វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត និងការប្រើប្រាស់ដ្រូនដើម្បីផលិតផែនទី និងកាវាយតម្លៃទីជម្រាល" បានរៀបចំឡើងដល់មន្រ្តីរដ្ឋបាលព្រៃឈើចំនួន ១៨នាក់ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៦ ដល់១១ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីកសាងសមត្ថភាពមន្រ្តីវ័យក្មេងនៃព្រៃឈើ អំពីការប្រើប្រាស់ដ្រូន ដែលជាបច្ចេកវិទ្យាថ្មី ក្នុងប្រមូលទិន្នន័យព័ត៌មានភូមិសាស្រ្ត ដើម្បីផលិតផែនទី និងប្រើប្រាស់ក្នុងវិស័យព្រៃឈើ។ វគ្គបណ្តុះបណ្តាលនេះគាំទ្រថវិកាដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោង “គ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពតាមរយៈយន្តការរេដបូកនៅក្នុងខេត្តកំពង់ធំ ITTO PD 740/14 Rev. 2 (F)”