កិច្ចសហការរវាងរដ្ឋបាលព្រៃឈើ និងមជ្ឈមណ្ឌលជីវចម្រុះអង្គរ

ចេញ​ផ្សាយ​ ២៥ ឧសភា ២០១៨ 279

នាថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងាររដ្ឋបាលព្រៃឈើសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងមជ្ឈមណ្ឌលជីវចម្រុះអង្គរ បានចុះដាក់ម៉ាសុីនថតស្វ័យប្រវត្តិចំនួន១១ គ្រឿង ដើម្បីសិក្សាពីវត្តមានសត្វព្រៃនៅតំបន់ចំការពូជគ្រញូង ខេត្តសៀមរាប ដែលជាផ្នែកមួយនៃសកម្មភាពអនុវត្តគម្រោងបង្កើតតំបន់គំរូសម្រាកលំហែកម្សាន្តកម្ពុជា-កូរ៉េ។