កិច្ចប្រជុំពិនិត្យ ពិភាក្សា និងកែសម្រួលលើអត្ថបទបកប្រែ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន (ASEAN-Hong Kong, China Free Trade Agreement)

ចេញ​ផ្សាយ​ ២៧ មិថុនា ២០១៨ 138

កាលពីថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានចាត់មន្ត្រីតំណាងពីររូប ចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា និងកែសម្រួលលើអត្ថបទបកប្រែ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន (ASEAN-Hong Kong, China Free Trade Agreement) ក្រោមការសម្របសម្រួលរបស់លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងកែសម្រួលលើជំពូកទី៥ ស្តីពី វិធានការអនាម័យ និងភូតគាមអនាម័យ (Chapter 5: Sanitary and Phytosanitary Measure) ដែលមាន ១០ប្រការ។​