ពិនិត្យ​ទីតាំង​សម្រាប់​ដោះលែង​សត្វ​ព្រៃ ​ស្ថិតក្នុង​ចម្ការ​ពូជ​ឈើ​គ្រញូង​ ខេត្ត​សៀម​រាប

ចេញ​ផ្សាយ​ ០៦ មិថុនា ២០១៨ 4684

កាលពីថ្ងៃ​ពុធ​ ១រោច​ ខែ​ជេស្ឋ​ ឆ្នាំ​ច​ សំរិទ្ធ​ស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ លោក​ប្រធាន​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ បាន​ដឹកនាំ​សហការី​ចំនួន​៤នាក់​ ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​ដោះលែង​សត្វ​ព្រៃ ​ស្ថិតក្នុង​ចម្ការ​ពូជ​ឈើ​គ្រញូង​ ខេត្ត​សៀម​រាប​។ តាម​ការ​ពិនិត្យ​ស្ថានភាព​ព្រៃ​ ក្នុង​ចម្ការ​ពូជ​ឈើ​គ្រញូង​ ខេត្ត​សៀម​រាប​ មាន​លក្ខខណ្ឌ​សម​ស្រប​សម្រាប់នូវប្រភេទសត្វព្រៃមួយចំនួនពី​​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ។