សកម្មភាពមន្រ្តីរដ្ឋបាលព្រៃឈើ នៃគម្រោងបង្កើតព្រៃលំហែកម្សាន្តធម្មជាតិ ចុះពិនិត្យម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap)

ចេញ​ផ្សាយ​ ០៦ មិថុនា ២០១៨ 115

កាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មន្រ្តីរដ្ឋបាលព្រៃឈើ នៃគម្រោងបង្កើតព្រៃលំហែកម្សាន្តធម្មជាតិ ចុះពិនិត្យម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap) ចំនួន ១៣គ្រឿង ផ្លាស់ប្តូរ memory និងថ្ម ព្រមទាំងពិនិត្យរូបថតក្នុង memory របស់ម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ព្រៃចម្ការពូជគ្រញូង ខេត្តសៀមរាប។

ម៉ាស៊ីនថតស្វ័យប្រវត្តិថតជាប់រូបភាពសត្វមួយចំនួនដូចខាងក្រោម៖
-ថនិកសត្វ: ឈ្លូស ក្តាន់ញ៉ែង ជ្រូកព្រៃ សំពោចក្រអូប ស្វាត្រោស ស្វាក្តាម
-ល្មូន: ត្រកួត
-បក្សី: ត្រដក់តូច អកពស់ព្រៃ។

ម៉ាស៊ីនថតស្វ័យប្រវត្តិនេះនឹងដាក់ជាប់ក្នុង១កន្លែងរយៈពេល ៦០ថ្ងៃ ហើយក្រុមការងារនឹងចុះពិនិត្យ ផ្លាស់ប្តូរ memory និងថ្មក្នុងរយៈ ២សប្តាហ៍ម្តង៕