កិច្ចប្រជុំលើកទី១២របស់ក្រុមការងារអាស៊ានស្តីពីសហគមន៍ព្រៃឈើ (12th AWG-SF Meeting)

ចេញ​ផ្សាយ​ ០៤ កក្កដា ២០១៨ 188

ក្រុមការងាររដ្ឋបាលព្រៃឈើបានចូលរួមកិច្ចប្រជុំលើកទី១២របស់ក្រុមការងារអាស៊ានស្តីពីសហគមន៍ព្រៃឈើ (12th AWG-SF Meeting) ពីថ្ងៃទី ២៦-២៩ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្តដាណាំង ប្រទេសវៀតណាម។ កិច្ចប្រជុំផ្តោតសំខាន់លើការរៀបចំគោលការណ៍ណែនាំអំពីកសិរុក្ខកម្ម និងការអនុវត្តកម្មវិធីភាពជាដៃគូរអាស៊ានស្វីសស្តីពីសហគមន៍ព្រៃឈើនិងការប្រែប្រួលអាកាសធាតុ (ASFCC)។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រទេសជាសមាជិកអាស៊ានដូចជា កម្ពុជា ឥណ្ឌូនេស៊ី មាឡេស៊ី មីយ៉ានម៉ា ហ្វីលីពីន ថៃ ឡាវនិងវៀតណាម។