ពិធីដាំកូនឈើលើដីរេចរិលនៅក្នុងដីព្រៃសហគមន៍ព្រៃក្បាលអូរក្រញាក់ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 47

ក្រុមការងារគម្រោងបានសហការជាមួយអាជ្ញាធរដែនដី និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃក្បាលអូរក្រញាក់ រៀបចំពិធីដាំកូនឈើលើដីរេចរិលនៅក្នុងដីព្រៃសហគមន៍ព្រៃក្បាលអូរក្រញាក់ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ គម្រោងបានផ្តល់កូនឈើចម្រុះប្រភេទមាន ក្រញូង បេង ធ្នង់ គគីរ និងច្រេស សរុបចំនួន ៧.០០០កូន ដល់សហគមន៍ព្រៃឈើនេះ និងសហគមន៍ព្រៃក្បាលខ្លា ដើម្បីដាំឡើងវិញក្នុងដីរេចរិលដែលបណ្តាលមកពីការលួចកាប់រានដីខុសច្បាប់។