ការចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំងដីសម្រាប់ប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៨

ចេញ​ផ្សាយ​ ២៣ មេសា ២០១៨ 1405

នារសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្ដម អ៊ុង សំអាត អនុរដ្ឋលេខាធិការទទូលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំងដីសម្រាប់ប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។