ការចុះពិនិត្យអប់រំផ្សព្វផ្សាយ​ប្រជាពល​រដ្ឋ​តំបន់​ព្រៃ​សម្រាប់ដោះលែងសត្វព្រៃក្នុងតំបន់បម្រុងទុកនៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Green Island Agriculture Development (Cambodia) Co., Ltd ស្ថិតនៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 8908

កាលពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារពិនិត្យអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋតំបន់ព្រៃសម្រាប់ដោះលែងសត្វព្រៃក្នុងតំបន់បម្រុងទុកនៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Green Island Agriculture Development (Cambodia) Co., Ltd បានសហការជាមួយផ្នែករដ្ឋបាលព្រៃឈើរដ្ឋបាលមូលដ្ឋានចុះ​ទៅ​កាន់​ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះដើម្បីពិនិត្យអប់រំផ្សព្វផ្សាយ​ប្រជាពល​រដ្ឋ​តំបន់​ព្រៃ​សម្រាប់ដោះលែងសត្វព្រៃក្នុងតំបន់បម្រុងទុកនៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Green Island Agriculture Development (Cambodia) Co., Ltd។
ក្រុមការងារចុះជួបលោក​មេឃុំ​ក្បាល​ដំរី មេភូមិពាក់ព័ន្ធ និងប្រជាពលរដ្ឋអ្នកចូលប្រមូលអនុផលព្រៃឈើក្នុងព្រៃ ដើម្បីជម្រាប​ពីគោលបំណងនៃការអភិរក្សព្រៃឈើ និងសត្វព្រៃ សិទ្ធិក្នុងការចូលប្រមូលអនុផលព្រៃឈើ​សម្រាប់ប្រើប្រាស់ជាលក្ខណៈប្រពៃណី ហាមការលួចចូលកាប់ឈើដោយគ្មានការអនុញ្ញាត ការបង្កភ្លើងឆេះព្រៃជាដើម។
ក្រៅពីនេះ ក្រុមការបានចុះពិនិត្យស្ថានភាពក្នុងព្រៃ ប្រទះឃើញ​អន្ទាក់សត្វសត្វព្រៃ ហើយដោះបានចំនួន ១០៣ខ្សែ។