ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានចុះពិនិត្យវឌ្ឍនៈភាពនៃការរៀបចំទីតាំងប្រារព្ធពិធី "រុក្ខទិវា" ៩ កក្កដា ឆ្នាំ២០១៨

ចេញ​ផ្សាយ​ ២៩ ឧសភា ២០១៨ 1361

នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានចុះពិនិត្យវឌ្ឍនៈភាពនៃការរៀបចំទីតាំងប្រារព្ធពិធី "រុក្ខទិវា" ៩ កក្កដា ឆ្នាំ២០១៨ ក្នុងស្ថានីយ៍ដាំឈើថ្មរូង ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។