ដំណេីរទស្សនកិច្ចរបស់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

ចេញ​ផ្សាយ​ ១៧ តុលា ២០១៨ 293

នៅថ្ងៃច័ន្ទ ៦កេីត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក​ ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈេីបានចាត់មន្ត្រីរដ្ឋបាលព្រៃឈេីមួយក្រុម សហការ​ជាមួយគម្រោងរេដបូកកម្ពុជា-កូរ៉េ (KCRP) ចុះជួយសម្របសម្រូលដំណេីរទស្សនកិច្ចនិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ចំនួន១១៥នាក់ ដឹកនាំដោយ ឯកឧត្តម ជីវ រដ្ឋា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិយុវជនកម្ពុជា និងជាអគ្គនាយករងយុវជន នៃក្រសួងអប់រំ​ យុវជន និងកីឡា ដេីម្បីសិក្សាស្វែងយល់អំពីការសិក្សាស្រាវជ្រាវ និងស្តារព្រៃឈេីឡេីងវិញ​​ នៅក្នុងភូមិសាស្ត្រឃុំក្រយា និងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណេីរទស្សនកិច្ចរបស់ក្រុមនិស្សិតនេះ ក៏មានការចូលរួមសហការពីនាយរងខណ្ឌ នាយរងផ្នែក នាយ នាយរង​សង្កាត់​ និងមន្ត្រីនៃខណ្ឌរដ្ឋបាលព្រៃឈេីកំពង៉ធំ លោក ឈិត ខឿន​​ មេឃុំបឹងល្វា (តំណាងអាជ្ញាធរដែនដី) និងតំណាងសហគមន៍ព្រៃឈេីមូលដ្ឋាន។ សរុបសមាសភាចូលរួមនៃកម្មវិធីទស្សនកិច្ចនេះ​ មានចំនួនប្រមាណជាង ១៥០នាក់។ សកម្មភាពសំខាន់ៗ ក្នុងដំណេីរទស្សនកិច្ចមួយថ្ងៃនេះរួមមាន ÷
១. សិក្សាស្វែងយល់នៅស្ថានីយ៍អង្កេតស្រាវជ្រាវអំពីរំភាយចំហាយទឹក ក្រោមកម្មវិធីស្រាវជ្រាវពីវដ្តចរន្តទឹកនៅតំបន់ទីជម្រាលក្នុងប្រទេសកម្ពុជា អាស៊ី-មូសុង
២. ចូលរួមដាំកូនឈេី នៅក្នុងសួនដាំដេិមឈេីអនុស្សាវរីយ៍ឧបត្ថម្ភគាំទ្រដោយគម្រោងរេដបូកកម្ពុជា-កូរ៉េ
៣. សិក្សាស្វែងយល់នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្រាវជ្រាវ អូរបឹងរូង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក ដែលបានដាំស្តារនៅឆ្នាំ២០១៣
៤. ចុះពិនិត្យ និងស្វែងយល់អំពីការដាំឈេីរុក្ខទិវា នៅទីតាំងព្រះរាជពិធីរុក្ខទិវា ០៩​ កក្កដា ២០១៥ នៅភូមិសំលៀង​ ឃុំក្រយា ស្រុកសន្ទុក។
ជាមួយនឹងសកម្មខាងលេីនេះ មានការផ្តល់បង្ហាញសង្ខេប ការពន្យល់បកស្រាយ និងឆ្លេីយសំណួរ អំពីការស្រាវជ្រាវ ការស្តារព្រៃឈេីឡេីងវិញ និងការខំប្រឹងប្រែងរបស់រដ្ឋបាលព្រៃឈេីថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន​ ដោយលោក តិប ញាតា នាយរងអធិការនៃអធិការដ្ឋានរដ្ឋបាលព្រៃឈេីខាងជេីងបឹងទន្លេសាប​ ព្រមទាំងអំពីដំណេីរការ សកម្មភាព និងលទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងរេដបូកកម្ពុជា-កូរ៉េ ដោយលោក ប៊ុន រ៉ាដា អនុប្រធាននាយកដ្ឋានឧស្សាហកម្មព្រៃឈេី និងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋបាលព្រៃឈេី និងជាប្រធានគម្រោងរេដបូកកម្ពុជា-កូរ៉េ។
កម្មវិធីទស្សនកិច្ចសិក្សានេះ​ បានឆ្លុះបញ្ចាំង​ និងឆ្លេីយតបទៅនឹងកម្មវិធីព្រៃឈេីជាតិ​ (NFP)​ ផែនការសកម្មភាពរបស់រដ្ឋបាលព្រៃឈេី និងគោលបំណងរបស់គម្រោងរេដបូក-កម្ពុជា ក្នុងការងាផ្សព្វផ្សាយ អប់រំ និងចែករំលែកចំណេះដឹងអំពីការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យព្រៃឈេី​ដល់អ្នកពាក់ព័ន្ធ ជាពិសេសពលរដ្ឋកម្ពុជាជំនាន់ក្រោយ ដែលនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត។