ពង​សត្វក្រពើ​ភ្នំ​​ ចំនួន​២៧គ្រាប់​ បាន​ញាស់​ចេញ​ជា​កូន​ក្រពើភ្នំទាំង ២៧គ្រាប់​ ក្នុង​ទ្រុង​បង្កាត់​ពូជ​នៅ​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ

ចេញ​ផ្សាយ​ ២៧ មិថុនា ២០១៨ 154

កាលពីថ្ងៃសៅរ៍​ ១៣កើត​ ខែ​បឋមាសាឍ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស ​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ ​ពង​សត្វក្រពើ​ភ្នំ​​ ចំនួន​២៧គ្រាប់​ បាន​ញាស់​ចេញ​ជា​កូន​ក្រពើភ្នំទាំង ២៧គ្រាប់​ ក្នុង​ទ្រុង​បង្កាត់​ពូជ​នៅ​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​។ នេះ​ជា​ជោគជ័យ​លើក​ទី​២​ ក្នុង​ ឆមាស​ទី​១​ ឆ្នាំ​២០១៨​ ដែល​យើង​ធ្វើ​បាន​សម្រេច​ក្នុង​អត្រា​ញាស់​ ១០០%​ ហើយ​កូន​ក្រពើ​ភ្នំ​ មាន​សុខភាព​ល្អ​។