ការអនុវត្តន៍ការងារស្រាវជ្រាវការកាត់ត្រួយអាកាស្យាស្លឹកធំ (Acacia mansium) បណ្តុះ (Clone Cutting) នៅស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ២៤ ឧសភា ២០១៨ 4413

កាលពីថ្ងៃទីអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ2018 នាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជននៃរដ្ឋបាលព្រៃឈើបានអនុវត្តន៍ការងារស្រាវជ្រាវការកាត់ត្រួយអាកាស្យាស្លឹកធំ (Acacia mansium) បណ្តុះ (Clone Cutting) នៅស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងនោះក្រុមការងារបានធ្វើការពិសោធន៍លើអ័រម៉ូនចំនួនពីរប្រភេទគឺអ័រម៉ូនទឹក និងអ័រម៉ូនម្សៅ។