ឆ្លេីយតបនឹងសំណូមពរ​ និងការគាំទ្រ​ទៅលេីដំណេីរការនៃការដោះស្រាយ​ ក្នុងដំណេីរការចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈេីវាលអូរក្តី​ ពីសំណាក់ឯកឧត្តមប្រតិភូ​ និងឯកឧត្តមអភិបាលខេត្តកំពង់ធំ។

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 42

ឆ្លេីយតបនឹងសំណូមពរ​ និងការគាំទ្រ​ទៅលេីដំណេីរការនៃការដោះស្រាយ​ ក្នុងដំណេីរការចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈេីវាលអូរក្តី​ ពីសំណាក់ឯកឧត្តមប្រតិភូ​ និងឯកឧត្តមអភិបាលខេត្តកំពង់ធំ។

-នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម​ បានរៀបចំកិច្ចប្រជុំ​ ដេីម្បីប្រមូលធាតុចូលបន្ថែម​ និងរកយន្តការរួមមួយ​លេីករណីខាងលេី។ កិច្ចប្រជុំមានការចូលរួមពី ក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាល​លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ និងសមាជិកគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើវាលអូរក្តី។

-នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅស្នាក់ការសាលាឃុំក្រយា បានរៀបចំកិច្ចប្រជុំ​ មួយដែលមានការចូលរួមពី​ក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាល​ តំណាងរដ្ឋបាលខេត្ត​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ អាជ្ញាធរស្រុកសន្ទុក និងឃុំក្រយា និងសមាជិកគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើវាលអូរក្តី ជាមួយនឹងប្រជាពលរដ្ឋ ៤៦គ្រួសារ ដើម្បីពិភាក្សា និងរកដំណោះស្រាយ​ ដេីម្បីឈានទៅរកការចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈេី។ ជាលទ្ធផល​អង្គប្រជុំ​អង្គប្រជុំបានសាទរ​ និងឯកភាពថាការងារបន្តគឺចុះពិនិត្យ​ការប្រេីប្រាស់ដីជាក់ស្តែង​ របស់ប្រជាពលរដ្ឋ ៤៦គ្រួសារ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ​ និងរៀបចំរបាយការណ៍ជូនឯកឧត្តមអភិបាល​ខេត្តកំពង់ធំ,រដ្ឋបាលព្រៃឈេី​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។