សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីកសិ-រុក្ខកម្មនៅក្នុងសហគមន៍ព្រៃឈើនៅកម្ពុជា

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 8403

នាថ្ងៃអង្គារ ១៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលព្រៃឈើ ក្រោមកិច្ចគាំទ្រពីអង្គការ ICRAF ប្រចាំប្រទេសវៀតណាមបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីកសិ-រុក្ខកម្មនៅក្នុងសហគមន៍ព្រៃឈើនៅកម្ពុជា ។

លោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានចូលរួមបេីកសិក្ខាសាលា​ និង​មានការចូលរួមពីមន្រ្តីក្រោមឱវាទរដ្ឋបាលព្រៃឈើ និងអង្គការដៃគូផងដែរ។

អង្គសិក្ខាសាលាបានពិភាក្សាលើទំរង់ មាតិកា និងខ្លឹមសារនៅក្នុងផែនទីបង្ហាញផ្លូវនេះ ដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌអាស៊ាន និងបរិបទនៅក្នុងប្រទេសកម្ពុជា ជាពិសេសគាំទ្រដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងជួយលើកកម្ពស់ជីវភាពរបស់សហគមន៍នៅជនបទ។