រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាស្តីពី “ការចាប់ផ្តើមអនុវត្តគម្រោងនៃការបង្កើតព្រៃលំហែកម្សាន្តនៅ តំបន់ព្រៃចម្ការពូជគ្រញូង ខេត្តសៀមរាប”

ចេញ​ផ្សាយ​ ៣១ ឧសភា ២០១៨ 1646

ព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាស្តីពី “ការចាប់ផ្តើមអនុវត្តគម្រោងនៃការបង្កើតព្រៃលំហែកម្សាន្តនៅ តំបន់ព្រៃចម្ការពូជគ្រញូង ខេត្តសៀមរាប” ក្រោមអធិបតីភាព លោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុង សំអាត អនុរដ្ឋ​លេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ។ 
សិក្ខាសាលានេះរៀបចំឡើងដើម្បី ផ្តល់ព័ត៌មានដល់អ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ​ស្តីពីការ​អនុវត្ត​​គម្រោង​នៃការ​បង្កើត​ព្រៃលំហែកម្សាន្តនៅ “តំបន់ព្រៃចម្ការពូជគ្រញូង” ខេត្តសៀមរាប ដែលជា​ជំនួយ​​របស់​ស្ថាប័ន​សេវាកម្ម​ព្រៃឈើកូរ៉េ (KFS)។