកព្រៃគំរូនៅអាសុី ប្រចាំឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់១៩ ឆ្នាំ២០១៩ នៅខេត្តសៀមរាប ។ អង្គប្រជុំចូលរួមដោយតំណាងប្រទេសជាសមាជិកព្រៃគំរូអាសុី តំណាងដៃគូអភិវឌ្ឍន៍ដូចជា APFNet, IUCN, FAO មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងមន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សរុបប្រមាណ ៤០ រូប។

អង្គប្រជុំបានពិភាក្សា និងកំណត់ការពង្រីកតំបន់យុទ្ធសាស្រ្ត និងសកម្មភាព ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត រយៈពេល០៥ ឆ្នាំ និងបានកំណត់ទីតាំងប្រជុំនៅប្រទេសប៊ុយតាន សម្រាប់ឆ្នាំ២០២០ ការប្តេជ្ញាចិត្តរបស់ដៃគូអភិវឌ្ឍន៍គាំទ្រគម្រោងសំណើថ្នាក់តំបន់។

ជាមួយនេះគ្នាផងដែរ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីយន្តការព្រៃគំរូ នៅថ្ងៃបន្ទាប់ ដែលមានប្រទេសជាសមាជិកព្រៃគំរូនៅអាសុី និងប្រទេសអង្កេតការណ៍។ សិក្ខាសាលាមាន គោលបំណង ចែករំលែកភាពជោគជ័យនិងបញ្ហាប្រឈម នៃការអនុវត្តព្រៃគំរូ និងការបេ្តជ្ញាចិត្តរបស់ នាយកដ្ឋានព្រៃឈើកាណាដា ក្នុងការគាំទ្រដល់ការអនុវត្តព្រៃគំរូនៅអាសុី។ សិក្ខាកាមក៏ចុះទស្សនកិច្ច នៅតំបន់ចម្ការពូជគ្រញុងខេត្តសៀមរាប និងបានដាំឈើជាអនុស្សាវរីយ៍ផងដែរ។