ការចុះពិនិត្យ និងវាយតម្លៃការអនុវត្ដគម្រោងកសិ-រុក្ខកម្ម ទំហំ១១ហិកតានៅក្នុងព្រៃសហគមន៍ចំនួន៥ នៅស្រុកឈូក និងស្រុកជុំគិរី ខេត្តកំពត

ចេញ​ផ្សាយ​ ១៣ មិថុនា ២០២០ 5617

ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩​ ក្រុមការងាររបស់រដ្ឋបាលព្រៃឈើ បានចុះពិនិត្យ និងវាយតម្លៃការអនុវត្ដគម្រោងកសិ-រុក្ខកម្ម ទំហំ១១ហិកតានៅក្នុងព្រៃសហគមន៍ចំនួន៥ នៅស្រុកឈូក និងស្រុកជុំគិរី ខេត្តកំពត។ សហគមន៍ព្រៃឈើទាំង៥បានដាំកូនឈើធ្នង់ ឫស្សី ស្វាយចន្ទី និងក្រូចឆ្មា សរុបចំនួន ៣.៥២៦ដើម ក្នុងនោះកូនឈើធ្នង់ចំនួន១.៩៩៦ដើមអត្រារស់៩៥% ស្វាយចន្ទីរចំនួន៩៣៦ដើមអត្រារស់៩០% ឫស្សីចំនួន៥៥៨ដើមអត្រារស់៩៥% និងក្រូចឆ្មាចំនួន៣៦ដើម អត្រារស់៩៧%។ គម្រោងក៏បានដាំដំណាំពោត និងសណ្តែកនៅចន្លោះដើមឈើ ស្វាយចន្ទី និងឬស្សីផងដែរ ដែលអាចរកចំណូលបានពី៣លានទៅ៥លានរៀលក្នុងមួយសហគមន៍។ ភាពប្រឈមដែលបានជួបប្រទះរួមមាន រដូវប្រាំងបានអូសបន្លាយ ដីខ្សោះជីជាតិ ទីតាំងមួយកន្លែងមានគ្រាប់យោធភណ្ឌមិនទាន់ផ្ទុះ។