ឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានទទួលជួបជាមួយនឹងនាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសហប្រតិបត្ដិការព្រៃឈើកូរ៉េ-មេគង្គ

ចេញ​ផ្សាយ​ ០៤ កក្កដា ២០១៨ 1549

នាព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានទទួលជួបជាមួយនឹងនាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសហប្រតិបត្ដិការព្រៃឈើកូរ៉េ-មេគង្គ។ គោលបំណងនៃជំនួបខាងលើ គឺដើម្បីជម្រាបជូនដំណឹងរបស់ស្ថាប័នសេវាកម្មព្រៃឈើ នៃសាធារណរដ្ឋកូរ៉េពាក់ព័ន្ធ ការិយបរិច្ឆេទបំពេញការងាររបស់បណ្ឌិត CHONG SE KYUNG នាយកប្រតិបត្តិបច្ចុប្បន្ននៃមជ្ឈមណ្ឌលសហប្រតិបត្តិការព្រៃឈើកូរ៉-មេគង្គ រយៈពេលពីរឆ្នាំ ដែលនឹងផុតសុពលភាពនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងជម្រាបជូនអំពីបេក្ខភាពនាយកប្រតិបត្តិថ្មីគឺលោកបណ្ឌិត KONG YOUNG HO មកបន្តការងារជាប្រធានមជ្ឈមណ្ឌលបន្ទាប់ពីការបញ្ចប់សុពលភាពរបស់នាយកប្រតិបត្តិបច្ចុប្បន្ន និងស្នើសុំរដ្ឋបាលព្រៃឈើបន្តផ្តល់កិច្ចសហការគាំទ្របេសកកម្មមជ្ឈមណ្ឌលសហប្រតិបត្តិការព្រៃឈើកូរ៉-មេគង្គជាបន្តទៀត។ នាឱកាសនេះផងដែរ ឯកឧត្តម អ៊ុង សំអាត និង លោកបណ្ឌិត KONG YOUNG HO បានចុះកិច្ចព្រមព្រៀងថ្មីដើម្បីបន្តកិច្ចសហការជាមួយគ្នា និង ផ្តល់កិច្ចសម្របសម្រួលក្នុងនាមជាប្រទេសម្ចាស់ផ្ទះសម្រាប់រយៈពេលពីរឆ្នាំជាបន្តទៀតដោយគិតចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។