ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅសហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង

ចេញ​ផ្សាយ​ ២៣ កក្កដា ២០១៨ 1846

ពីថ្ងៃសុក្រ ១កើត ដល់ថ្ងៃច័ន្ទ ៤កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីគម្រោងព្រៃលំហែកម្សាន្តធម្មជាតិ នៃរដ្ឋបាលព្រៃឈើ បានអញ្ជើញលោកនាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងមន្ត្រីក្រោមឱវាទ សរុបចំនួន ៦រូប ធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅសហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

ទស្សនកិច្ចសិក្សានេះមានគោលបំណងឲ្យមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ពិសេសមន្ត្រីអនុវត្តគម្រោងនៅចម្ការពូជគ្រញ៉ូង ខេត្តសៀមរាប រៀនសូត្រពីបទពិសោធន៍ល្អៗក្នុងការអនុវត្ត និងគ្រប់គ្រងតំបន់អេកូទេសចរណ៍ជីផាតប្រកបដោយភាពជោគជ័យ។