កិច្ចប្រជុំមន្រ្តីបង្គោល ក្រុមការងារអាស៊ាន ដើម្បីតាមដាន និងធ្វើបច្ចុប្បន្នភាពការងារកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

ចេញ​ផ្សាយ​ ២៤ ឧសភា ២០១៨ 91

នារសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើបានរៀបចំកិច្ចប្រជុំមន្រ្តីបង្គោលក្រុមការងារអាស៊ាន ដើម្បីតាមដាន និងធ្វើបច្ចុប្បន្នភាពការងារកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងត្រៀមកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២១ នៅប្រទេសមីយ៉ាន់ម៉ា ក្រោមអធិបតីភាពលោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមដោយមន្ត្រីបង្គោល មន្ត្រីបង្គោលរងនៃរដ្ឋបាលព្រៃឈើ។