កូនក្រពើ​ភ្នំ​ចំនួន​ ១៦ក្បាលបាន​ញាស់​ក្នុង​ចំណោម​ ពង​១៦​គ្រាប់​ (អត្រា​ញាស់​ ១០០%)​ ក្នុង​ទ្រុង​បង្កាត់​ពូជ​ក្រពើ​ នៅ​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ

ចេញ​ផ្សាយ​ ០៦ មិថុនា ២០១៨ 5508

ថ្ងៃ​អង្គារ៍​ ៧​រោច​ ខែ​ជេស្ឋ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ កូនក្រពើ​ភ្នំ​ចំនួន​ ១៦ក្បាលបាន​ញាស់​ក្នុង​ចំណោម​ ពង​១៦​គ្រាប់​ (អត្រា​ញាស់​ ១០០%)​ ក្នុង​ទ្រុង​បង្កាត់​ពូជ​ក្រពើ​ នៅ​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​។ នេះ​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​នៃ​កម្មវិធី​បង្កាត់​ពូជ​ដោយ​មាន​កិច្ច​សហការ​ល្អ​ជាមួយ​អង្គការ​សារព័ន្ធ​សត្វ​ និង​សារព័ន្ធ​រុក្ខជាតិ​អន្តរជាតិ​ (FFI)​ ក្នុង​ការ​​ការ​គាំពារ​សត្វក្រពើ​ភ្នំ ដោយសម្រេច​បាន​លទ្ធផល​ដូច​ខាងលើ​នេះ​។