ពិធីបើកសិក្ខាសាលា “ពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០៣០ ”ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រពី ASPIRE

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 57

នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរប៉ារ៉ាឌីស ខេត្តសៀមរាប លោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា “ពិគ្រោះយោបល់ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០៣០ ”ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រពី ASPIRE ។ សិក្ខាសាលានេះប្រព្រឹត្តទៅមានរយៈពេល ២ថ្ងៃ សរុបទាំងអស់ចំនួន ៨៤នាក់។ គោលបំណងសំខាន់នៃសិក្ខាសាលានេះដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ ព្រមទាំងប្រមូលយកនូវមតិយោបល់ និងធាតុចូលពីគ្រប់អង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់រៀបចំផែនការមេអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០៣០ ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។