ការចុះបង្ក្រាបបទល្មើសសត្វព្រៃនៅក្នុងខេត្តសៀមរាប

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 9502

នាថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឺងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង នៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបបទល្មើសសត្វព្រៃនៅទីតាំងដូចខាងក្រោម៖
១. អាហារដ្ឋានម្លប់មហាហេង ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងដូចខាងក្រោម៖
-ទោមងាប់ចំនូន១១ក្បាល
-លលកងាប់ចំនួន៥០ក្បាល
-និងចាបស្រូវងាប់ចំនួន២៣០ក្បាល។
២. អាហារដ្ឋានថារីម៉ាក់ប្រាង្គ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងដូចខាងក្រោម៖
-សាច់ជ្រូកព្រៃស្រស់ចំនួន៣គីឡូក្រាម
-លលកទ្រាំងងាប់ចំនួន៣៧ក្បាល
-ចាបស្រូវងាប់ចំនួន១៥០ក្បាល
-និងគ្រួចអ៊ីតងាប់ចំនួន១០ក្បាល។
៣. អាហារដ្ឋានសម្រស់ម្លប់ម៉ាក់ប្រាង្គថ្មី ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងដូចខាងក្រោម៖
-សាច់អន្សងស្រស់ចំនួន៣.៣គីឡូក្រាម
-សាច់ជ្រូកព្រៃស្រស់ចំនួន៥.៣គីឡូក្រាម
-ចាបស្រូវងាប់ចំនួន៨០ក្បាល
-លលកបាយងាប់ចំនួន១០ក្បាល
-និងអណ្តើកស្រែងាប់១ក្បាលស្មើនឹង០.៨គីឡូក្រាម។
វត្តុតាងទាំងអស់ខាងលើ ត្រូវបានកប់បំផ្លាញចោលនៅថ្នាលបណ្តុះកូនឈើស្ពានអង្គរភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។