កិច្ចប្រជុំប្រចាំឆ្នាំលើកទី៦របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 4220

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប រដ្ឋបាលព្រៃឈើសហការជាមួយអង្គការដៃគូ បានបើក “កិច្ចប្រជុំប្រចាំឆ្នាំលើកទី៦របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើ អង្គការដៃគូ និងសហគមន៍ព្រៃឈើសរុប១៥០នាក់។ កិច្ចប្រជុំនេះរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ចែករំលែកបទពិសោធន៍ និងស្វែងរកនូវយុទ្ធសាស្រ្តគន្លឹះ ដើម្បីជំរុញដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើនៅកម្ពុជាទទួលបានជោគជ័យ សំដៅចូលរួមចំណែកក្នុងការគ្រប់គ្រងធនធានព្រៃឈើដោយនិរន្ដភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសាកល។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៩។