កិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តកិច្ចព្រមព្រៀងAFoCO

ចេញ​ផ្សាយ​ ០៥ កក្កដា ២០១៩ 114

ក្រុមការងាររដ្ឋបាលព្រៃឈើដឹកនាំដោយលោក ហង់ ស៊ុនត្រា អនុប្រធានរដ្ឋបាលព្រៃឈើ បានចូលរួមកិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តកិច្ចព្រមព្រៀងAFoCO នៅប្រទេសថៃ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ ៥ ខែកក្កដា ឆ្នាំ២០១៩។ គោលបំណងសំខាន់នៃកិច្ចប្រជុំមានដូចខាងក្រោម ៖ 
-ស្វែងរកធាតុចូលលើឯកសារគោលនយោបាយ គោលការណ៍ណែនាំ និងឯកសារផ្សេងៗ ដែលរៀបចំដោយក្រុមការងាររបស់លេខាធិការដ្ឋាន AFoCO
-ពិនិត្យ និងពិភាក្សាទៅលើការកែសម្រួលឯកសារស្តីពីការគ្រប់គ្រងបុគ្គលិក និងគោលការណ៍នៃការរៀបចំគម្រោងសំណើ
-ពិភាក្សាផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តដែលបានអនុម័តដោយសម័យប្រជុំសភាអង្គការ AFoCO លើកទី១
-ចែករំលែកព័ត៌មានស្តីពីផែនការសកម្មភាពឆ្នាំ២០១៩

ជាលទ្ធផលនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១.អង្គប្រជុំបានឯកភាពជាគោលការណ៍ទៅលើគោលនយោបាយថ្មីទាំង៥ ដែលបានស្នើឡើងដោយលេខាធិការដ្ឋាន
២.ពិនិត្យ និងបានកែសម្រួលផ្នែកខ្លះក្នុងស្តីពីការគ្រប់គ្រងបុគ្គលិក និងគោលការណ៍នៃការរៀបចំគម្រោងសំណើ ដើម្បីឲ្យការអនុវត្តគម្រោងមានភាពល្អប្រសើរ និងតម្លាភាព 
៣.ផ្តល់យោបល់លើផែនការសកម្មភាព និងសុចនករ ក្នុងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ
៤.នឹងមានកិច្ចប្រជុំសភាAFoCO លើកទី៣ និងកិច្ចប្រជុំAFoCO Ministrial Meeting ក្នុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។