ជំនួបសម្ដែងការគួរសមរវាងរដ្ឋបាលព្រៃឈើ និងក្រុមការងារ USAID Greening PreyLang

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 10272

នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋបាលព្រៃឈើ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើនិងសហការី បានអនុញ្ញាតឲ្យក្រុមការងារ USAID Greening PreyLang ចូលជួបសំដែងការគួរសម នៅរដ្ឋបាលព្រៃឈើ។

ក្នុងជំនួបនេះក្រុមការងារ USAID Greening PreyLang បានជម្រាបជូនឯកឧត្តមប្រតិភូស្តីពីសាវតាគម្រោង រយៈពេលអនុវត្ត(៥ឆ្នាំ ២០១៨-២០២៣) សកម្មភាពសំខាន់ និងតំបន់គោលដៅ ដែលនឹងត្រូវសហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាការឆ្លើយតប ឯកឧត្តមប្រតិភូ បានសំដែងនូវការសាទរ ដែលក្រុមការងារបានមកពិភាក្សាជាមួយរដ្ឋបាលព្រៃឈើ ជាពិេសសការគាំទ្រសកម្មភាពនៃការអនុវត្តសហគមន៍ព្រៃឈើ និងជំរុញឲ្យគម្រោង USAID Greening PreyLang ឲ្យមានឯកសារកិច្ចព្រមព្រៀងជាមួយរដ្ឋបាលព្រៃឈើ ដើម្បីងាយស្រួលក្នុងការអនុវត្តការងារនៅទីវាល។