ក្រសួងព្រះបរមរាជវាំង បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំពិធីរុក្ខទិវា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធឡើងនៅភូមិព្រែកអំពិិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត

ចេញ​ផ្សាយ​ ២៣ កក្កដា ២០១៨ 1528

ថ្ងៃច័ន្ទ្ ១២រោច ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងព្រះបរមរាជវាំង បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំពិធីរុក្ខទិវា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធឡើងនៅភូមិព្រែកអំពិិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។