ការចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសសត្វព្រៃតាមអាហារដ្ឋាន ក្នុងខេត្តកោះកុង

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 9698

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ អធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ បានសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសសត្វព្រៃតាមអាហារដ្ឋាន ក្នុងខេត្តកោះកុង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១/ អាហារដ្ឋានឈ្មោះសប្បាយ សប្បាយ បានដកហូតសត្វក្លុំ ២៩៦ក្បាល(ងាប់) សាច់ជ្រូកព្រៃ៣គីឡូក្រាម សាច់ត្រកួត៤.៥០គីឡូក្រាម ចាបស្រុកងាប់២៥ក្បាល ពពូលងាប់៥ក្បាល អណ្តើកទឹករស់១០ក្បាលស្មើនឹង៤គីឡូក្រាម ស្នូកអណ្តើកទឹក១៨ស្នូកស្មើនឹង១៦គីឡូក្រាម ស្នូកអណ្តើកសោម២៤ស្នូក ស្មើនឹង៤គីឡូក្រាម ស្នូកអណ្តើកភ្នំ៣ស្នូកស្មើនឹង ០.៦គីឡូក្រាម ស្នូកអណ្តើកបិទមុខ៣ស្នូកស្មើនឹង០.៣គីឡូក្រាម ទ្រូងអណ្តើកទឹក១៦៦ទ្រូងស្មើនឹង១២គីឡូក្រាម ទ្រូងអណ្តើកសោម៥ទ្រូង ស្មើនឹង០.៨គីឡូក្រាម ទ្រូងអណ្តើកភ្នំ៣ទ្រូងស្មើនឹង០.៦គីឡូក្រាម។ វត្ថុតាងសំណាកងាប់និងសាច់សត្វព្រៃ បានធ្វើការដុតកំទេចចោល សត្វអណ្តើកទឹករស់ចំនួន១០ក្បាល បានធ្វើការព្រលែងចូលក្នុងព្រៃធម្មជាតិវិញ និងពិន័យជាប្រាក់ចំនួន ៩.០០១.៨០០រៀល។
២. អាហារដ្ឋានសម្រស់ស្មាច់ង៉ាម បានដកហូតសាច់ជ្រូកព្រៃ៤គីឡូក្រាម សាច់ត្រកួត១គីឡូក្រាម ពពូលងាប់១ក្បាល។ ក្រុមការងារបានធ្វើកិច្ចសន្យា អោយម្ចាស់ហាងនោះបញ្ឈប់ការយកសត្វព្រៃធ្វើម្ហូបទៀត រីឯវត្ថុតាងសាច់សត្វព្រៃបានយកទៅដុតកំទេចចោល។