វគ្គបណ្តុះបណ្តាលស្តីពី "បច្ចេកទេសបង្កាត់ពូជឈើម៉ៃសាក់ និងបច្ចេកទេសធ្វើសុវឌ្ឍកម្ម" នៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម ខេត្តកំពង់ចាម

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២០ 8143

នាថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលព្រៃឈើបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "បច្ចេកទេសបង្កាត់ពូជឈើម៉ៃសាក់ និងបច្ចេកទេសធ្វើសុវឌ្ឍកម្ម" នៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម ខេត្តកំពង់ចាម មានអ្នកសរុបចំនួន ៣៥នាក់។ វគ្គបណ្តុះបណ្តាលនេះឧបត្ថម្ភដោយគម្រោង ITTO PP-A/54-331 និងមានបំណងពង្រឹងសមត្ថភាពដល់មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធនូវបច្ចេកទេសបង្កាត់ឈើម៉ៃសាក់តាមរយៈការតភ្នែក (Budding) ការផ្សាំ (Grafting) និងកាត់ត្រួយនៃមែកបណ្តុះ (Cutting) ព្រមទាំងរបៀបវាយតម្លៃគុណភាព ការជ្រើសរើសដើម និងកំណត់ចំនួនដើមឈើដែលត្រូវធ្វើរហាល និងបង្រៀនអំពីបច្ចេកទេសធ្វើរហាល និងក្រីមែក។