កិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពព័ត៌មានគម្រោងសហប្រតិបត្តិការរវាងដៃគូអភិវឌ្ឍន៍និងរដ្ឋបាលព្រៃឈើ

ចេញ​ផ្សាយ​ ៣១ ឧសភា ២០១៨ 86

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពព័ត៌មានគម្រោងសហប្រតិបត្តិការរវាងដៃគូអភិវឌ្ឍន៍និងរដ្ឋបាលព្រៃឈើ ក្រោមអធិបតីភាពលោកបណ្ឌិត កែវ អូម៉ាលីស្ស អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីលោកប្រធាន​អង្គភាព និងមន្ត្រីក្រោមឱវាទរដ្ឋបាលព្រៃឈើ។