កិច្ចប្រជុំស្តីពី”ការពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្ត”

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 5340

នៅរសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលព្រៃឈើ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំកិច្ចប្រជុំស្តីពី”ការពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្ត” ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយជូនថ្នាក់ដឹកនាំនៃរដ្ឋបាលព្រៃឈើ នាយកដ្ឋាន វិទ្យាស្ថាន ឧទ្យានសួនសត្វ អធិការដ្ឋាន ខណ្ឌ និងផ្នែករដ្ឋបាលព្រៃឈើទាំង២៥រាជធានី ខេត្ត សម្រាប់យកទៅអនុវត្តក្នុងការបំពេញការងារស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តថ្មីៗនាពេលបច្ចុប្បន្ន។
នាក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលព្រៃឈើ បានស្នើឲ្យគ្រប់អង្គភាពរបស់រដ្ឋបាលព្រៃឈើ ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចបន្ថែមទៀតប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់តាមសមត្ថិច្ចរៀងៗខ្លួន ក្នុងនោះខណ្ឌ និងផ្នែករដ្ឋបាលព្រៃឈើត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តច្បាប់ ការត្រួតពិនិត្យរោងសន្និធិ ការផ្តល់នូវPC ជាពិសេសការប្រើប្រាស់ត្រាដែលផ្នែករដ្ឋបាលព្រៃឈើបាន គឺត្រូវអនុវត្តឲ្យស្របតាមខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តជាមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្ដមប្រតិភូ បានស្នើឲ្យរៀបចំជាGroup Telegram ដែលមានសមាសភាពនៃនាយកដ្ឋានពាក់ព័ន្ធ ខណ្ឌ និងផ្នែករដ្ឋបាលព្រៃឈើចូលរួម ដើម្បីសំរួលក្នុងការងារទំនាក់ទំនង និងដោះស្រាយបញ្ហាផ្សេងៗ។