ក្រុមការងារសិក្សាស្រាវជ្រាវ និងអង្កេតតាមដានវត្តមានសត្វព្រៃ នៃរដ្ឋបាលព្រៃឈេី បានចុះសិក្សាស្រាវជ្រាវ និង អង្កេតសត្វព្រៃ នៅក្នុងសហគមន៍ព្រៃឈើវាលកន្សែង ដែលមានវិសាលភាពគ្របដណ្តប់លើផ្ទៃដី ព្រៃពាក់កណ្តាលស្រោងដែលទទួលរងការកាប់ឈើកន្លងមក និងមានដំណុះរុក្ខជាតិស្រទាប់ក្រោមក្រាស់សរុបចំនួន ១.៦២៤ហិកតា ស្ថិតនៅក្នុងភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ តាមរយៈការសិក្សាស្រាវជ្រាវរយៈពេល ១០ថ្ងៃនេះ ចំនួនសត្វព្រៃដែលត្រូវបានកត់ត្រា និងទិន្នន័យមួយចំនួនបានមកពីការសម្ភាសបង្ហាញថា ថនិកសត្វចំនួន ៣៦ប្រភេទ បក្សីចំនួន ៦៥ប្រភេទ និងឧរង្គសត្វចំនួន ៣៥ប្រភេទ ត្រូវបានកត់ត្រា ក្នុងនោះរួមមានប្រភេទរងគ្រោះជិតផុតពូជបំផុត (CR) ចំនួន០១ប្រភេទ ប្រភេទកំពុងរងគ្រោះជិតផុតពូជ (EN) ចំនួន ៤ប្រភេទ, ប្រភេទងាយរងគ្រោះ (VU) ចំនួន ១៤ប្រភេទ។