ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ០៤ មេសា ២០២៤ 909

កិច្ចប្រជុំអំពីការធ្វើបទបង្ហាញស្តីពី "CW Series Unmanned Aerial Vehicle System(UAS)" របស់ក្រុមហ៊ុន China National Aero-technology Import & Export Corporation(CATIC)

កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំមន្រ្តីជំនាញនៃអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើ ចូលរួមស្តាប់ និងពិភាក្សាលើបទបង្ហាញស្តីពី ការប្រើប្រាស់ដ្រូន CW UAS សម្រាប់គ្រប់គ្រងធនធានព្រៃឈើ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បទបង្ហាញនេះត្រូវបានរៀបចំដោយក្រុមហ៊ុន CATIC មកពីសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបង្ហាញអំពីសារៈប្រយោជន៍នៃបច្ចេកវិជ្ជាដ្រូន CW series ដែលអាចប្រើប្រាស់សម្រាប់វាយតម្លៃលើការប្រើប្រាស់ដី បម្រែបម្រួលគម្របដី ការកាប់រានដីព្រៃ ការកំណត់មុខសញ្ញា និងការតាមដានសកម្មភាពនានា (ទាំងពេលថ្ងៃ និងយប់) ការវាយតម្លៃដោយឆាប់រហ័សអំពីភ្លើងឆេះព្រៃ ព្រមទាំងចែករំលែកបទពិសោធន៍នៃការប្រើប្រាស់ ដ្រូន CW series ពាក់ព័ន្ធនឹងវិស័យព្រៃឈើកន្លងមកជាដើម។

ចេញ​ផ្សាយ​ ០១ មេសា ២០២៤ 462

សិក្ខាសាលាស្តីពី «អនុសញ្ញាអន្តរជាតិសាយតេស ( CITES Convention) និងការអនុវត្តអនុសញ្ញាសាយតេសនៅកម្ពុជា»

ថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាស្តីពី «អនុសញ្ញាអន្តរជាតិសាយតេស ( CITES Convention) និងការអនុវត្តអនុសញ្ញាសាយតេសនៅកម្ពុជា» ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតិភាព លោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ក្រោមការឧបត្ថម្ភថវិកាដោយ លេខាធិការដ្ឋាន CITES ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលព្រៃឈើរាជធានី-ខេត្ត ក្រុមការងារអន្តរក្រសួងសម្រាប់ស្រាវជ្រាវស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបការធ្វើពាណិជ្ជកម្មភ្លុកដំរីល្មើសច្បាប់ (LEAT) សមត្ថកិច្ចវិទ្យាសាស្រ្តសាយតេសកម្ពុជា រដ្ឋបាលជលផល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងបរិស្ថាន នគរបាលជាតិ គ្រឹះស្ថានអប់រំ អង្គការWCS និងវិស័យឯកជន សរុបមានចំនួន ៧៥រូប។
គោលបំណងនៃអង្គសិក្ខាសាលាគឺដើម្បី ១).លើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញា CITES ក្នុងចំណោមអ្នកពាក់ព័ន្ធនានានៅកម្ពុជា ២).ផ្សព្វផ្សាយ ចែករំលែកព័ត៌មានក្នុងចំណោមភ្នាក់ងារអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធផ្សេងទៀតទាក់ទងទៅនឹងផែនការសកម្មភាពជាតិភ្លុកដំរី (Cambodia’s National Ivory Action Plan (NIAP)) ៣).ពិភាក្សា និងប្រមូលធាតុចូលពាក់ព័ន្ធសម្រាប់រៀបចំគោលការណ៍ណែនាំស្តីពីសន្និធិភ្លុកដំរី ការចុះបញ្ជីដំរីស្រុក (ចិញ្ចឹម) និងគោលការណ៍ណែនាំស្តីពីការកំណត់ប្រភពស្របច្បាប់ (LAF) សម្រាប់ប្រភេទសត្វព្រៃបង្កាត់ពូជក្នុងកសិដ្ឋាន (ចិញ្ចឹម)។
ចេញ​ផ្សាយ​ ០៤ មេសា ២០២៣ 5148

ការរៀបចំការងារកាត់តម្រឹមដើមមេប្រេងខ្យល់ ការដាក់ជីដើមមេ និងការកាត់ត្រួយបណ្តុះ (ប្រភេទប្រេងខ្យល់-Eucalyptus sp. និង អាកាស្យា-Acacia hybrid)

នាថ្ងៃទី ០៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជននៃរដ្ឋបាលព្រៃឈើ បានចុះរៀបចំការងារកាត់តម្រឹមដើមមេប្រេងខ្យល់ ការដាក់ជីដើមមេ និងការកាត់ត្រួយបណ្តុះ (ប្រភេទប្រេងខ្យល់-Eucalyptus sp.  និង អាកាស្យា-Acacia hybrid) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិដំណាក់អំពិល ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ដើម្បីឱ្យការងារនេះអនុវត្តមានប្រសិទ្ធិភាពខ្ពស់ ក្រុមការងារបានធ្វើការណែនាំការងារបច្ចេកទេសបន្ថែមទៀតដល់មន្ត្រីអនុវត្តន៍ទីវាល និងបុគ្គលិកបណ្តែតដែលធ្វើការនៅថ្នាលបណ្តុះកូនឈើរបស់នាយកដ្ឋាន។

ចេញ​ផ្សាយ​ ០៤ មេសា ២០២៣ 3235

សិក្ខាសាលាចាប់ផ្តើមគម្រោង និងកិច្ចប្រជុំលើកទី១នៃគណៈកម្មការដឹកនាំគម្រោងស្តីពី"ការបង្កើតសួនអាស៊ាន-កូរ៉េនៅកម្ពុជា"

នាថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោង និងកិច្ចប្រជុំលើកទី១នៃគណៈកម្មការដឹកនាំគម្រោងស្តីពី"ការបង្កើតសួនអាស៊ាន-កូរ៉េនៅកម្ពុជា" ក្រោមអធិបតីភាពលោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងការចូលរួមដោយសមាជិកគណៈកម្មាការដឹកនាំគម្រោងដែលមកពីរដ្ឋបាលព្រៃឈើ អង្គការ AFoCO KMFCC សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។ សិក្ខាសាលា និងកិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយអំពីការចាប់ផ្តើមគម្រោង ព្រមទាំងពិភាក្សា និងសម្រេចលើផែនការសកម្មភាព និងផែនការថវិកាប្រចាំ២០២៣។

ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០២៣ 7786

សិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធថ្នាក់ជាតិសម្រាប់ការរៀបចំបង្កើតគម្រោងស្តីពី សកម្មភាពសហគមន៍ដើម្បីនិរន្តភាពព្រៃឈើ (Community Action for Sustainable Forest, CASFor)

នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាគណៈអធិបតីនៃសិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធថ្នាក់ជាតិសម្រាប់ការរៀបចំបង្កើតគម្រោងស្តីពី សកម្មភាពសហគមន៍ដើម្បីនិរន្តភាពព្រៃឈើ (Community Action for Sustainable Forest, CASFor) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះ រៀបចំរួមគ្នាដោយដៃគូអភិវឌ្ឍន៍ដូចជា FAO UNDP SDC RECOFTC និង WCS ព្រមទាំងមានចូលរួមដោយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីនៃក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធសរុបចំនួន ៤០នាក់។

ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៣ 4480

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃនៃរដ្ឋបាលព្រៃឈើ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវវិស័យព្រៃឈើ និងផលិតផលព្រៃឈើ (FFPRI) នៃប្រទេសជប៉ុន ចុះប្រមូលទិន្នន័យដូចជាសំណើមដី សីតុណ្ហភាពដី និងបរិយាកាស ព្រមទាំងវាស់កំពស់ដើមឈើខ្ពស់ៗ

កាលពីថ្ងៃទី ០១ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃនៃរដ្ឋបាលព្រៃឈើ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវវិស័យព្រៃឈើ និងផលិតផលព្រៃឈើ (FFPRI) នៃប្រទេសជប៉ុន ចុះប្រមូលទិន្នន័យដូចជាសំណើមដី សីតុណ្ហភាពដី និងបរិយាកាស ព្រមទាំងវាស់កំពស់ដើមឈើខ្ពស់ៗ នៅតាមចំណុចដៅចំនួន ៤០ទីតាំង នៅក្នុងឡូត៍ស្រាវជ្រាវវដ្តទឹកនៃព្រៃល្បោះ ដែលមានទំហំ៤ហិកតា ស្ថិតនៅភូមិសាស្ត្រខេត្តក្រចេះ និងឡូត៍ព្រៃល្បោះ និងព្រៃស្រោង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ការសិក្សានេះក៏បានកត់ត្រានូវបម្រែបម្រួលនៃសារព័ន្ធរុក្ខជាតិតាមប្រភេទព្រៃនីមួយៗផងដែរ ដូចជាការជម្រុះស្លឹក ការចេញស្លឹកថ្មី និងការចេញផ្កា-ផ្លែជាដើម។

ចេញ​ផ្សាយ​ ០៣ កុម្ភៈ ២០២៣ 6820

កិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្ដលេីរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ តម្រង់ទិសឆ្នាំ២០២៣ និងលេីកទិសដៅឆ្នាំ២០២៤” (ផ្នែកព្រៃឈើ)

នារសៀលថ្ងៃព្រហស្បត្តិ៍ ១២កេីត  ខែមាឃឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភះ  ឆ្នាំ២០២៣ រដ្ឋបាលព្រៃឈើ បានរៀបចំកិច្ចប្រជុំពិនិត្យ  និងពិភាក្សាបន្ដលេីរបាយការណ៍បូកសរុបការងារកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទឆ្នាំ២០២២  តម្រង់ទិសឆ្នាំ២០២៣  និងលេីកទិសដៅឆ្នាំ២០២៤” (ផ្នែកព្រៃឈើ) ក្រោមអធិបតីភាព លោក ឈាង  ដានី  អនុប្រធានរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈេី  ប្រធាននាយកដ្ឋាន  វិទ្យាស្ថាន  ឧទ្យាន សួនសត្វ  និងមន្ត្រីក្រោមឱវាទសរុបចំនួន  ២៥រូប។ គោលបំណងនៃកិច្ចប្រជុំដេីម្បី  (១)ពិនិត្យបន្ថែមលេីរបាយការណ៍សង្ខេបប្រចាំឆ្នាំ២០២២  (២)ពិនិត្យ បន្ថែមលេីសូចនាករ  តម្រង់ ទិស ឆ្នាំ២០២៣  និងរៀចំដាក់សូចនាករ  លេីកទិសដៅឆ្នាំ២០២៤  និង  (៣)ពិភាក្សា រួមលេីប្រធានបទ  និងកំណត់ថ្ងៃយកបទបង្ហាញ  "ការពង្រឹងការគ្រប់គ្រងធនធានព្រៃឈេី  និងជំរុញផលិតកម្មឈេីដាំ"។

ចេញ​ផ្សាយ​ ០៣ កុម្ភៈ ២០២៣ 5294

កិច្ចប្រជុំពិភាក្សាជាមួយក្រុមបេសកកម្មរបស់ JICA ពីប្រទេសជប៉ុន

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានជួបប្រជុំពិភាក្សាជាមួយក្រុមបេសកកម្មរបស់ JICA ពីប្រទេសជប៉ុន ដែលដឹកនាំដោយលោក ASAOKA Hiroaki ដើម្បីពិនិត្យពីការអនុវត្តគម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលកំពុងអនុវត្តនៅក្នុងសហគមន៍ព្រៃឈើភ្នំតាគង់ ខេត្តស្ទឹងត្រែង។

វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
នាយកដ្ឋាន

Contact Us / ទំនាក់ទំនងរដ្ឋបាលព្រៃឈើ

Address: #40, Preah Norodom Bldv., Phsar Kandal 2, Daun Penh, Phnom Penh, Cambodia 

អាសយដ្ឋាន៖ អគារលេខ ៤០ មហាវិថីព្រះនរោត្ដម សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា

Tel / ទូរស័ព្ទ៖ (855) 23 214 651 

Fax / ទូរសារ៖ (855) 23 212 201 

Facebook Page / គេហទំព័រហ្វេសប៊ុក: www.facebook.com/forestry.maff.gov.kh

Website / វែបសាយ៖ fa.maff.gov.kh