កិច្ចប្រជុំស្ដីពីការពិភាក្សាលើការរៀបចំចងក្រង និងផលិតឯកសារផ្សព្វផ្សាយសម្រាប់ដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5323

នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំស្ដីពីការពិភាក្សាលើការរៀបចំចងក្រង និងផលិតឯកសារផ្សព្វផ្សាយសម្រាប់ដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីរៀបចំផ្សព្វផ្សាយឯកសារបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យព្រៃឈើឱ្យបានទូលំទូលាយ និងត្រៀមរៀបចំបង្កើត App សម្រាប់ផ្តល់ព័ត៌មាន និងការអភិវឌ្ឍនៃវិស័យព្រៃឈើកម្ពុជា ដើម្បីងាយស្រួលទៅដល់សាធារណជនស្វែងយល់ និងធ្វើការទំនាក់ទំនងការងារជាមួយរដ្ឋបាលព្រៃឈើ។