កិច្ចប្រជុំក្រុមការងារបច្ចេកទេសលើវិស័យកសិកម្មលើកទី ៥ នៅទីក្រុងសៀមរាប ដែលប្រព្រឹត្តិទៅពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងពិភាក្សាលើសកម្មភាពដែលបានសហការអនុវត្តកន្លងមក ព្រមទាំងផែនការសហការបន្ទាប់រវាងប្រទេសទាំងពីរ

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 4994

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីរដ្ឋបាលព្រៃឈើពីររូបបានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើវិស័យកសិកម្មលើកទី ៥ នៅទីក្រុងសៀមរាប ដែលប្រព្រឹត្តិទៅពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងពិភាក្សាលើសកម្មភាពដែលបានសហការអនុវត្តកន្លងមក ព្រមទាំងផែនការសហការបន្ទាប់រវាងប្រទេសទាំងពីរ។ ភាគីកម្ពុជាដឹកនាំដោយលោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា រីឯភាគីថៃដឹកនាំដោយ លោក Pisan Pongsapitch, Deputy Permanent Secretary នៃក្រសួងកសិកម្ម និងសហករណ៍ ថៃ។