ការធ្វើសារពើភ័ណ្ឌលើចម្ការឈើអាកាស្យា និងប្រេងខ្យល់របស់រដ្ឋក្នុងខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពត កោះកុង និងខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 44

ពីថ្ងៃទី ១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ក្រុមការងាររដ្ឋបាលព្រៃឈើដឹកនាំដោយលោក ចាន់ សុវត្ថិភាព អនុប្រធានរដ្ឋបាលព្រៃឈើ បានចុះធ្វើសារពើភ័ណ្ឌលើចម្ការឈើអាកាស្យា និងប្រេងខ្យល់របស់រដ្ឋក្នុងខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពត កោះកុង និងខេត្តកំពង់ឆ្នាំង ដោយសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន ដើម្បីវាយតម្លៃស្ថានភាពចម្ការឈើ ប៉ាន់ស្មានដង់ស៊ីតេ និងមាឌឈើឈរ ព្រមទាំងកំណើនលូតលាស់ប្រចាំឆ្នាំរបស់ដើមដាំ។