ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការស្ថារតំបន់ដីស្ងួត៖
ភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ី
ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០
[4:00 PM – 5:00 PM, UTC +9]
ចូលរួមតាមរយៈ ហ្សូម (Zoom)
ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ ថ្នាក់ដឹកនាំនៃអង្គការសហប្រតិបត្តិព្រៃឈើអាស៊ី (AFoCO) មជ្ឈមណ្ឌលកសិរុក្ខកម្មសកលនិងមជ្ឍមណ្ឌលសម្រាប់ការស្រាវជ្រាវព្រៃឈើអន្តរជាតិ (CIFOR-ICRAF) និងសម្ព័ន្ធគ្លូបលអ៊ីវើហ្គ្រីននីងរើងថា ិបត្តិអង្គការ ធភាព ដែលអាចមានវិសាលភាពគ្រប់ដណ្តប់លើចម្រុះ។ភិបាលកិច្ច និងកំណើនសេដ្ឋកិច្ច ជាពិសេសនោះដើម្បីការពារការរេចរិ (Alliance) នឹងចុះហត្ថលេខារួមគ្នានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូតំបន់ទេសភាព ក្នុងគោលបំណងដើម្បីស្តារឡើងវិញនូវតំបន់ដីស្ងួត និងតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួត។
ភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ីនេះនឹងចូលរួមចំណែកក្នុងការខិតខំស្តារសេដ្ឋកិច្ច និងមុខងារបរិស្ថាន នៅតំបន់ដីស្ងួត និងតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួតឡើងវិញ ដើម្បីសម្រេចបានគោលដៅជាតិ និងអន្តរជាតិសម្រាប់សុវត្ថិភាពស្បៀង ការកាត់បន្ថយផលប៉ះពាល់និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវចម្រុះ សមធម៌សង្គម ជីវថាមពល អភិបាលកិច្ច និងកំណើនសេដ្ឋកិច្ច ជាពិសេសនោះ ដើម្បីការពារការសឹករេចរឹលដីដោយបង្កើនចំនួនកាបូនស្តុក និងជីវចម្រុះឱ្យបានគ្រប់គ្រាន់ឡើងវិញ។
ភាពជាដៃគូនេះនឹងនាំមកនូវដំណោះស្រាយដែលត្រឹមត្រូវប្រកបដោយចំណាយមានប្រសិទ្ធភាព ដែលអាចធ្វើការពង្រីកវិសាលភាពបានយ៉ាងទូលំទូលាយ។ ទាំងនេះរួមបញ្ចូលទាំងវិធីសាស្រ្តនៃការបង្កើតឡើងវិញតាមបែបធម្មជាតិដែលគ្រប់គ្រងដោយកសិករ កសិរុក្ខកម្ម ការគ្រប់គ្រប់ព្រៃឈើ ដី និងធនធានទឹកប្រកដោយនិរន្តភាព ផលិតកម្មជីវថាមពល លិខិតុបករណ៍ហិរញ្ញវត្ថុ និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃជាមួយនឹងសមធម៌សង្គម និងការកសាងសមត្ថភាពស្ថាប័ន។ ដំណោះស្រាយទាំងនេះនឹងជួយកាត់បន្ថយវិបត្តិអាកាសធាតុ បង្កើតភាពធន់នៃកសិកម្មនិងបរិស្ថាន ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងខ្សែសង្វាក់តម្លៃ។
លោក Chencho Norbu នាយកប្រតិបត្តិអង្គការ AFoCO ដែលជាស្ថាប័នទទួលបន្ទុកធ្វើជាលេខាធិការដ្ឋាននៃភាពជាដៃគូនេះ បានមានប្រសាសន៍ថា “សម្រាប់ហេតុផលទាំងនេះ ពួកយើងសង្ឃឹមថានឹងមានការសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហគមន៍ អ្នកសិក្សាស្រាវជ្រាវ និងអ្នកពាក់ព័ន្ធនយោបាយ ព្រមទាំងមានការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័នសម្រាប់ការស្តារព្រៃឈើនិងដីឡើងវិញ”។
លោក Tony Simons នាយកប្រតិបត្តិនៃ CIFOR-ICRAF បានមានប្រសាសន៍ថា “នេះគឺជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់មួយសម្រាប់ការស្តារផ្ទៃដីឡើងវិញនៅលើពិភពលោកយើងនេះ។ មានប្រទេសចំនួនជាង១៤ ដែលបានចុះហត្ថលេខា ឬ ចាប់អារម្មណ៍រួចទៅហើយលើកម្មវិធីនេះ រាប់ចាប់ពីប្រទេសកាហ្សាក់ស្ថាន ឆ្លងកាត់ដល់ប្រទេសម៉ុងហ្គោលី រហូតមកដល់ប្រទេសឥណ្ឌូនេស៊ី ដែលគិតទៅវាគ្របដណ្តប់លើផ្ទៃដីព្រៃឈើនិងដីកសិកម្មរេចរឹលប្រមាណរាប់លានហិកតា ដែលវាញុំាឱ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយឆ្ពោះទៅរកការស្តារប្រព័ន្ធអេកូឡូស៊ីទសវត្សរ៍នៃអង្គការសហប្រជាជាតិ។
លោក Robert Nasi នាយកគ្រប់គ្រងនៃ CIFOR-ICRAF បានលើកឡើងថា “ពួកយើងនឹងសម្រេចមហិច្ឆតានេះតាមរយៈសហការគ្នាជាដៃគូរវាងរដ្ឋាភិបាល ស្ថាប័នក្រៅរដ្ឋាភិបាល និងស្ថាប័នឯកជន ដោយបង្កើតនូវបណ្ដាញ ‘ភាពពាក់ព័ន្ធក្នុងតំបន់ទេសភាព ឬ Engagement Landscapes’។ ភាពពាក់ព័ន្ធក្នុងតំបន់ទេសភាពនឹងអនុញ្ញាតឱ្យមានការផ្តោតអារម្មណ៍ទៅលើទីតាំងភូមិសាស្រ្ត ដែលមានបំណងទទួលយកវិធីសាស្រ្តល្អិតល្អន់ និងមានលក្ខណៈជាប្រព័ន្ធក្នុងការស្រាវជ្រាវរួមគ្នាក្នុងរយៈពេលវែង។”
លោក Christopher Armitage នាយកប្រតិបត្តិនៃអង្គការ Alliance បានមានប្រសាសន៍ថា “ភាពជាដៃគូនេះនឹងទាញយកបទពិសោធន៍ដ៏សំខាន់ៗពីអ្នកពាក់ព័ន្ធទាំងអស់ គ្រប់វិស័យ និងដែនដី ដេីម្បីគាំទ្រដល់ការច្នៃប្រឌិតនៅទីវាលជាក់ស្តែង ព្រមទាំងការធ្វើឱ្យប្រសើរឡេីងនូវចំនេះដឹង និងទីផ្សារផងដែរ។ ទាំងនេះនឹងផ្តល់សិទ្ធិអំណាចដល់ពួកគេឱ្យនៅតែបន្តការគ្រប់គ្រងនិងស្តារតំបន់ទេសភាពប្រកបដោយនិរន្តរភាព ក្រោយភាពជាដៃគូនេះបញ្ចប់នៅឆ្នាំ ២០៣២។”
ក្រុមទាំងនេះនឹងចូលរួមដោយ រដ្ឋាភិបាល អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍ វិស័យឯកជន វេទិកាពហុវិស័យ បណ្តាញសង្គមស៊ីវិល និងសហគមន៍នានា ដើម្បីអនុវត្តការវិនិយោគផ្អែកលើការអនុវត្តក្នុងការស្តារតំបន់ដីស្ងួត និងតំបន់ដែលងាយរងគ្រោះដោយគ្រោះរាំងស្ងួតឡើងវិញ។
ភាពជាដៃគូនេះនឹងបង្កើតបច្ចេកទេសដ៏ត្រឹមត្រូវ ជាមួយនឹងកំណត់ត្រាដ៏ច្បាស់លាស់មួយ សម្រាប់ការស្តារតំបន់ដីស្ងួតឡើងវិញ គ្រប់ដណ្តប់លើតំបន់ជីវសាស្ត្រ និងសេដ្ឋកិច្ចសង្គមយ៉ាងទូលំទូលាយ ដើម្បីពន្លឿនការតំរ៉ែតំរង់និងការលើកកម្ពស់ជីវភាពរស់នៅតាមមូលដ្ឋាន។
ចំណេះដឹងផ្សេងៗនឹងចែករំលែកទៅគ្រប់ទីកន្លែងទូទាំងទ្វីបអាស៊ី តាមរយៈអ្នកឯកទេសមានបទពិសោធន៍ពីទ្វីបអាហ្រ្វិច និងតំបន់ដីរាំងស្ងួតដទៃទៀត ដើម្បីបង្កើតជាក្រុមនៃការអភិវឌ្ឍបៃតងរួមមួយ ដែលមានចំណេះដឹង និងភាពជោគជ័យនៅមូលដ្ឋានគ្រប់គ្រាន់ ហើយវានឹងទ្រទ្រង់ដល់ការពង្រីកវិសាលភាពបន្ថែមទៀត។
ភាពជាដៃគូនេះនឹងអនុវត្តផងដែរនូវប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃអន្តរទ្វីបអាស៊ី ដែលជួយដល់រដ្ឋាភិបាលទាំងអស់ដើម្បីវាស់វែងវឌ្ឍនភាពទាក់ទងគោលដៅនានា ព្រមទាំងអាចបញ្ចូលការសម្រេចទាំងនោះទៅក្នុងការប្តេជ្ញាចិត្តលើឆាកអន្តរជាតិដោយផ្សារភ្ជាប់ទៅនឹងគំនិតផ្តួចផ្តើមនៃកម្មវិធីស្តារបរិស្ថានផ្សេងទៀតដូចជា Bonn Challenge, Decade of Ecosystems Restoration និង Forest Landscape Restoration Programme របស់អង្គការស្បៀងអាហារនិងកសិកម្មនៅអាស៊ីប៉ាស៊ីហ្វិកជាដើម។
ប្រសិនបើអ្នកខកខានព្រឹត្តិការណ៍នេះ សូមតាមដានកម្មវិធី "Global Landscapes Forum ‘One World, One Health’។
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖
AFoCO: Jimyung Kim, Program Officer for Assembly and Governance: jmkim@afocosec.org; +82-10-9678-2808. Location: Seoul, Republic of Korea
CIFOR-ICRAF: Robert Finlayson, Senior Strategic Communication and Liaison, ICRAF: r.finlayson@cgiar.org; +62 81212125308. Location: Bogor, Indonesia. Budhy Kristanty, Communications Project Coordinator, Asia: b.kristanty@cgiar.org. Location: Bogor, Indonesia
Alliance: Sally Armitage, Lead, Media and Communications: sally.armitage@evergreening.org; +61 458 432 820. Location: Melbourne, Australi
អំពីស្ថាបនិកនៃភាពជាដៃគូតំបន់ទេសភាពសម្រាប់អាស៊ី
អង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)
AFoCO បានបង្តើតឡើងជាផ្លូវការក្នុងឆ្នាំ ២០១៨ គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការព្រៃឈើ ដោយបំលែងបច្ចេកវិទ្យា និងគោលនយោបាយឱ្យទៅជាសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន ក្នុងបរិបទការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសជាសមាជិករបស់ខ្លួននោះ AFoCO ខ្នះខ្នែងក្នុងការអនុវត្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើនៅអាស៊ី ដែលផ្តោតលើសកម្មភាពគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព បង្កើនកាបូនស្តុកក្នុងព្រៃឈើ គាំទ្រគំនិតផ្តួចផ្តើមពាក់ព័ន្ធនានា ដោះស្រាយបញ្ហានៃការកាប់បំផ្លាញនិងការរេចរឹលព្រៃឈើ ពង្រឹងការកសាងសមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងវិស័យព្រៃឈើ និងបង្កើតភាពជាដៃគូនានាឆ្ពោះទៅរកការសម្រេចរួមគ្នាលើឆាកអន្តរជាតិពាក់ព័ន្ធនឹងព្រៃឈើ។
មជ្ឈមណ្ឌលស្រាវជ្រាវព្រៃឈើអន្តរជាតិ (CIFOR) និង មជ្ឍមណ្ឌលកសិរុក្ខកម្មសកល (ICRAF)
CIFOR និង ICRAF មានទស្សនវិស័យបង្កើតឱ្យកាន់តែប្រសើរឡើងនៃសមភាពលើពិភពលោក ដោយព្រៃឈើ និងតំបន់ទេសភាព អាចជួយលើកកម្ពស់បរិស្ថាន និងសុខុមាលភាពសម្រាប់មនុស្សទាំងអស់។ CIFOR-ICRAF ជាស្ថាប័នមិនរកប្រាក់ចំណេញ និងជាស្ថាប័នវិទ្យាសាស្ត្រ ដែលស្រាវជ្រាវលើបញ្ហាប្រឈមនានានៃការគ្រប់គ្រងព្រៃឈើ និងតំបន់ទេសភាពនៅជុំវិញពិភពលោក។ តាមរយៈការប្រើវិធីសាស្រ្តពហុវិជ្ជា ស្ថាប័ននេះមានគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពមនុស្ស ការពារបរិស្ថាន និងបង្កើនសមធម៌ក្នុងសង្គម។ ការងាររបស់ពួកគេផ្តោតលើការស្រាវជ្រាវច្នៃប្រឌិត អភិវឌ្ឍន៍ដៃគូសមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សាជាមួយអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងជូនព័ត៌មានដល់ការអនុវត្តគោលនយោបាយ។ CIFOR ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ និង ICRAF ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ គឺជាសមាជិកនៃ CGIAR ដែលជាស្ថាប័ននៃភាពជាដៃគូស្រាវជ្រាវសកលមួយសម្រាប់ធានាអនាគតស្បៀងអាហារដោយផ្តោតលើកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងការកែលំអធនធានធម្មជាតិ។
សម្ព័ន្ធគ្លូបលអ៊ីវើហ្គ្រីននីងរើងថា ិបត្តិអង្គការ ធភាព ដែលអាចមានវិសាលភាពគ្រប់ដណ្តប់លើចម្រុះ។ភិបាលកិច្ច និងកំណើនសេដ្ឋកិច្ច ជាពិសេសនោះដើម្បីការពារការរេចរិ (Global EverGreening Alliance)
ចាប់តាំងពីដើមឆ្នាំ ២០១២ សម្ព័ន្ធគ្លូបលអ៊ីវើហ្គ្រីននីងរើងថា ិបត្តិអង្គការ ធភាព ដែលអាចមានវិសាលភាពគ្រប់ដណ្តប់លើចម្រុះ។ភិបាលកិច្ច និងកំណើនសេដ្ឋកិច្ច ជាពិសេសនោះដើម្បីការពារការរេចរិ (Alliance) បានប្រមូលផ្តុំក្រុមអង្គការឈានមុខគេនានាដែលធ្វើការលើការស្រាវជ្រាវ បច្ចេកទេស និងអភិវឌ្ឍន៍។ Alliance ប្រើប្រាស់ថាមពលសមូហភាព និងបង្កើតនូវចក្ខុវិស័យរួមគ្នា ដើម្បីស្តារឡើងវិញនូវដីរេចរឹល ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាព ប្រាក់ចំណេញ និងភាពជឿជាក់នៃប្រព័ន្ធកសិកម្មខ្នាតតូចរបស់កសិករ។ Alliance ផ្តល់នូវវេទិការួមគ្នា ដើម្បីគាំទ្រ និងសម្របសម្រួលដល់ការស្តារបរិស្ថាន និងគម្រោងពង្រឹងកសិកម្មប្រកបដោយនិរន្តភាព ការបង្កើនជីវចម្រុះ និងទាំងការកាត់បន្ថយផលប៉ះពាល់និងការបន្សុំានឹងការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។