ការចុះពិនិត្យ​ និង​ស្វែង​រក​លទ្ធភាព​សម្រាប់​លែង​សត្វ​ព្រៃ​ក្នុង​តំបន់​បំរុង​ទុក​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ Green Island Agriculture Development (Cambodia) Co.,Ltd​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ក្បាល​ដំរី​ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 11091

ពីថ្ងៃ៦កើត ដល់ថ្ងៃ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៥ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ លោក​ សៀ​ រ៉ា​ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល​ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ ចុះពិនិត្យ​ និង​ស្វែង​រក​លទ្ធភាព​សម្រាប់​លែង​សត្វ​ព្រៃ​ក្នុង​តំបន់​បំរុង​ទុក​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ Green Island Agriculture Development (Cambodia) Co.,Ltd​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ក្បាល​ដំរី​ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​។

ក្រុម​ការងារ​បាន​ធ្វើ​ការ​សិក្សា​តំបន់​ដី​សម្បទាន​ដេីម្បី​​ស្វែង​យល់​ពី​ស្ថានភាព​ភូមិ​សាស្ត្រ​ ជីវចម្រុះ​ កត្តា​ប្រឈម​ដែល​កេីត​ឡេីង​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ស្វែង​រក​លទ្ធភាព​លែង​សត្វ​ព្រៃ​នៅ​ទី​នោះ​។ ទន្ទឹម​នឹង​នេះ ភាគី​ក្រុមហ៊ុន​បាន​សម្ដែង​នូវ​សេចក្ដី​ត្រេកអរ​ចំពោះ​ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ​ និង​ស្នើ​សុំ​កិច្ច​សហការ​ទប់ស្កាត់​ និង​បង្រ្កាប​សកម្មភាព​បរបាញ់​សត្វ​ខុស​ច្បាប់​ក្នុង​ដែន​ព្រៃ​របស់​ក្រុមហ៊ុន​។