ការចុះពិនិត្យជាក់ស្តែងស្តីពីការស្នើសុំការអនុញ្ញាត ចិញ្ចឹម និងថែរក្សាសត្វព្រៃជាលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញចំនួន១៥គ្រួសារ

ចេញ​ផ្សាយ​ ១២ មិថុនា ២០១៨ 10080

ក្រុមការងាររដ្ឋបាលព្រៃឈើបានចុះពិនិត្យជាក់ស្តែងស្តីពីការស្នើសុំការអនុញ្ញាត ចិញ្ចឹម និងថែរក្សាសត្វព្រៃជាលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញចំនួន១៥គ្រួសារ ដោយបានសិក្សាទៅលើលក្ខខ័ណ្ឌបច្ចេកក្នុងធ្វើទ្រុង ការចិញ្ចឹមថែទាំសុខភាពនិង ផ្តល់ចំណីដល់សត្វព្រៃឱ្យបានសមស្របទៅតាមជីវសាស្ត្ររបស់សត្វនីមួយៗ ពិសេសបានធ្វើការណែនាំនូវបច្ចេកទេសសំខាន់ៗមួយចំនួនដោយបញ្ចូលនូវបទដ្ឋានគតិយុត្ត និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀតមុននឹងឈានដល់ការអនុញ្ញាតឱ្យចិញ្ចឹមសត្វព្រៃជាលក្ខណៈគ្រួសារ។