ពិធី “ចុះកិច្ចព្រមព្រៀងព្រៃសហគមន៍” រវាងនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើរស្មីសាមគ្គីព្រែកជីក

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 5772

ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលព្រៃឈើ សហការជាមួយគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ បានរៀបចំពិធី “ចុះកិច្ចព្រមព្រៀងព្រៃសហគមន៍” រវាងនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើរស្មីសាមគ្គីព្រែកជីក គ្របដណ្តប់លើផ្ទៃដីព្រៃទំហំ ៣២៣ហិកតា។ ពិធីចុះកិច្ចព្រមព្រៀងនេះ ប្រារព្ធនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើព្រមទាំងមានការនិមន្ត និងចូលរួមពី ព្រះសង្ឃ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងេនសាទខេត្តកោះកុង លោកអភិបាលស្រុក មន្រ្តីរដ្ឋបាលព្រៃឈើ និងបងប្អូនសហគមន៍ព្រៃឈើសរុបជាង២០០នាក់។

រដ្ឋបាលព្រៃឈើថ្លែងអំណរគុណជាអនេកចំពោះដៃគូអភិវឌ្ឍន៍នានា អាជ្ញាធរដែនដីគ្រប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ដំណើរការគ្រប់គ្រងព្រៃឈើ ជាពិសេសរៀបចំសហគមន៍ព្រៃឈើនៅកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះគឺមានវឌ្ឍភាពគួរជាទីកត់សម្គាល់ ដែលខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលទទួលបានលទ្ធផលជាវិជ្ជមាននេះ។