កិច្ចប្រជុំពិភាក្សាដើម្បីបំពេញទិន្នន័យទម្រង់របាយការណ៍ ត្រួតពិនិត្យ និងវាយតម្លៃ ស្តីពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព(MAR-SFM)

ចេញ​ផ្សាយ​ ២៤ ឧសភា ២០១៨ 1400

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅរដ្ឋបាលព្រៃឈើ មានកិច្ចប្រជុំពិភាក្សាដើម្បីបំពេញទិន្នន័យទម្រង់របាយការណ៍ ត្រួតពិនិត្យ និងវាយតម្លៃ ស្តីពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព(MAR-SFM) ក្រោមអធិបតីភាពលោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីនាយកដ្ឋានជំនាញក្រោមឱវាទរដ្ឋបាលព្រៃឈើ។